អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​បើ​​សុបិន​ឃើញ​​រឿង​៤​យ៉ាង​នេះ ​សូម​កុំ​ព្រងើយកន្តើយ​ឲ្យ​សោះ

​បើ​​សុបិន​ឃើញ​​រឿង​៤​យ៉ាង​នេះ ​សូម​កុំ​ព្រងើយកន្តើយ​ឲ្យ​សោះ

ប្រ​ភព៖​​ pixabay.com

មនុស្ស​ភាគ​ច្រើន​តែង​មាន​ការ​យល់​ឃើញ​ចំពោះ​ការ​ពន្យល់​សប្ដិ ថា​ជា​ប្រផ្នូល​នៃ​រឿង​អ្វី​មួយ​ចូល​ក្នុង​ជីវិត​ពួកគេ ហើយ​មាន​ជំនឿ​ចងចាំ​ត​ៗ​គ្នា​មក​តាមរយៈ​ការ​កត់​សម្គាល់​នូវ​រឿងរ៉ាវ​ដែល​កើតឡើង​ចំពោះ​ពួកគេ ក្រោយ​ពី​យល់សប្ដិ​ឃើញ​ហេតុការណ៍​ណា​មួយ​នៅ​ក្នុង​ពេល​ដំណេក​របស់​ពួកគេ។ តាម​ពិត​ទៅ ការ​យល់សប្ដិ​ដែល​កើតឡើង​ក្នុង​ពេល​យើង​មិន​ដឹង​ខ្លួន​នោះ តែង​ព្យាយាម​បង្ហាញ​អ្នក​នូវ​ការ​គិត​ដែល​អ្នក​មាន​ចំពោះ​ខ្លួនឯង និង​ចំពោះ​ពិភព​ខាងក្រៅ​ជុំវិញ​ខ្លួន​អ្នក ឬ​បើ​មិន​ដូច្នោះ​ទេ រឿងរ៉ាវ​ក្នុង​យល់សប្ដិ​កំពុង​ព្យាយាម​ពញ្ញាក់​ស្មារតី​អ្នក​អំពី​ហេតុការណ៍​ណាមួយ​ដែល​អាច​កើតឡើង​ចំពោះ​អ្នក​នា​ពេល​ខាង​មុខ។ ពិភព​ក្នុង​យល់សប្ដិ​របស់​អ្នក តែង​មាន​ទំនាក់​ទំនង​ជានិច្ច​ជាមួយ​នឹង​ពិភព​រស់នៅ​ពិត​ប្រាកដ​របស់​អ្នក។ ការ​គិត រាងកាយ និង​វិញ្ញាណ​របស់​អ្នក វេញ​ត្របាញ់​ចូល​គ្នា បង្កើត​ជា​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ក្នុង​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត។ ការ​ពន្យល់​សប្ដិ​ទាំង​៤​យ៉ាង​ខាងក្រោម​នេះ គឺ​ជា​អ្វី​ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​នោះ​ឡើយ៖

