អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

ប្រ​ភព៖​​ sothon-in.com

កើត​មក​ជា​មនុស្ស​ បន្ទាប់​ពី​ខ្លួន​ឯង​ និង​គ្រួសារ​មក​ មាន​តែ​មិត្តភ័ក្ដិ​នេះ​ហើយ ដែល​ជា​ទី​ពឹង​ពាក់​បាន​។ ៤​ចំណុច​នេះ គឺ​ជា​ចំណុច​ដែល​បង្ហាញ​ថា ពួក​គេ​ជា​មិត្ត​ល្អ ក្នុង​ជីវិត​។ តើ​អ្នក បាន​ជួប​ពួក​គេ​ហើយ​ឬ​នៅ​?

១) ពេល​អ្នក​មាន​បញ្ហា​ «ម្នាក់​នោះ​តែង​បង្ហាញ​ថា​អ្នក​មិន​នៅ​ម្នាក់​ឯង​ឡើយ​» ៖ មនុស្ស​យើង​ម្នាក់​ៗ គឺ​មាន​ ចំណុច​ពិបាក​មួយ​គ្រប់​ៗ គ្នា​។ វា​តែង​តែ​មាន​អ្វី​មួយ​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​នឹង​វា ហើយ​អ្នក​ចង់​ចែករំលែក​ជាមួយ​នរណា​ម្នាក់​តែ​អ្នក មិន​ហ៊ាន​ ព្រោះ​​ខ្លាច​គេ​សើច​ចំអក​។ ហេតុនេះ​ហើយ​បាន​ជា​អ្នក ត្រូវ​ការ​មិត្ត​ល្អ មួយ ដែល​យល់​ពី​ចិត្ត​អ្នក ហើយ​ផ្ដល់​ភាព​កក់​ក្ដៅ​ថា​អ្នក​មិន​នៅ​​ម្នាក់​ឯង​ឡើយ។

២) ពេល​អ្នក​កើត​ទុក្ខ​« ម្នាក់​នោះ តែង​នាំ​អ្នក​សប្បាយ​ជានិច្ច​»​៖ ជីវិត​គឺ​តានតឹង​ណាស់ ហើយ​អ្នក​ក៏​មិន​អាច​សប្បាយ​បាន​ដោយ​ខ្លួន​ឯង កើត​ដែរ បើ​គ្មាន​អ្នកណា​នាំ​មុន​នោះ​។ តែ​មិត្ត​ល្អ គឺ​ជា​មិត្ត​ដែល​យល់​ថា​អ្នក​កំពុង​កើតទុក្ខ ហើយ​សុខ​ចិត្ត​ធ្វើ​ឆ្កួត​លីលា គ្រប់​បែបយ៉ាង ក៏​ដោយ​សារ​តែ​ចង់​ឃើញ​ស្នាម​ញញឹម​អ្នក​​ឡើង​វិញ​ដែរ។

៣) ពេល​អ្នក​គិត​អី​មិន ចេញ​«​ម្នាក់​នោះ តែង​ផ្ដល់​ជា​ពន្លឺ​ដល់​អ្នក​​» ៖ គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​ទេ។ គង់​មាន​​ពេល​មួយ​ដែល​អ្នក​ សុញ​គំនិត គិត​អ្វី​ក៏​លែង​ចេញ​។ តែ​មិត្ត​ល្អ គឺ​ មិន​ដែល​ខ្វះ​​គំនិត​ឲ្យ​អ្នក​ទេ គឺ​ពួក​គេ​ផ្ដល់​យោបល់ សួរ​ជា​សំណួរ​ដើម្បី​ឲ្យ​អ្នក ដោះស្រាយ​ហើយ​រក​ផ្លូវ​ដើរ​ទាល់​តែ​ចេញ​។

៤) ពេល​អ្នក​ខ្វះ​ជំនួយ​«ម្នាក់​នោះ​តែង​ចេញ​មក​ជួយ​បញ្ចប់​ការងារ​អ្នក​ឲ្យ​រួចរាល់​»​៖ ការងារ​បើ​ធ្វើ​តែ​ម្នាក់​ឯង គឺ​វា​មិន​ងាយ​ហើយ​ទេ។ ហេតុនេះ​អ្នក​ពិត​ជា​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ពេល​ណា​មួយ​មិន​ខាន​​។ មិត្ត​ល្អ តែង​ស្វះស្វែង​ជួយ​អ្នក សម្រាល​ការងារ​ដើម្បី​ឲ្យ​ឆាប់​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031