អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អនុវត្ត​តាម​វិធី​ទាំង​នេះ ​ហើយ​បទ​បង្ហាញ​Presentation​របស់​អ្នក​ នឹង​លែង​គួរឲ្យ​ធុញទ្រាន់​ទៀត​ហើយ

អនុវត្ត​តាម​វិធី​ទាំង​នេះ ​ហើយ​បទ​បង្ហាញ​Presentation​របស់​អ្នក​ នឹង​លែង​គួរឲ្យ​ធុញទ្រាន់​ទៀត​ហើយ

ប្រ​ភព៖​​ pixabay.com

បើ​ជ្រុល​ជា​ឡើង​បង្ហាញ Presentation​របស់​អ្នក​ទៅ​ឲ្យ​គេ​ឯងស្ដាប់​ហើយ​ ហេតុអីមិន​ធ្វើ​វា​ឲ្យ​អស្ចារ្យ​ ប្លែក​ភ្នែក​ ហើយ​គេ​គ្រប់​គ្នា​តាមដាន​ដោយ​មិន​ដាក់​ភ្នែក​ទៅ? អនុវត្ត​តាម​វិធី​​ខាងក្រោម​នេះ​ អ្នក​នឹង​ប្រែ​ក្លាយ​​ការ​ធ្វើ​បទបង្ហាញ​ដែល​គួរ​ឲ្យ​ធុញ ទៅ​ជា​ អស្ចារ្យ​​ប្លែកភ្នែក​វិញ​ជា​មិន​ខាន​៖

១) និយាយ​ឲ្យ​ដូច​ជា​លេង​កុន​ទៅ​៖ អ្នក​ធ្វើ​បទបង្ហាញ​​ល្អ​មួយ​គឺ​មិន​មែន​ត្រឹម​តែ​ផ្ដល់​ព័ត៌មាន​ ឬ​ក៏​និយាយ​ពី​ស្ថិតិ​នានា​ទេ​។​ តែ​វា​គឺ​ជា​ការ​សម្ដែង​កុន ដោយ​ដាក់​រឿង​ទាំង​នោះ​លាយឡំ​ជាមួយ​គ្នា​ រួច​សំដែង​វា​ទៅ​។​ រឿង​ដំបូង​ដែល​អ្នក​គួរ​សួរ​ខ្លួន​ឯង​នោះ​គឺ «​តើ​ចំណុច​សំខាន់​​នៃ​ប្រធានបទ​អ្នក​គឺ​អ្វី​?» បន្ទាប់​មក​ ត្រូវ​ស្វែងរក​អារម្មណ៍​ណា​ដែល​អ្នកគួរ​តែ​បញ្ចូល​ ដើម្បី​សំដែង​ឲ្យ​អ្នក​ទស្សនា​ឆាប់​ស្លុង​ចូល​។​

២)​ ជ្រើសរើស​ពាក្យ​ណា​ដែល​គេ​ងាយ​ស្ដាប់​៖ តាម​ពិត​​ទៅ វា​ចំណេញ​សម្រាប់​អ្នក​ច្រើន​ណាស់ ប្រសិន​បើ​អ្នក​អាច​រកពាក្យ​​ណា​ដែល​និយាយ​ចេញ​មក​គេ​ងាយ​នឹង​​ចាប់​ន័យ​បាន​។ វា​ចំណេញ​ទាំង​ពេលវេលា​និង​អាច​ទាញ​យក​ចំណាប់អារម្មណ៍​ពី​អ្នកស្ដាប់​បាន​ទៀត​។​

៣) យក​រូបភាព​មក​ធ្វើ​ជា​ឧទាហរណ៍​៖ តាម​ពិត​ទៅ អ្នក​គួរ​មាន​រូបភាព​ណា​មួយ​ទាក់ទង​នឹង​អត្ថបទ​អ្នក។ ដោយ​ក្នុង​នោះ​ អ្នក​អាច​ធ្វើ​ឲ្យ​អ្នកស្ដាប់​ អាច​ស្រមើស្រមៃ​និង​ចងចាំ​ពី​រូបភាព​នោះ​បាន​។​ តែ​ត្រូវ​ប្រាកដ​ថា​ រូប​ភាព​ទាំង​នោះ ត្រូវ​​ធំសមល្មមនឹង​គេ​មើល​ឃើញ​ច្បាស់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728