អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បង​ប្រុស​បង្កើត​របស់​​បុរស​ខ្លាំង​ គឹម​ជុងអ៊ុន ​ត្រូវ​បាន​គេបំពុល​​សម្លាប់​នៅ​ម៉ាឡេស៊ី​

បង​ប្រុស​បង្កើត​របស់​​បុរស​ខ្លាំង​ គឹម​ជុងអ៊ុន ​ត្រូវ​បាន​គេបំពុល​​សម្លាប់​នៅ​ម៉ាឡេស៊ី​

លោក គឹម​ជុង​ណាំ​ត្រូវ​បាន​គេ​បំពុល​សម្លាប់​នៅ​ម៉ាឡេស៊ី

ប្រ​ភព៖​​ BBC

​​ប្រភព​ពី​កូរ៉េខាងត្បូង​ និង​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា​ ​បង​ប្រុស​បង្កើត​​របស់​មេ​ដឹក​នាំ​កូរ៉េខាងជើង​ លោក គឹម​ជុង​ណាំ​ត្រូវ​បាន​គេ​បំពុល​សម្លាប់​នៅ​ម៉ាឡេស៊ី។

​តាម​សេចក្ដី​រាយការណ៍​ពី​ BBC ​បាន​ឱ្យ​ដឹង​ថា​ លោក​ គឹម​ជុង​ណាំ​ វ័យ​ ៤៥​ឆ្នាំ​ ត្រូវ​បាន​​គេ​បំពុល​នៅ​​អាកាសយានដ្ឋាន​មួយ​នៅ​ទីក្រុង​កូឡាឡាំពួរ។ ​ប្រភព​ដដែល​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​សាកសព​របស់​ គឹម​ជុង​ណាំ​​ ​ត្រូវ​បាន​គេ​យក​មក​អប់​ទុក។ ​គឹម​ជុង​ណាំ​ គឺ​ជា​កូន​ប្រុស​ច្បង​​នៃ​អតីត​មេដឹកនាំ​ និង​ជា​​បុរស​ខ្លាំង​កូរ៉េខាងជើង​លោក​ គឹម​ជុង​អ៊ីល ហើយ​ត្រូវ​ជា​បង​បង្កើត​របស់​លោក​ គឹម​ជុង​អ៊ុន។

​យោង​តាម​​ទូរទស្សន៍​ TV Chosun ​​ដែល​ជា​បណ្ដាញ​ទូរទស្សន៍​កូរ៉េខាង​ត្បូង​ឱ្យ​ដឹង​ថា​​ លោក គឹម​ជុង​ណាំ ​ត្រូវ​បាន​ស្ត្រី​ពីរ​នាក់​បំពុល​ដែល​គេ​ជឿ​ជាក់​ថា​ ជា​​ឃាតក​ជនជាតិ​កូរ៉េខាងជើង៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031