អត្ថបទថ្មីបំផុត
Home > សង្គម > ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញដៃគូអភិវឌ្ឍន៍ពីសក្តានុពលសេដ្ឋកិច្ចនៅបាវិត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញដៃគូអភិវឌ្ឍន៍ពីសក្តានុពលសេដ្ឋកិច្ចនៅបាវិត

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច និងទីកន្លែងមួយចំនួននៅក្រុងបាវិត

នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច និងទីកន្លែងមួយចំនួននៅក្រុងបាវិត ខេត្តស្វាយរៀង។ រួមដំណើរឯកឧត្តមរដ្ឋមន្ត្រី រួមមានឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក សាមីអែលឡា ធី. ធុគូហ្វុ (Samiuela T. Tukuafu) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច និងទីកន្លែងមួយចំនួននៅក្រុងបាវិត

ដោយទទួលបានការស្វាគមន៍ពីសំណាក់អភិបាលខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត គណៈប្រតិភូ បានទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nissey (Cambodia) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសដ្រាហ្រ្កនឃីង និង ក្រុមហ៊ុន DK Inc, Tokyo Part Industrial (Cambodia), Japana Technical Center (Cambodia) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងច្រកព្រំដែនបាវិត ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែង និងការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត​ដើម្បី​លើកកម្ពស់ការវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។

ក្រុមហ៊ុន Nissey (Cambodia) គឺជាក្រុមហ៊ុន ផលិតនាឡិកាដៃ និងគ្រឿងបង្គុំ រីឯក្រុមហ៊ុន DK Inc ជាក្រុមហ៊ុនផលិតអាវធំបុរស Tokyo Part Industrial (Cambodia) ជាក្រុមហ៊ុន ផលិតខ្សែ គ្រឿងបង្គុំអគ្គិសនី និងតំឡើងត្រង់ស្វូ ក្រុមហ៊ុន Japana Technical Center (Cambodia) ជាក្រុមហ៊ុន ផលិត​សម្ភារៈកីឡា និងស្បែកជើង។

គួរបញ្ជាក់ដែរថា គិតត្រឹមខែមេសា ឆ្នាំ២០១៧ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសដែលដំណើរការសរុបចំនួន ៦កន្លែង ដែលមានគម្រោងវិនិយោគចំនួួន៦៩គម្រោងដោយបានបោះទុនវិនិយោគប្រមាណ៣១៣លានដុល្លារអាមេរិក និងបង្កើតការងារចំនួនប្រមាណ៤៣០០០កន្លែង។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31