អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​កម្ពុជា​ក្នុង​តួនាទី​​ជា​ប្រធាន​សម្រប​សម្រួល​ក្រុម​ប្រទេស ​អភិវឌ្ឍន៍​តិចតួច (LDCs) នៅ​ WTO

​កម្ពុជា​ក្នុង​តួនាទី​​ជា​ប្រធាន​សម្រប​សម្រួល​ក្រុម​ប្រទេស ​អភិវឌ្ឍន៍​តិចតួច (LDCs) នៅ​ WTO

ក្រុម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​ហៅ​​កាត់​ជា​ភាសា​អង់គ្លេស​ថា​ LDCs ​បាន​បោះឆ្នោត​ឱ្យ​កម្ពុជា​ក្លាយ​​ជា​ប្រធាន​​សម្រប​សម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​​ដែល​មាន​អាណត្ត​មួយ​ឆ្នាំ​ដើម្បី​ដឹកនាំ​ ​និង​សម្រប​សម្រួល​ប្រទេស​ចំនួន​ ៣៦។ ​កម្ពុជា​ នឹង​ទទួល​បាន​ការ​ផ្ទេរ​តំណែង​ជា​ផ្លូវ​ការណ៍​នៅ​​ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ នៅ​ទីក្រុង​ ហ្សឺណែវ​ប្រទេស​ស្វីស។

ឯកឧត្តម​ ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ប្រាប់​កាល​ពី​កន្លង​ទៅ​ថ្មី ៗ​នេះ​​​ថា កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា បាន​កើន​ឡើង​ពី​ ១៣ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ឆ្នាំ ២០១១ ដល់​ជិត​ ៣០ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៤ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ នេះ​ជា​មូលហេតុ​​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​​កាន់​តំណែង​នេះ។ ​

សូម​បញ្ជាក់​ថា​ ​តួនាទី​ជា​ប្រធាន​សម្រប​សម្រួល​ក្រុម​ប្រទេស ​អភិវឌ្ឍន៍​តិចតួច (LDCs) ​​គឺ​ដើម្បី​ដឹក​នាំ​​​និង​សម្រប​សម្រួល​ ​​ប្រទេស​ជា​សមាជិក​ចំនួន ​៣៦ ឲ្យ​ទទួល​បានជោគជ័យ​ក្នុង​ការចរចា​ទាញយក​ផល​ប្រយោជន៍​អតិបរមា ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ​ពីកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​លើកទី​ ១១ នៅ​ពាក់កណ្តាល​ខែ​ធ្នូ​ ឆ្នាំ២០១៧ ​នៅ​ក្នុង​ទីក្រុង​ ប៊ូអេណូស អែររេស ​(Buenos Aires) ប្រទេស​អាហ្សង់ទីន​ សំដៅ​ចូលរួម​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ពិភពលោក​ និង​ក្នុងតំបន់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728