អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​តើ​ថ្ងៃ​ខែ​​ឆ្នាំ​កំណើត បញ្ជាក់​​ពី​​អត្តចរិត​របស់​មនុស្ស​ម្នាក់​​យ៉ាង​ណា​ខ្លះ​?

​តើ​ថ្ងៃ​ខែ​​ឆ្នាំ​កំណើត បញ្ជាក់​​ពី​​អត្តចរិត​របស់​មនុស្ស​ម្នាក់​​យ៉ាង​ណា​ខ្លះ​?

ប្រ​ភព៖​​ pixabay.com

​ថ្ងៃខែ​ឆ្នាំ​កំណើត​ គឺ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ជាច្រើន​ចូលចិត្ត​រម្លឹក​វា​នៅ​ថ្ងៃ​នោះ​។ លើស​ពី​នោះ​ទៀត​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក៏​អាច​កំណត់​អំពី​ជោគវាសនា​ ឬ​ ​​អត្តចរិត​របស់​មនុស្ស​ផង​ដែរ​។ ​នៅ​ថ្ងៃ​នេះ​ គេហទំព័រ​BizKhmer សូម​លើក​​យក​​វិធីសាស្ត្រ​មួយ​​ក្នុង​ការ​ប្រើ​លេខ​កំណើត​របស់​អ្នក​ ដើម្បី​វាយ​តម្លៃ​អំពី​អត្តចរិត​ជា​រួម​។

ក្នុង​ការ​​រក​លេខ​កំណើត​នេះ ​គេ​​យក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​បូក​ចូល​គ្នា​។ ចំពោះ​លទ្ធផល​ដែល​ចេញ​នោះ​ គេ​ត្រូវ​ពង្រាយ​វា​មួយ​ខ្ទង់​ ឬ មួយ​លេខ​ម្តង​ៗ ​ហើយ​បូក​ចូល​គ្នា​ នោះ​អ្នក​នឹង​ឃើញ​ចំនួន​ច្បាស់លាស់​មួយ (​តែ​ត្រូវ​​យក​តិច​ជាង​លេខ​១០)​។
ឧទាហរណ៍​៖ ​
​​​​​​អ្នក​កើត​នៅ​ខែ ​២១ ​​កក្កដា​ ​ឆ្នាំ​ ​១៩៩១​
​ដូច្នេះ​​នាំ​ឲ្យ​៖ ​២១+៧+ ១៩៩១= ២០០៨
​២+០+០+៨= ១០
១+០=១ ​

​ក្រោយ​ពេល​អ្នក​ធ្វើ​ការ​គណនា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដោយ​រក​ឃើញ​លេខ​របស់​អ្នក​ហើយ ​​​ដូច្នេះ​​អាច​​ដឹង​ពី​អត្ថន័យ​របស់​វា ដូច​ខាង​ក្រោម​៖ ​

) គំនិត​ឆ្នៃ​ប្រឌិត៖ ប្រសិន​ជា​អ្នក​មាន​លេខ​១​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​របៀប​​របស់​អ្នក។
២) អ្នក​ចង់​ចង់​បាន​សន្តិសុខ៖ ប្រសិន​ជា​​អ្នក​មាន​លេខ​២​ អ្នក​ជា​មនុស្ស​ដែល​ដាក់​ប្រយោជន៍​អ្នក​ដទៃ​មុន​ខ្លួន​ឯង។

៣) ចង់​សប្បាយ៖ ប្រសិន​​អ្នក​មាន​លេខ​៣ អ្នក​ជា​មនុស្ស​ដែល​ចង់​មាន​ការ​សប្បាយ​និង​ជា​មនុស្ស​ដែល​អាច​ចុះ​សម្រុះ​ជា​មួយ​មនុស្ស​ដទៃ​បាន។

៤) បុរាណ៖  អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តាម​ក្បួន​ឬ​ទំនៀមទម្លាប់ ហើយ​អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​។

៥) ​ចេះ​ប្រើ​ប្រាស់​ឱកាស៖ អ្នក​ដែល​មាន​​លេខ​៥​ជា​មនុស្ស​ដែល​រៀន​តាម​ដែល​ឱកាស​ផ្តល់​ឲ្យ។

៦) រ៉ួមេទិច៖ អ្នក​ជា​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ និង​តែង​តែ​ប្រាកដ​ថា​​អ្នក​ដទៃ​សប្បាយ​ចិត្ត​ជា​និច្ច។

៧) ឆ្លាត៖ អ្នកដែលមានលេខ៧​តែង មើល​ឃើញ​ឱកាស​ឬ​រឿង​ឆ្ងាយ​ជាង​មនុស្ស​ធម្មតា។​ ​ អ្នក​ឆ្ងល់​គ្រប់​រឿង​ដែល​នាំ​ឲ្យ​អ្នក​មាន​ភាព​ឆ្លាត​វ៉ៃ។

៨) រហ័សរហួន៖ លេខ​៨​ជា​មនុស្ស​ដែល​ធ្វើ​ការងារ​បាន​ឆាប់​និង​មាន​លក្ខណៈ​អាជីព។

៩) ចិត្ត​ល្អ៖ អ្នក​ដែល​កើត​ថ្ងៃ​ទី​៩​ច្រើន​ជា​អ្នក​ដែល​គួរ​ឲ្យ​ស្រឡាញ់​​និង​​ចេះ​​គិត​ពី​អ្នក​ដទៃ​និង​ចិត្ត​ទូលាយ។

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.higherperspective.com​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30