អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​ធ្វើ​ដូចម្ដេច​ ដើម្បីក្លាយ​ជា​មនុស្ស«ធ្វើការ​ប្រកបដោយភាពឆ្លាតវៃ ​ដោយមិនបាច់ប្រឹងធ្វើការហួសហេតុ​»​ ?

តើ​ធ្វើ​ដូចម្ដេច​ ដើម្បីក្លាយ​ជា​មនុស្ស«ធ្វើការ​ប្រកបដោយភាពឆ្លាតវៃ ​ដោយមិនបាច់ប្រឹងធ្វើការហួសហេតុ​»​ ?

ប្រ​ភព៖​​ pixabay.com

«ធ្វើការ​ប្រកបដោយភាពឆ្លាតវៃ ​ដោយមិនបាច់ប្រឹងធ្វើការហួសហេតុ​»​ គឺ​ជា​ឃ្លា​មួយ​ដែល​កន្លែង​ការងារ​ណា​ក៏​គេ​ យក​វា​មក​អនុវត្ត​ដែរ។​ មនុស្ស​មួយ​ចំនួន​យល់​ខុស​ ហើយ​ក៏​ចំណាយ​ ពេលវេលា​ច្រើន​ព្រម​ទាំង​កម្លាំង​ផង​ដែរ ទៅ​លើ​ការងារ​របស់​ពួក​គេ​ ដែល​ការ​ធ្វើ​បែប​នេះ​គឺ​បង្ហាញ​ថា​ ការ​ខំ​ធ្វើ​ការ​ខ្លាំង មិន​មែន​ធ្វើ​ការ​ដោយ​ឆ្លាត​វៃ​ទេ​។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​ខ្លះ​ៗ​ ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​ការ​​បាន​ឆ្លាត​ជាង​មុន​៖

១) កំណត់​ពេល​សម្រាប់​ខ្លួន​ឯង​៖ សហគ្រិន​​ច្រើន​ណាស់​​បាន​លើក​ឡើង​ថា ពួក​គេ​តែង​កំណត់​ពេលវេលា​ជាក់លាក់​ណា​មួយ​សម្រាប់​​បំពេញ​ កិច្ចការ​ណា​ដែល​គេ​ត្រូវ​​ធ្វើ​។​ ដោយ​កំណត់​ពេលវេលា​ជាក់លាក់​បែប​នេះ អ្នក​អាច​ធ្វើ​កិច្ចការ​ដោយ​ចំណេញ​ពេល​ មិន​រញ៉េរញ៉ៃ ព្រម​ទាំង​ទាន់​ពេល​ថែម​ទៀត​។

២) ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ជំនួយ​៖​ ជំនួស​ដោយ​ការ​ទន្ទេញ ឬ​កត់ទុក​ព័ត៌មាន​ទាំង​ឡាយ​យ៉ាង​ច្រើន​នោះ អ្នក​អាច​ប្រើ​ប្រព័ន្ធ​​បច្ចេកវិទ្យា​ទំនើប​ៗ ជួយ​វិញ​។ កម្មវិធី​ជា​ច្រើន​ដែល​គេ​បាន​ដាក់​លក់​ ដូចនេះ​បើ​វា​ស័ក្ដិសម​សម្រាប់​ការងារ​អ្នក​ ហើយ​វា​អាច​ជួយ​ពន្លឿន​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក ហេតុ អី​មិន​សាកល្បង​ប្រើ​វា​វិញ​ទៅ​?

៣) គួរ​ចេះ​ចែករំលែក​ការងារ​ទៅ​គេ​ឯង​៖​ អ្នកណា​ ហេតុតែ​អៀនប្រៀន​ពេក ទើប​ទុក​​ការងារ​ច្រើន​ហួសហេតុ​ធ្វើ​តែ​ម្នាក់​ឯង​។ នេះ​ហើយ​គេ​ហៅ​ថា​ខំ​ធ្វើ​ការ​។ ចុះ​ហេតុ អី មិន​ចែករំលែក​ការងារ​ខ្លះ​ ទៅ​កាន់​អ្នក​ដទៃ ទៅ​? មិន​មែន​ថា​អ្នកធ្វើ​មិន​បាន​ទេ តែ​អ្នក​ដឹកនាំ​ឬ​បុគ្គលិក​ល្អ តែង​ចេះ​ចែក​រំលែក​ការងារ​គ្នា​ធ្វើ​ទៅវិញ​ទៅមក៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thebalance

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031