១) ការ​ស្លាប់៖ ការ​សុបិន​ឃើញ​ពី​សេចក្ដី​ស្លាប់ តែង​ត្រូវ​បាន​ចាត់​ទុក​ជា​គ្រោះ​ចង្រៃ​ដល់​បុគ្គល​ដែល​សុបិន​ឃើញ​វា ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​អាក្រក់​ដូច​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មាន​ជំនឿ​នោះ​ឡើយ។ ការ​សុបិន​ឃើញ​សេចក្ដី​ស្លាប់ កំពុង​ព្យាយាម​ប្រាប់​អ្នក​អំពី​ការ​បញ្ចប់​នៃ​អ្វី​មួយ​ហើយ មិន​ថា​ជា​ការ​បញ្ចប់​នៃ​អារម្មណ៍​ខឹង​សម្បារ ការ​បញ្ចប់​នៃ​ហេតុការណ៍​ណាមួយ​ក្នុង​ផ្នែក​មួយ​នៃ​ជីវិត​អ្នក ឬ​ក៏​ជា​ការ​បញ្ចប់​នៃ​ការ​យល់​ឃើញ​ណាមួយ ដែល​ផ្ដល់​ឱកាស​ដល់​គំនិត​ថ្មី​មួយ​ទៀត​ចូល​មក​ជំនួស​វិញ។
២) ការ​មាន​គភ៌៖ សុបិន​ឃើញ​ពី​ការ​ពពោះ គឺ​ជា​ការ​តំណាង​ពី​ការ​លេច​ឡើង​នូវ​ភាព​រីកចម្រើន ឬ​ការ​អភិវឌ្ឍ​ដ៏​ធំធេង​ណាមួយ ដែល​អាច​ជា​គម្រោងការ​នា​ពេល​អនាគត ឬ​ជា​ចំណង់​ដ៏​ខ្លាំងក្លា​ចំពោះ​អ្វី​មួយ។ បើ​អ្នក​សុបិន​ឃើញ​ពី​ការ​មាន​គភ៌ អ្នក​គួរ​សួរ​ខ្លួនឯង​បញ្ជាក់​បន្ថែម​នូវ​សំណួរ​ដូចជា “តើ​អ្នក​កំពុង​តែ​ព្យាយាម​សម្រេច​អ្វី​ឡើង?” “តើ​ការ​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ពិភព​រស់នៅ​ពិត​ប្រាកដ​របស់​អ្នក?” “តើ​អ្នក​សុបិន​ឃើញ​ខ្លួនឯង​ពពោះ​ព្រមទាំង​មាន​លទ្ធភាព​នៃ​អ្វី​មួយ​ដែល​អាច​កើតឡើង​ក្នុង​ពេល​ខាង​មុខ​ឬ?” ម្យ៉ាងទៀត ការ​សុបិន​ឃើញ​មាន​គភ៌​នេះ ក៏​អាច​ព្យាយាម​បង្ហាញ​អ្នក​ពី​គំនិត​រីកចម្រើន​ណាមួយ​ក្នុង​ការងារ និង​សម្ពន្ធភាព​របស់​អ្នក​ផង​ដែរ។
៣) ផ្ទះ​សម្បែង៖ បើ​អ្នក​សុបិន​ឃើញ​ផ្ទះ​សម្បែង​វិញ វា​ជា​ការ​តំណាង​ពី​អត្តា ខ្លួន​អ្នក​ផ្ទាល់ និង​ទម្រង់​ខុសៗ​ប្លែក​ពី​គ្នា​នៃ​អត្តចរិត ដោយ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ផ្ទះ ឬ​បន្ទប់​ដែល​អ្នក​ឃើញ​ក្នុង​ការ​ពន្យល់​សប្ដិ។ បើ​វា​ជា​ខ្ទម នោះ​វា​ជា​ការ​បង្ហាញ​អំពី​ការ​ចងចាំ​លាក់​បង្កប់ បើ​វា​ជា​បន្ទប់​ក្រោម​ដី​វិញ វា​ជា​ការ​បង្ហាញ​អំពី​គំនិត​ផ្ដួចផ្ដើម និង​ការ​គិត​ដោយ​ឥត​ដឹង​ខ្លួន ឬ​អនុ​សម្បជញ្ញៈ។ ម្យ៉ាងទៀត អ្នក​គួរ​សួរ​ខ្លួនឯង​បន្ថែម​ថា “តើ​អ្នក​មើល​ថែ​ខ្លួនឯង​បែប​ណា?” និង​”តើ​អ្នក​សម្លឹង​មើល​ចំពោះ​ខ្លួនឯង​បែប​ណា​ទៅ​កាន់​ពិភព​ខាងក្រៅ?” ។
៤) ប្រាក់៖ ការ​សុបិន​ឃើញ​ប្រាក់ អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​មក​ជាមួយ​នឹង​អារម្មណ៍​នៃ​អំណរ​អរគុណ វា​គឺ​ជា​ការ​តំណាង​ឲ្យ​សំណាង និង​របៀប​ដែល​អ្នក​យល់​ឃើញ​ចំពោះ​តម្លៃ​របស់​ខ្លួន​បែប​ណា។ បើ​អ្នក​សុបិន​ឃើញ​ឈ្នះ​រង្វាន់ វា​ជា​តំណាង​ឲ្យ​ការ​ផ្លាស់ប្ដូរ​ក្នុង​របៀប​នៃ​ការ​រស់នៅ​របស់​អ្នក រីឯ​ការ​ឲ្យ​លុយ​ទៅ​អ្នក​ដទៃ​វិញ គឺ​ជា​តំណាង​ឲ្យ​ភាព​ភ័យខ្លាច​ក្នុង​ការ​បាត់បង់​អ្វី​មួយ។ សុបិន​ឃើញ​ប្រាក់ មាន​ភាព​ជាប់​ទាក់ទង​ដោយ​ផ្ដាច់​ពុំ​បាន​ជាមួយ​នឹង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​សុបិន​ចំពោះ​ភាព​រុងរឿង​នៃ​ជីវិត​ទទួល​បាន​ពី​ទ្រព្យ​សម្បត្តិ។ សួរ​ខ្លួនឯង​ថា “តើ​អ្នក​មាន​បាត់បង់​ការងារ​ទេ?” ឬ “តើ​អ្នក​មាន​ជាប់​ជំពាក់​បំណុល​អ្វី​ទេ?” ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ 
powerofpositivity

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930