អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បៀល​ ហ្គេត​​ (Bill Gates)​​​​កំពូល​អ្នក​មាន​ផុត​លេខ​ក្នុង​លោក​ ​៖ ​​​វិស័យ​៣​ ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​​ទាំង​មូល​

បៀល​ ហ្គេត​​ (Bill Gates)​​​​កំពូល​អ្នក​មាន​ផុត​លេខ​ក្នុង​លោក​ ​៖ ​​​វិស័យ​៣​ ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​​ទាំង​មូល​

​​លោក​ បៀល​ ហ្គេត​​ (Bill Gates) ​កំពូល​អ្នក​មាន​ផុត​លេខ​ក្នុង​លោក​ ​និយាយ​ថា ​មាន​វិស័យ​៣​យ៉ាង​ ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​ទាំង​មូល​បាន​នៅ​ពេល​ខាង​មុខ​​​ ទី១​ ​ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​ (Artificial intelligence) ទី២​ ​វិស័យ​ថាមពល និង​​ ទី៣​​ផ្នែក​ជីវសាស្ត្រ​។
ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​ (Artificial intelligence) ​សំដៅ​ទៅ​លើ​បច្ចេកវិទ្យា​​របស់​គ្រឿង​ម៉ាស៊ីន​ ​​ដែល​ត្រូវ​បាន​គេ​បង្កើត​​ឡើង​ដើម្បី​បម្រើ​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​​​ យ៉ាង​​មាន​ប្រសិទ្ធភាព និង ​​​​ទទួល​បាន​លទ្ធផល​ខ្ពស់​​ជា​មុន​។ ​​ចំណែក​​វិស័យ​ថាមពល​វិញ​ គឺ​​​ លោក​ បៀល​ ហ្គេត​​ (Bill Gates) ​​សំដៅ​លើ​វិធីសាស្ត្រ​ទាំង​ឡាយ​ណា​ ​ដែល​ជួយ​​បម្រើ​ដល់​​​ការ​រស់នៅ​របស់​មនុស្ស​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​​ជា​ពិសេស​នោះ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ (ប្រើប្រាស់​ថាមពល​សុវត្ថិភាព​)។​ ​​​​​ចំពោះ​ផ្នែក​ជីវសាស្ត្រ​​​វិញ ​មហាសេដ្ឋី​រូប​នេះ ​ចង់​​សំដៅ​លើ​​​​របកគំហើញ​ទាំង​​ឡាយ​ណា​ដែល​អាច​ជួយ​​ឲ្យ​មនុស្ស​រស់នៅ​ប្រកបដោយ​សុខភាព​​ល្អ​ជាង​មុន​ និង អាច​រស់​នៅ​បាន​យូរ​។

​​​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​​លោក​ ​បៀល​ ហ្គេត​​ (Bill Gates) ​កំពុង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ​​ជា​ពិសេស​ក្នុង​ទិសដៅ​ដើម្បី​ជួយ​​កាត់បន្ថយ​បញ្ហា​របស់​ពិភពលោក​ ហើយ​មហាសេដ្ឋី​រូប​នេះ​​​ក៏​ធ្លាប់​ប្រកាស​ថា ​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​របស់​ខ្លួន នឹង​ត្រូវ​ប្រើប្រាស់​ ​ដើម្បី​ជួយ​ដល់​សង្គម​៕

​​​​​
​​

​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031