អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ពិតទេរឿង​ទាំង​នេះ​ហើយដែល​​ អ្នក​ធ្វើ​ដំណើរ​ធ្វើ​ឲ្យ​នារី​អាកាសចរណ៍​​ធុញទ្រាន់ខ្លាំង​?

ពិតទេរឿង​ទាំង​នេះ​ហើយដែល​​ អ្នក​ធ្វើ​ដំណើរ​ធ្វើ​ឲ្យ​នារី​អាកាសចរណ៍​​ធុញទ្រាន់ខ្លាំង​?

តាម​ពិត​ទៅ​ការងារ​នេះ​មិន​មែន​ស្រួល​ឡើយ ដោយ​សារ​ទី​១ គឺ​វា​មិន​មែន​ជា​ការងារ​លើ​ដី ហើយ​ហានិភ័យ​គឺ​ខ្ពស់ ទី​២​ការងារ​នេះ​វា​ហត់​ខ្លាំង​ណាស់ ដោយ​សារ​តែ​ការ​បម្រើ​ភ្ញៀវ​មិន​ចេះ​ឈប់​ឈរ​ ហើយ​ទី​៣​នោះ គឺ​ការ​ជួប​ផ្ទាល់​ជាមួយ​នឹង​ភ្ញៀវ​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​។ ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ដែល​នារីៗ អាកាសចរណ៍​រូប​ណា​ក៏​ធុញទ្រាន់​ដែរ​៖

១)ការ​ស្ទាប​ និង​ប៉ះពាល់​នាង​៖ មាន​ការ​ស្ទាប​ និង​ប៉ះពាល់​ខ្លួន​លេច​កើតពី​សំណាក់​ភ្ញៀវ​ ដោយ​សារ​តែ​ពួក​គេ​ចង់​ហៅ​នាង​ក្នុង​ការ​ពឹង​អ្វី​មួយ​។ តែ​មនុស្ស​ខ្លះ​ ក៏​បន្លំ​ធ្វើ​ជា​ប៉ះ​កន្លែង​ដែល​មិន​គួរ​ប៉ះ​ដែរ។ រឿងរ៉ាវ​បែប​នេះ​គឺ​កើត​មាន​ឡើង​ សឹង​តែ​គ្រប់​យន្តហោះ​ទៅ​ហើយ​។

២) ដើរ​ទៅ​កន្លែង​គេ​រៀប​ចំ​អាហារ​៖ តាម​ពិត​ទៅ​កន្លែង​រៀប​ចំ​អាហារ​នេះ​គឺ​គ្មាន​នរណា​ អាច​មាន​សិទ្ធិ​ចូល​ក្រៅ​ពី​នារី​អាកាសចរណ៍​ឡើយ​ ប៉ុន្តែ ពួក​គេ​បែរ​ជា​លួច​ទៅ​ទី​នោះ អើត​មើល​ ឬ​ក៏​ទៅ​ដើរ​លេង​នៅ​ទី​នោះ​វិញ​។ ទីកន្លែង​នោះ​គឺ​មាន​ទុក​ដាក់​របស់របរ​ធ្ងន់ៗ​ជា​ច្រើន​ដែល​អាច​នាំ​​ឲ្យ​ប៉ះពាល់​ដល់​​សុវត្ថិភាព​ភ្ញៀវ​ ហេតុនេះ​ទើប​គេ​មិន​ចង់​ឲ្យ​ចូល​ទៅ​។

៣) ឲ្យ​លើក​កាបូប​ធ្ងន់ៗ ដាក់​លើ​ទូ​ខាង​លើ​៖ យូរៗម្ដង​ គឺ​តែង​តែ​មាន​ អ្នក​ពឹង​ឲ្យ​នារីៗ​អាកាសចរណ៍​ លើក​កាបូប​ធ្ងន់ៗ របស់​ពួក​គេ​ដាក់​លើ​ទូរ​ខាង​លើ​។ ​​តែ​តាម​ពិត​ទៅ​ ការងារ​របស់​នាង​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​កាបូប​នេះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ ឬ​មួយ​របួស​នានា។
៤)​ដាក់​ជើង​លើ​ជញ្ជាំង​ឬ​លើ​កៅអី​អ្នក​ដទៃ ៖ វា​ហាក់​ដូច​ជា​ការ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​តែ​ម្ដង​ ដែល​ដាក់​ជើង​មក​លើ​កៅអី​របស់​គេ។ ហើយ​បើ​ភ្ញៀវ​គ្រប់​រូប​ធ្វើ​បែប​នេះ អ្នក​ដទៃ នឹង​កាន់​តែ​រអ៊ូ​ឬ​ស្ដី​ថាដល់​នាង​កាន់​តែ​ច្រើន​ ដោយ​សារ​នាង​មើល​ការ​ខុស​ត្រូវ​ភ្ញៀវ​​មិន​បាន​​ល្អ​៕

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ business insider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930