អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > PHNOM PENH CAPITAL CITY សៀវភៅ​ដំបូង​គេ​បំផុត​​បង្ហាញ​​ពី​ការធ្វើដំណើរ​របស់​កម្ពុ​ជា​ឆ្ពោះ​ទៅ​​បម្លាស់​ទី​ថ្មី​សម្រាប់​ទីក្រុង​

PHNOM PENH CAPITAL CITY សៀវភៅ​ដំបូង​គេ​បំផុត​​បង្ហាញ​​ពី​ការធ្វើដំណើរ​របស់​កម្ពុ​ជា​ឆ្ពោះ​ទៅ​​បម្លាស់​ទី​ថ្មី​សម្រាប់​ទីក្រុង​

​​​​សៀវភៅ​ PHNOM PENH CAPITAL CITY ​ដែល​ជា​សៀវភៅ​ដំបូង​គេ​បំផុត​​បង្ហាញ​ពី​ការ​ធ្វើ​ដំណើរ​របស់​​កម្ពុជា​ឆ្ពោះ​ទៅ​បម្លាស់​ទី​ថ្មី​សម្រាប់​ទីក្រុង​​ត្រូវ​បាន​​​ដាក់​បង្ហាញ​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​ នេះ​ ដែល​សៀវភៅ​​នេះ​ ​ត្រូវ​បាន​ឧបត្ថម្ភ​ការសម្ពោធ​បោះពុម្ពផ្សាយ​ដោយ​ស្ថានទូត​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា​ និង​​​​ក្រុមហ៊ុន​ Audi Cambodia។ ​​​​

លោក​ ​Laurent Genet ​ ប្រធាន​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​នៃ​ Audi Cambodia ​មាន​ប្រសាសន៍​ថា​ ៖«​វិធីសាស្ត្រ​របស់​បណ្ឌិត Michael Waibel ចាប់ពី​ការ​រចនា​រហូតដល់​ការបោះពុម្ពផ្សាយ​សៀវភៅ PHNOM PENH CAPITAL CITY ​បង្ហាញ​អំពី​អត្ថន័យ​ប្រកបដោយ​វិជ្ជាជីវៈ​របស់គាត់​អំពី​ជីវិត​រស់នៅក្នុង​ទីក្រុង ដែល​រួមផ្សំ​យ៉ាង​ល្អ​ជាមួយនឹង​ចក្ខុវិស័យ​ពិតប្រាកដ និង​សមានចិត្ត​ខ្លាំងក្លា​ជាមួយនឹង​ទីក្រុង​ដែល​កំពុង​លេចឡើង​ថ្មី​ពិតប្រាកដ​របស់​កម្ពុជា»​។

លោក​ ​Laurent Genet ​ ប្រធាន​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​នៃ​ Audi Cambodia

​លោក​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការស្រមើស្រមៃ​ឡើងវិញ​អំពី​ទីក្រុង​ដែលមាន​ផ្លូវ​ប្រកបដោយ​និរន្តរភាព អាច​ចេញចូល​បាន មាន​សមធម៌ និង​គួរ​ឲ្យ​រីករាយ​ក្នុងការ​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត គឺ​ការស្រមើស្រមៃ​ឡើងវិញ​អំពី​ការ​បម្លាស់​ទី​នៃ​ទីក្រុង​។ ភ្នំពេញ ដែលជា​កន្លែង​ប្រមូលផ្តុំ​ធំ​បំផុត​នៃ​ទីក្រុង និង​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា កំពុងតែ​ពង្រឹង​ឡើងវិញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​។ រាជធានី​ដ៏​រស់​រវើក​កំពុងតែ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ធៀប​នឹង​មជ្ឈដ្ឋាន​នៃ​សកលភាវូបនីយកម្ម ប៉ុន្តែ​បាន​អភិរក្ស​លក្ខណៈ​ជនបទ​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​វិថី​តូចៗ​ជាច្រើន​របស់ខ្លួន​។ សម្រាប់​ប្រជាជន​ជាច្រើន រាជធានី​គឺជា​កន្លែង​នៃ​ក្តីសង្ឃឹម​សម្រាប់​អនាគត​កាន់តែ​ប្រសើរ​។

លោក Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ Audi Cambodia

លោក Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ Audi Cambodia ​បាន​លើក​ឡើង​ថា​ ៖«​សម្រាប់ Audi នៅ​ទូទាំង​ពិភពលោក ទីក្រុង​នានា​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ខ្លាំង ហើយ​ការបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY គឺជា​សក្ខីភាព​ដ៏​ប្រត្យក្ស​នៃ​និន្នាការ​នេះ​ដែល​កំពុង​លេចឡើង​នៅក្នុង​ប្រទេស​កម្ពុជា»​។

លោកបណ្ឌិត Michael Waibel ​​អ្នក​និពន្ធ​សៀវភៅ​ PHNOM PENH CAPITAL CITY

​បណ្ឌិត Michael Waibel ​​អ្នក​និពន្ធ​សៀវភៅ​ PHNOM PENH CAPITAL CITY ​បាន​រៀប​រាប់​ដូច្នេះ​ថា​ ៖«​ច្បាស់​ណាស់ ភ្នំពេញ​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​”​។ នេះ​មិន​មែន​ជា​សៀវភៅ​ដំបូង​របស់​លោក​នោះ​ទេ​ ពោល​គឺ​លោក​ធ្លាប់​បាន​សរសេរ​សៀវភៅ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ទីក្រុង​បី​នៅ​វៀតណាម​ គឺ​ដាណាំង​ ហាណូយ​ និង​ហូជីមិញ ហើយ​លោក​គ្រោង​សរសេរ​សៀវភៅ​មួយ​ទៀត​អំពី​ទីក្រុង​យ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

សៀវភៅ PHNOM PENH CAPITAL CITY

​សូម​បញ្ជាក់​ថា​ សៀវភៅ PHNOM PENH CAPITAL CITY ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​ទំហំ​ធំ​នៅក្នុង​ទម្រង់​ជា​សៀវភៅ​សិល្បៈ គឺ​ផ្អែកលើ​ការងារ​ផ្នែក​បណ្ឌិតសភា និង​មាន​រូបថត​ជាច្រើន​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ថ្មីៗ​ទាំងស្រុង រួមទាំង​រូបថត​ដែល​ថត​ដោយ​ដ្រូ​ន​។  សៀវភៅ​នេះ​មាន​​ ២០០​ទំព័រ​ ​ ​និង​ចែក​ចេញ​ជា​ ៥​ជំពូក។

Audi Cambodia និង​ស្ថានទូត​អាល្លឺម៉ង់​ជា​អ្នក​​ឧបត្ថម្ភ​គំនិត​ផ្តួចផ្តើម​នេះ​ដើម្បី​ស្រាវជ្រាវ​រក​ទីក្រុង​ធំៗ​នាពេល​អនាគត​ដែលមាន​និរន្តរភាព​៕​​




​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728