អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ចំណុចលេចធ្លោ៤យ៉ាងរបស់ប្រទេសបារាំង ដែលអ្នកគួរដឹង!

ចំណុចលេចធ្លោ៤យ៉ាងរបស់ប្រទេសបារាំង ដែលអ្នកគួរដឹង!

ប្រ​ភព៖​​ www.worldtravelingmilitaryfamily.com

សាធារណរដ្ឋ​បារាំង ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ប៉ែក​ខាងលិច​នៃ​អឺរ៉ុប តែងតែ​ជា​ទីកន្លែង​ដើរ​កម្សាន្ត​គោលដៅ​របស់​អ្នក​ធ្វើ​ដំណើរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ​មាន​ទីកន្លែង​ចំណាស់​និង​វប្បធម៌​អរិយធម៌​បុរាណ​ដ៏​ល្បីៗ​ជា​ច្រើន​កន្លែង ប្រមូល​ផ្ដុំ​គ្នា​នៅ​ប្រទេស​បារាំង។ ទាំង​ភាព​ស៊ីវិល័យ​និង​បុរាណ គោលដៅ​តំបន់​ទេសចរណ៍​របស់​ពិភពលោក​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​៨៤.៥លាន​នាក់​កាល​ពី​ឆ្នាំ២០១៥។

តើ​អ្វី​ខ្លះ​គឺជា​ភាព​ទាក់ទាញ​របស់​ទឹកដី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ជិត​៦៧លាន​នាក់​ដែល​គិត​ត្រឹម​ខែ​មករា​ឆ្នាំ២០១៧​នេះ ?
១) សារមន្ទីរ៖ នៅ​តំបន់​មួយ​ដែល​ជា​បេះដូង​របស់​ពលរដ្ឋ​បារាំង​និង​ជា​រាជធានី​របស់​ប្រទេស​នេះ​ផង​ដែរ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ទីក្រុង​ប៉ារីស ប្រជុំ​គ្នា​ដោយ​សារមន្ទីរ​បុរាណៗ​ជា​ច្រើន។ ដោយ​ឡែក នៅ​ទីនោះ​មាន​សារមន្ទីរ​មួយ​ឈ្មោះ​ថា Louvre Museum គឺជា​សារមន្ទីរ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក និង​ជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រចាំ​រាជធានី​នេះ​និង​ប្រទេស​បារាំង​ទាំង​មូល​ផង​ដែរ។ កាល​ពី​ឆ្នាំ២០១៤ សារមន្ទីរ​ជាតិ​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រហូត​ដល់​មាន​លើស​ពី​៩.២៦លាន​នាក់ ជា​តួលេខ​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី២​បន្ទាប់​ពី​សារមន្ទីរ​ព្រះបរមរាជវាំង​របស់​ចិន។
២) រថភ្លើង៖ រថភ្លើងTGV (train à grande vitesse) ប្រែ​មក​ថា “រថភ្លើង​មាន​ល្បឿន​យ៉ាង​លឿន” របស់​ប្រទេស​បារាំង​ធ្វើ​ដំណើរ​លឿន​ជាង​យន្តហោះ​ទៅ​ទៀត។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ​នោះ រយៈពេល​៣ម៉ោង​ក្រោយ​អ្នក​នឹង​ទៅ​ដល់​ទីនោះ​ជា​ពុំ​ខាន​ឡើយ។
៣) ភាព​ទន់ភ្លន់៖ នៅ​តាម​ហាង​សម្រាប់​ពួក​អ្នក​មាន​នៅ​ប្រទេស​បារាំង អ្នក​នឹង​ទទួល​បទពិសោធន៍​ដ៏​ជក់ចិត្ត​ពី​ភាព​រួសរាយ​ទន់ភ្លន់​របស់​អ្នក​បម្រើ​សេវាកម្ម​ទទួល​ភ្ញៀវ ប្រសិន​បើ​អ្នក​យល់​ពី​របៀប​របប​របស់​ពួកគេ។ នៅ​ពេល​ពួកគេ​ជួប​អ្នក ពួកគេ​នឹង​លើក​ចិញ្ចើម​ម្ខាង រួច​និយាយ​មក​កាន់​អ្នក​ថា “Monsieur” ប្រែ​ថា “លោក” ឬ “Madame” ប្រែ​ថា “លោក​ស្រី” ដែល​បង្ហាញ​ពី​ការ​ផ្ដល់​ការ​គោរព​ចំពោះ​វត្តមាន​អ្នក​នៅ​ទីនេះ។ អ្នក​គួរ​ឆ្លើយ​តប​ទៅវិញ​ដោយ​និយាយ​ថា “bonjour!” ដែល​មិន​ត្រឹមតែ​មាន​ន័យ​ថា​សួស្ដី​ប៉ុណ្ណោះ​ទេ តែ​វា​មាន​អត្ថន័យ​ថា “ចាស​ឬ​បាទ ខ្ញុំ​នៅ​ទីនេះ ហើយ​ខ្ញុំ​គោរព​អ្នក​ដែល​បាន​រួសរាយ​ទន់ភ្លន់​មក​កាន់​ខ្ញុំ ដូច្នេះ​អ្នក​គួរ​តែ​ផ្ដល់​ការ​គោរព​មក​កាន់​ខ្ញុំ​វិញ”។
៤) សកលភាវូបនីយកម្ម៖ រាប់​តាំង​ពី​ចរន្ត​អគ្គិសនី ប្រព័ន្ធ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក ព្រមទាំង​បង្គន់​សាធារណៈ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​របស់​អ្នក​ទៀត​នោះ សុទ្ធ​តែ​មាន​ប្រភព​ចេញ​មក​ពី​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ​ទាំងអស់។ ពួក​គេ​មាន​គោលនយោបាយ​ដ៏​ល្អ​បំផុត​មួយ​ទៅលើ​សកលភាវូបនីយកម្ម គឺ​ថា​ពួកគេ​នឹង​រអ៊ូរទាំ​ពី​ការ​ជ្រៀតជ្រែក​របស់​ពួក​បរទេស​ទៅលើ​សេដ្ឋកិច្ច​របស់​ពួកគេ ស្រប​ពេល​ដែល​ម្នាក់ៗ​មិន​ចាប់​អារម្មណ៍​ទេ​ថា​ផលិតផល​របស់​បារាំង​កំពុង​វាយលុក​យ៉ាង​ខ្លាំង​ទៅលើ​សេដ្ឋកិច្ច​របស់​ពិភពលោក​ដោយ​ស្ងាត់ៗ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ edition.cnn.com & en.wikipedia.org & gouvernement.fr

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930