អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​​ក្រុម Big Bang រក​​ចំណូលបាន​ជាង​ ១២៦លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​ ២០១៥នេះ​

​​​ក្រុម Big Bang រក​​ចំណូលបាន​ជាង​ ១២៦លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​ ២០១៥នេះ​

Big Bang ក្រុមចម្រៀងល្បីរបស់កូរ៉េខាងត្បូង

ប្រ​ភព៖​​ www.soompi.com

និយាយ​ពី​ភាព​ល្បីល្បាញ​និង​ទាក់ទាញ​បាន​ប្រជាប្រិយភាពខ្លាំង​​ពី​អ្នក​គាំទ្រ​ ទាំង​​ក្នុង​និង​ក្រៅ​ប្រទេស​​ ​ឃើញ​ថា​ ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង​ ​ដែល​មាន​សមាជិក​៥​ នាក់​ Big Bang គឺ​មាន​សន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ជា​ពិសេស​ឧស្សាហ៍​បង្ហាញ​វត្តមាន​​ ​ថត​ផ្សាយ​ពាណិជ្ជកម្ម ប្រគំ​តន្ត្រី​ ​ចូលរួម​ជា​តារា​​កិត្តិយស​​ ​​​​តាម​កម្មវិធី​វិទ្យុ ​និង​ទូរទស្សន៍​ ឬ​លក់​អាល់ប៊ុម​​​ជា​ដើម​។ ចុះ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា​គិត​ក្នុង​ឆ្នាំ​២០១៥​នេះ​ ក្រុម​ Big Bang រក​បាន​ចំណូល​ចំនួន​​ប៉ុន្មាន​?
បើ​យោង​តាម​កម្មវិធី​​ «Myeong Dan Gong Gae» ​​បាន​បង្ហាញ​ឱ្យ​​ដឹង​ពី​តួលេខ​ទឹក​ប្រាក់​ដែល​ក្រុម​ចម្រៀង​ Big Bang ទទួល​បាន​ គឺ​​ ១៥០ពាន់​លាន​វ៉ុន​​ ស្មើ​នឹង​ប្រមាណ​ជាង​១២៦​លាន​ដុល្លារ​អាមេរិក​។
ទឹក​ប្រាក់​សរុប​ទាំង​អស់​នេះ​គឺ​រួម​បញ្ចូល​ពី​ការ​លក់​អាល់ប៊ុម​​ចម្រៀង​​ ដែល​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៥,២​លាន​ដុល្លារ​អាមេរិក​ កា​រដោនឡូត​យក​បទ​ចម្រៀង​ចំនួន​៤,៤​លាន​ដុល្លារ​អាមេរិក​ ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​ប្រាក់​ដែល​បាន​មក​ពី​ការ​ប្រគំតន្ត្រី​ទេសចរណ៍​​រក​ចំណូល​បាន​រហូត​ដល់​​១១៨​លាន​ដុល្លារ​អាមេរិក​។
​គួរ​រម្លឹក​ឡើង​វិញ​ថា ​​​​នៅ​ក្នុង​កម្មវិធី​ ​ប្រគល់​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​ផ្នែក​តន្ត្រី​​​របស់​កូរ៉េខាងត្បូង Mnet Asian Music Awards 2015 កាល​ពី​ថ្ង​ទី​ ២ ខែធ្នូ​​ ​នៅ​ក្នុង​ទីក្រុង​ហុង​កុង​កន្លង​ទៅ​​នេះ​​​​ក្រុម​ចម្រៀង​ក្រោម​ដំបូល​ផលិតកម្ម​ ​​YG ដែល​មាន​​2NE1 និង Big Bang ក្រៅ​ពី​ទទួល​បាន​កោត​សរសើរ​ហើយ​ក៏​ទទួល​រង​ពាក្យ​​រិះគន់​ពី​សំណាក់​អ្នក​​គាំទ្រ​របស់​ក្រុម​តារា​ចម្រៀង​ផ្សេងៗ​​ដែរ​ ​ដោយ​សារ​តែ​មាន​ឱកាស​សម្ដែង​និង​ច្រៀង​បទ​ចម្រៀង​បាន​យូរ​ជាង​តារា​ដែល​មក​ពី​ផលិតកម្ម​ផ្សេងៗ​ទៀត​ក្នុង​កម្មវិធី​នេះ​៕​
ប្រែ​សម្រួល​៖ សុខា នីកា
ប្រភព៖ www.ign.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031