អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​អត្ថប្រយោជន៍​ជា​ច្រើន​របស់ចម្រៀង ដែលមានលើសពីកំដរអារម្មណ៍អ្នកស្ដាប់

​អត្ថប្រយោជន៍​ជា​ច្រើន​របស់ចម្រៀង ដែលមានលើសពីកំដរអារម្មណ៍អ្នកស្ដាប់

ប្រ​ភព៖​​ pexel.com

មនុស្ស​ម្នាក់​ៗ​មិន​ថា​ចាស់​ឬ​ក្មេង​​នោះ​ទេ​សុទ្ធ​តែ​ចូល​ចិត្ត​ស្តាប់​ចម្រៀង ​ព្រោះ​មនុស្ស​​ជា​ច្រើន​​យល់​​ឃើញ​ថា​ចម្រៀង​អាច​កាត់​បន្ថយ​ស្ត្រេស​​ឬ​អត្ថន័យ​នៃ​បទ​ចម្រៀង​ត្រូវ​នឹង​សាច់​រឿង​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ ហើយ​វា​ជួយ​ឲ្យ​ពួក​គេ​មិន​មាន​អារម្មណ៍​​ឯកា​។ ប៉ុន្តែ ចម្រៀង​មិន​មែន​ត្រឹម​តែ​កំដរ​អ្នក​ស្តាប់​នោះ​ទេ ចម្រៀង​ផ្តល់​អត្ថប្រយោជន៍​​ច្រើន​ជាង​នេះ​ទៅ​ទៀត​​ដល់​អ្នក​ស្តាប់៖

១) ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​មុន៖ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​​នៅ​ពេល​ដែល​​មនុស្ស​ស្តាប់​ចម្រៀង ​ពួក​គាត់​សប្បាយ​ចិត្ត​ជាង​មុន​ដូច​ជា​អារម្មណ៍​រីករាយ អារម្មណ៍​ត្រេកអរ​ អារម្មណ៍​រំភើប​ជា​ដើម។ ដូច្នេះ​ហើយ​ លើក​ក្រោយ​ប្រសិន​ជា​អ្នក​ពិបាក​ចិត្ត​​ហើយ​ចង់​សប្បាយ​ចិត្ត កុំ​ភ្លេច​ស្តាប់​ចម្រៀង។

២) បង្កើន​ថាមពល​៖ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​ចម្រៀង​ពិត​ជា​​ជួយ​ជំរុញ​មនុស្ស​ឲ្យ​បន្ត​ធ្វើ​អ្វី​មួយ។ ឧទាហរណ៍​​​ជាក់​ស្ដែង​បង្ហាញ​ឲ្យ​​ដឹង​ថា​​​មនុស្ស​ដែល​រត់​ដោយ​គ្មាន​ស្តាប់​ចម្រៀង​​រត់​មិន​បាន​ឆ្ងាយ​ជាង​អ្នក​​​ស្តាប់​ចម្រៀង​នោះ​ទេ។ ​ម៉្យាង​វិញ​ទៀត អ្នក​ដែល​ស្តាប់​ចម្រៀង​មិន​ត្រឹម​តែ​រត់​លឿន​ជាង​​​នោះ​ទេ​ថែម​ទាំង​​រត់​បាន​ឆ្ងាយ​​ទៅ​ទៀត​។

៣) ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ជាង​មុន៖ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មនុស្ស​ជាង​៣០%​មាន​ជំងឺ​គេង​មិន​លក់​នៅ​ពេល​យប់។ ​តាម​ការ​សិក្សា​ក៏​រក​ឃើញ​បន្ថែម​ទៀត​ថា​មនុស្ស​ដែល​ស្តាប់​ចម្រៀង​បែប​​បន្ធូរ​អារម្មណ៍(​relaxing music) ​៤៥​នាទី​​មុន​ពេល​ចូល​គេង​​​ដេក​​លក់​ស្រួល​ជាង​មនុស្ស​មិន​បាន​ស្តាប់​ចម្រៀង​អ្វី​ទាំង​អស់​។ អ៊ីចឹង​ហើយ ប្រសិន​ជា​អ្នក​មាន​ជំងឺ​គេង​មិន​លក់​ឬ​ចង់​គេង​លក់​ស្រួល ចូរ​សាកល្បង​ស្តាប់​ចម្រៀង​បែប​​បន្ធូរ​អារម្មណ៍​​​ទៅ​មើល៍៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ lifehack.org​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031