អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បើ​អ្នក​ឧស្សាហ៍​ធ្វើ​បែប​នេះ អ្នក​នឹង​ឆាប់​បាន​ឡើង​ឋានៈ​នៅ​កន្លែង​ធ្វើ​ការ​មិន​ខាន​!!!

បើ​អ្នក​ឧស្សាហ៍​ធ្វើ​បែប​នេះ អ្នក​នឹង​ឆាប់​បាន​ឡើង​ឋានៈ​នៅ​កន្លែង​ធ្វើ​ការ​មិន​ខាន​!!!

ប្រ​ភព៖​​ pixabay.com

មនុស្ស​ត្រប់​គ្នា​ចង់​ អភិវឌ្ឍន៍​​ខ្លួន ហើយ​តែង​ចង់​ឡើង​ឋានៈ​កាន់​តែ​ធំ​កាន់​តែ​ល្អ ។ តែ​មុន​នឹង​ចង់​ឡើង ធំ អ្នក​មើល​ខ្លួនឯង ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? នេះ​ជា​អ្វី​ដែល​អ្នក​​​គួរ​សង្កេត​មើល​ខ្លួន​ឯង​សិន​៖

១) «ជឿជាក់​​លើ​អ្វី​ដែល​ខ្លួន​ឯង​ធ្វើ​»​៖ មិន​ថា​រាល់​ថ្ងៃ​អ្នក​ធ្វើ​ការ​ផ្នែក​អី​នោះ​ទេ ឲ្យ​តែ​អ្នក​​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង និង​ជឿជាក់​ថា​អ្វី​ដែល​អ្នក​ធ្វើ​គឺ​ល្អ​ទាំង​អស់​ ទើប​អ្នក​ដទៃ​នឹង​ផ្ដល់​តម្លៃ​រួម​ទាំង​ការ​គោរព​មក​លើ​អ្នក​។ ពេល​អ្នក​ជា​មនុស្ស​ច្បាស់​ការ​លើ​ខ្លួនឯង​ ដឹង​ខុស​ដឹង​ត្រូវ គោរព​វិន័យ​ក្រុមហ៊ុន មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ នោះ​មេ​របស់​អ្នក​នឹង​ផ្ដល់​ជា​កាដូ​ឡើង​ឋានៈ​នេះ​សម្រាប់ អ្នក​ហើយ។

២) «​ត្រូវ​គិត​វិជ្ជមាន​ជានិច្ច​»៖ មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ញញឹម​ដាក់​គេ​ឯង​គ្រប់​ពេល​ទេ តែ​អ្នក​ត្រូវ​ដឹង​ពី​​ទំនួលខុសត្រូវ​​និង​កាតព្វកិច្ច​ ក្នុង​ក្រុមហ៊ុន​​។ ការ​គិត​វិជ្ជមាន​កាន់​តែ​ច្រើន អ្នក​នៅ​ជុំវិញ​អ្នក​កាន់​តែ​​មាន​អារម្មណ៍​ល្អ​និង​ស្រឡាញ់​អ្នក​​កាន់​តែ​ច្រើន​ដូច​គ្នា​​។

៣) «​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុមហ៊ុន​»​៖ មនុស្ស​ជា​ច្រើន​តែង​តែ​រអ៊ូ​ពី​បញ្ហា​នេះ​និង​បញ្ហា​នោះ តែ​គ្មាន​អ្នក​ណា​ចេញ​មុខ​មក​​ដោះស្រាយ​វា​សោះ។ តែ​បើ​អ្នក​ជា​មនុស្ស​ដែល​ក្លាហាន​ ហ៊ាន​ដោះស្រាយ​បញ្ហា​សម្រាប់​ក្រុមហ៊ុន​ នោះ​​ថៅកែ​នឹង​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​អ្នក​ ហើយ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឆាប់​ៗ​មិន​ខាន។

៤) «ត្រូវ​ដឹង​ថា​ថៅកែ​អ្នក​ចង់​បាន​អ្វី​» ៖ ជា​ការ​ពិត​ណាស់ ថៅកែ​តែង​តែ​ត្រូវ​ការ​អ្វី​មួយ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ខ្លួន​។ ដូចនេះ​ក្នុង​នាម ជា​បុគ្គលិក អ្នក​ត្រូវ​​តែ​ស្ដាប់​ថៅកែ ក៏​ដូច​​ជា​បំពេញ​តម្រូវការ​​តាម​​តែ​គាត់​ចង់​បាន​។

៥) « ត្រូវ​ចេះ​គោរព​បុគ្គលិក​ឯ​ទៀត​ក្នុង​ក្រុមហ៊ុន​»​៖ ពេល​ខ្លះ​​វា​ហាក់​ដូច​ជា​ពិបាក មែន​ តែ​វា​សំខាន់​ណាស់​ដែល​ត្រូវ​គោរព​ពួកគេ​។ វា​គឺ​ជា​​អាកប្បកិរិយា​មួយ​ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក ដទៃ ឲ្យ​មើល​ឃើញ​ពី​ភាព​ល្អ​របស់​អ្នក​៕

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិ្កកា
ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031