អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​ពិតឬមិនពិត៖ អ្នក​ដែល​មាន​​​ភ្នែក​​តូច​​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់​ ​ចំណែក​អ្នក​​មាន​ចិញ្ចើម​ក្រាស់​ជា​​មនុស្ស​សម្បូរ​គំនិត

​​ពិតឬមិនពិត៖ អ្នក​ដែល​មាន​​​ភ្នែក​​តូច​​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់​ ​ចំណែក​អ្នក​​មាន​ចិញ្ចើម​ក្រាស់​ជា​​មនុស្ស​សម្បូរ​គំនិត

ប្រ​ភព៖​​ pixabay.com

អ្នក​នឹង​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​ ពេល​បាន​ដឹង ថា​មុខមាត់​អ្នក​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ។ នេះបើយោងតាម​ក្បូនមើលទម្រង់​មុខ​របស់​​ចិន​។

បើ​អ្នក​ចង់​ដឹង​ថា​ពិត​មិន​ពិត​អ្នក​គួរ​សាកល្បង​អាន​អត្ថបទ​ខាង​ក្រោម​​សិន​ទៅ​៖

១) ភ្នែក​ ៖ ភាគ​ច្រើន​អ្នក​មាន​ត្របក​ភ្នែក​តូច​ឬ​លឹប អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​ឆាប់​រំជួល​ចិត្ត​ទេ តែ​ អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​​បំផុត​ហើយ​។ តែ​បើ​អ្នក​មាន​ត្របក​ភ្នែក​ច្រើន​ជាន់ ​អ្នក​គឺ​ជា​មនុស្ស​ឆាប់​រំជួល​ចិត្ត ហើយ​ច្រើន​ធ្វើ​អ្វី​ដោយ​ប្រើ​អារម្មណ៍​ខ្លួន​ជ្រាលជ្រៅ​តែ​ម្ដង។

២) ចិញ្ចើម​៖ មនុស្ស​មាន​ចិញ្ចើម​ក្រាស់​ ភាគ​ច្រើន​សំបូរ​គំនិត​រាប់​មិន​អស់ ហើយ​បើ​ចុង​ចិញ្ចើម​ក្រាស់ ជា​មនុស្ស​ដែល​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​តែង​តែ​ជោគជ័យ​គ្រប់​ពេល។ ចិញ្ចើម​ខ្ពស់ បង្ហាញ​ពី​ភាព​អត់ធ្មត់​ ឯ​ចិញ្ចើម​ទាប​ជា​មនុស្ស​មិន​សូវ​មាន​ការ​អត់ធ្មត់។

៣) ត្រចៀក​៖ អ្នក​ត្រចៀក​ធំ ច្រើន​តែ​ពូកែ​ស្ដាប់ ហើយ​អ្នក​មាន​ត្រចៀក​ខ្ពស់ ជា​មនុស្ស​រៀន​ឆាប់​ចេះ​។​

៤) ច្រមុះ​៖ អ្នក​មាន​ច្រមុះ​មិន​សូវ​វែង បង្ហាញ​ថា​អ្នក​ជា​​មនុស្ស​ខិតខំ​ធ្វើ​ការ​ ឯ​អ្នក​មាន​ច្រមុះ​ស្រួច ភាគ​ច្រើន​អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​គេ​ថ្ងៃ​មុខ។

៥) ចង្កា​ ៖ អ្នក​មាន​ចង្កា​ស្រួច ឬ​ អក្សរ​V ភាគ​ច្រើន​តែង​មាន​សុខភាព​ខ្សោយ​ ឯ​ចង្កា​រាង​ទាល បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆាប់​ខឹង​។

៦) មាត់​៖ អ្នក​មាន​មាត់​រាង​ធំ​បន្តិច​​បង្ហាញ​ថា​អ្នក​រួស​រាយខ្លាំង មិន​ថា​អ្នក​ស្គាល់​ឬ​អ្នក​មិន​ស្គាល់​​នោះ​ទេ អ្នក​តែង​រាក់ទាក់​ដាក់​គេ។

សូមបញ្ជាក់ថា នេះមិនមែនមានន័យថា អ្វីៗសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ហើយយើងក៏មិនអាចវាយតម្លៃលើមនុស្ស​ម្នាក់ទាំងស្រុងដោយផ្នែកលើចំណុចទាំងនេះដែរ​ ប៉ុន្តែវាគ្រាន់តែជាការចំណាំខ្លះៗប៉ុណ្ណោះដោយផ្អែកដោយលើក្បួូនចិន៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930