អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​មាន​អ្វី​ពិសេស​អំពី​សេដ្ឋកិច្ច (កម្រិត​ម៉ាក្រូ)​ និង​វិស័យ​ធនាគារ​កម្ពុជា​​នៅ​ឆ្នាំ​២០១៦?

​មាន​អ្វី​ពិសេស​អំពី​សេដ្ឋកិច្ច (កម្រិត​ម៉ាក្រូ)​ និង​វិស័យ​ធនាគារ​កម្ពុជា​​នៅ​ឆ្នាំ​២០១៦?

ទិដ្ឋភាព​សំណង់​អគារ​ និង​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ

កាល​ពី​ពេល​ថ្មី​ៗ​​កន្លង​ទៅ​នេះ​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​​ចេញ​របាយការណ៍​មួយ​និយាយ​អំពី​​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​នៅ​ឆ្នាំ​២០១៦​​ និង​ទស្សនវិស័យ​ឆ្នាំ​២០១៧​ ក្នុង​នោះ​ BizKhmer ​សូម​ដក​ស្រង់​យក​ចំណុច​សំខាន់​ៗ​ដែល​កម្ពុជា​សម្រេច​បាន
ក) ​​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ៖
១) ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​​ ៧%​គាំទ្រ​ដោយ​កំណើន​ដ៏​រឹងមាំ​នៃ​ការ​នាំចេញ​សំលៀកបំពាក់​និង​ស្បែង​ជើង​ កំណើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ និង​វិស័យ​ទេសចរណ៍​ស្រប​ពេល​វិស័យ​កសិកម្ម​មាន​កំណើន​ជាង​មុន​បន្តិច។
២) លំហូរ​ចូល​​វិនិយោគ​ផ្ទាល់​បរទេស​ ស្មើ​នឹង ​១០,៧%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​
៣) ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ស្មើ​នឹង​ -៧,២%​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​
៤) ​ជញ្ជីង​ទូទាត់​កម្ពុជា​​​កម្ពុជា​ទទួល​បាន​អតិរេក​ ស្មើ​នឹង​ ៥,៧%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​
៥) កម្រិត​អតិផរណា​ គឺ​ ២,៩% (អតិផរណា​ទាប​ដោយ​សារ​តែ​តម្លៃ​ប្រេង​ទាប​គូប​ផ្សំ​នឹង​​ការ​អនុវត្ត​គោលនយោបាយ​សារពើ​
ខ) ​​ផ្នែក​​វិស័យ​ធនាគារ​នៅ​​ឆ្នាំ​២០១៦​កន្លង​ទៅ៖
១) ​ទ្រព្យ​សកម្ម​​ប្រព័ន្ធ​ធនាគារ​​បាន​កើន​ឡើង​ដល់​ ១១២,៦​ទ្រីលាន​រៀល (២៧,៨​ ប៊ីលាន​ដុល្លារ​អាមេរិក​កើន ១៧,៤%
២) ឥណទាន​ ​កើន​ដល់​ ៧១,២​ ទ្រីលាន​រៀល​ (១៧,៦​ ប៊ីលាន​ដុល្លារ​អាមេរិក​ កើន​ ១៨,៣%) ​
៣) ប្រាក់​បញ្ញើ​កើន​​ដល់​ ៦២,៤​ ទ្រីលាន​រៀល​ (១៥,៤​ ប៊ីលាន​ដុល្លារ​អាមេរិក​ កើន​ ២០,៧%)
​៤) អនុបាត​សន្ទនីយភាព​របស់​គ្រឹះស្ថាន​ធនាគារ​ ១២៨%​​ និង​របស់​​មីក្រូ​ហិរញ្ញវត្ថុ​ ១៥២%​
៥) អនុបាត​សាធនភាព​របស់​គ្រឹះស្ថាន​ធនាគារ​ ២២,៤%​​ និង​របស់​​មីក្រូ​ហិរញ្ញវត្ថុ​ ២១​%
៦) អនុបាត​​ឥណទាន​មិន​ដំណើរការ​​របស់​គ្រឹះស្ថាន​ធនាគារ​ ៣,៥%​​ និង​របស់​​មីក្រូ​ហិរញ្ញវត្ថុ​ ១​%
៧) ​អត្រា​ការប្រាក់​ឥណទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក​គិត​ជា​មធ្យម​ថយ​ចុះ​ពី​ ១៧%​នៅ​ឆ្នាំ​២០០៥​ មក​នៅ​ ១១,៨%​នៅ​ឆ្នាំ​២០១៦​ចំពោះ​ធនាគារ​​
​​៨) ​អត្រា​ការប្រាក់​ឥណទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក​គិត​ជា​មធ្យម​ថយ​ចុះ​ពី​ ៤០%​នៅ​ឆ្នាំ​២០០៥​ មក​នៅ​ ២៨%​នៅ​ឆ្នាំ​២០១៦​ចំពោះ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​

សូម​អាន​លម្អិត​នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម៖
7269research_paper_26122016

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930