អត្ថបទថ្មីបំផុត
Home > សង្គម > តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

ប្រមាណ​៦០​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​ទាំងមូល​គឺជា​សណ្ឋាន​ដី​វាលខ្សាច់ មាន​តែ​ផ្ទៃដី​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​អំណោយផល​សម្រាប់​ការ​ដាំដុះ​ដំណាំ​ធ្វើ​កសិកម្ម តើ​លក្ខណៈ​ភូមិសាស្ត្រ​ពី​ធម្មជាតិ​បែប​នេះ អាច​ទៅ​រួច​ទេ​ដែល​ទឹកដី​នៃ​ប្រជាជន​ប្រទេស​នេះ​អាច​ចូល​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​មួយ​ក្នុង​លោក អាច​កែប្រែ​ឲ្យ​ទៅ​ជា​ដី​ដែល​អំណោយផល​ដល់​កសិកម្ម​លើស​៣​ដង​នៃ​ដី​ដែល​មិន​អំណោយផល​ពី​មុន ព្រម​ទាំង​មាន​សមត្ថភាព​អាច​ផលិត​ផលិតផល​អាហារ​ដោយ​ខ្លួនឯង​បាន​រហូត​ដល់​ទៅ​៩៥​ភាគរយ ដើម្បី​ចិញ្ចឹម​ជីវិត​ប្រជាជន​របស់​ខ្លួន ?

វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​បើ​សមិទ្ធផល​អស្ចារ្យ​បែប​នេះ​មិន​អាច​ទៅ​រួច ក៏​កេរ្តិ៍ឈ្មោះ​របស់​ជនជាតិ​ជ្វីហ្វ​មិន​បាន​រីក​សាយភាយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដែរ។ រនាំង​ឧបសគ្គ​នៃ​ផ្ទៃដី​ដែល​ភាគច្រើន​ជា​វាលខ្សាច់ មិន​អាច​ដាំដុះ​បាន ម្យ៉ាង​មាន​ជម្លោះ​ទឹកដី​រ៉ាំរ៉ៃ​ជាប់​រហូត​មក​ជាមួយ​ប៉ាឡេស្ទីន ហើយ​ក៏​ជា​ប្រទេស​ក្មេង​ខ្ចី​មួយ​ដែល​ទើប​តែ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៤៨ ទាំងនេះ​មិន​បាន​កាច់​បំបាក់​ស្មារតី​ឲ្យ​ទន់​ខ្សោយ​ទៅលើ​សមត្ថភាព​របស់​ប្រជាជន​ដែល​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​មក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនជាតិ​ដ៏​ឈ្លាសវៃ មាន​ខួរក្បាល​ពូកែ​ដូច​ពួក​ជ្វីស​នេះ​បាន​ឡើយ។ តើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ​ទៅលើ​កសិកម្ម​របស់​ពួកគេ ?

សណ្ឋាន​ដី​ជា​វាលខ្សាច់​ជា​ការ​បញ្ជាក់​ថា ប្រជាជន​ក្នុង​ទឹកដី​នេះ​មិន​មាន​ធនធាន​ធម្មជាតិ​ទឹក​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​នោះ​ទេ ដូច្នេះ​ការ​ប្រើប្រាស់​ទឹក​ត្រូវ​ប្រកប​ដោយ​ការ​សន្សំ​សំចៃ​និង​ឈ្លាសវៃ ដែល​នេះ​គឺជា​លក្ខណៈ​ប្រព័ន្ធ​ដាំដុះ​បែប​តំណក់​ទឹក (drip irrigation system) ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ដាំដុះ​ដំណាំ​របស់​ពួកគេ។ ប្រព័ន្ធ​ដាំដុះ​បែប​តំណក់​ទឹក​នេះ គឺជា​ទម្រង់​នៃ​ការ​ដាំដុះ​មួយ​បែប​ដែល​សន្សំសំចៃ​ទឹក ដោយ​ធ្វើឲ្យ​ទឹក​ហូរ​ស្រោចស្រព​ដំណាំ​ជា​តំណក់ៗ​ទៅលើ​ផ្ទៃដី​ដំណាំ ឬ​ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​តំបន់​ឫស​របស់​ដំណាំ តាមរយៈ​បំពង់​បង្ហូរ។ ប្រព័ន្ធ​ដាំដុះ​មួយ​នេះ​បាន​ជួយ​សន្សំសំចៃ​ទឹក​ប្រមាណ​ពី​២៥​ភាគរយ​រហូត​ដល់​ទៅ៧៥​ភាគរយ​ឯណោះ។

hubpages

វិធីសាស្ត្រ​ធ្វើ​កសិកម្ម​ដែល​រួម​ចំណែក​ដល់​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ជាតិសាសន៍​នេះ​ដែរ​គឺជា​ការ​យក​ទឹក​ដែល​បាន​ប្រើប្រាស់​រួច​មក​ប្រើប្រាស់​ឡើង​វិញ។ ក្នុង​នោះ​ប្រមាណ​៨៥​ភាគរយ​នៃ​ទឹក​ដែល​បង្ហូរ​ចូល​ក្នុង​លូ​ទាំងអស់​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ឡើង​វិញ​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម។

លក្ខណៈ​ភូមិសាស្ត្រ​របស់​ប្រទេស​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​មាត់ច្រាំង​ខាងកើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ បាន​ធ្វើឲ្យ​ប្រជាជន​ពួកគេ​លេច​ឡើង​នូវ​គំនិត​ទាញ​យក​ប្រយោជន៍​ចេញ​ពី​ទឹក​សមុទ្រ​មក​ប្រើប្រាស់។ បច្ចេកវិទ្យា​ម្យ៉ាង​ដែល​ពួកគេ​ប្រើប្រាស់​នោះ​ត្រូវ​បាន​គេ​ហៅថា reverse osmosis technology ដែល​ជា​ការ​ធ្វើ​បន្សុទ្ធ​ទឹក​សមុទ្រ ដោយ​ដក​យក​ជាតិ​អំបិល​ចេញ ដើម្បី​ឲ្យ​ក្លាយ​ជា​ទឹក​ដែល​អាច​ប្រើប្រាស់​បាន។

wisemoneyisrael

ក្រៅ​ពី​ចំណុច​សំខាន់ៗ​ទាំងនេះ​នៅ​មាន ការ​ដំឡើង​ថ្លៃ​ទឹក​ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ ស្វែងរក​ប្រភព​ទឹក​ដែល​លេច​ធ្លាយ​និង​ជួសជុល​វា​ឲ្យ​បាន​រហ័ស​បំផុត កាត់បន្ថយ​ការ​ដាំដុះ​សួនច្បារ និង​ការ​សាងសង់​បង្គន់​ប្រកប​ដោយ​ប្រសិទ្ធភាព សុទ្ធតែ​ជា​កត្តា​រួម​ចំណែក​ដល់​ការ​ទ្រទ្រង់​អាយុ​ជីវិត​មនុស្ស​ជាច្រើន​នាក់​របស់​អ៊ីស្រាអែល និង​បណ្ដា​ប្រទេស​ជិត​ខាង​ដទៃ​ដែល​ទទួល​បាន​នូវ​ទុន​គំនិត​ទាំងនេះ​យក​ទៅ​អភិវឌ្ឍ​ប្រទេស ជួយ​ប្រជាជន​របស់​ខ្លួន​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ oired.vt.edu​ & haaretz & factsaboutisrael.uk

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31