អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ហេតុអ្វីក៏មិនមែនជាប៉ូលដូចគ្នា តែជាប៉ូលផ្ទុយគ្នារវាងរបារមេដែកពីរ ដែលនាំឲ្យមានកម្លាំងឆក់ទាញគ្នា ?

ហេតុអ្វីក៏មិនមែនជាប៉ូលដូចគ្នា តែជាប៉ូលផ្ទុយគ្នារវាងរបារមេដែកពីរ ដែលនាំឲ្យមានកម្លាំងឆក់ទាញគ្នា ?

simple.wikipedia.org

ហេតុអ្វី​ក៏​របារ​មេដែក​មួយ​ឆក់​ជាមួយ​របារ​មេដែក​មួយ​ទៀត​បាន ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មាន​កម្លាំង​ឆក់​ទាញ​រវាង​មេដែក​ទាំងពីរ​នេះ ? តើ​មាន​អ្វី​កើតឡើង​នៅ​ខាងក្នុង​របារ​មេដែក ដែល​យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ នៅ​ពេល​របារ​មេដែក​ទាញ​គ្នា​ចូល ?

ប៉ុន្តែ ហេតុអ្វី​ត្រូវ​ចាប់ផ្ដើម​ជាមួយ​នឹង​របារ​មេដែក តែ​មិនមែន​ជា​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៅវិញ​ទៅ ? បើ​ទោះ​ជា​ឧបករណ៍​អេឡិចត្រូនិក​មិន​ថា​ជា​អំពូល​ភ្លើង ឬ​ម៉ូតូ​ដែល​អ្នក​ជិះ​រៀងរាល់​ថ្ងៃ​ក៏​ដោយ ដំណើរការណ៍​របស់​វា​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​តែ​មួយ​ដូច​គ្នា​ទាំងអស់។ ដូច្នេះ​នៅ​ពេល​អ្នក​យល់​អំពី​ហេតុ​ដែល​បង្ក​ជា​ផល​នៃ​កម្លាំង​ឆក់​ទាញ​រវាង​របារ​មេដែក​ពីរ​បាន នោះ​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ឆ្លងកាត់​ដំណើរការណ៍​ស្រដៀង​គ្នា​នេះ ក៏​មាន​ឫសគល់​ចេញ​មក​ពី​គោលការណ៍​តែ​មួយ​ដូច​គ្នា​ដែរ។

នៅ​ក្នុង​របារ​មេដែក​ទាំងអស់​តែងតែ​មាន​ប៉ូល​ពីរ​នៅ​ចុង​សងខាង​របារ​នីមួយៗ គឺជា​ប៉ូល​ខាង​ជើង​និង​ប៉ូល​ខាងត្បូង និង​មាន​ដែន​ម៉ាញេទិច​របស់​វា​រៀងៗ​ខ្លួន។ ប៉ុន្តែ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​របារ​មេដែក​មាន​ប៉ូល​និង​ដែន​ម៉ាញេទិច​របស់​វា ? នេះ​គឺជា​ចលនា​របស់​ភាគល្អិត​តូចៗ​ដែល​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ​របស់​អ្នក ដែល​បង្កើត​ឲ្យ​មាន​លក្ខណៈ​នេះ​របស់​មេដែក។ ភាគល្អិត​តូចៗ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ចលនា​របស់​អេឡិចត្រុង ដែល​ធ្វើ​ចលនា​វិល​ជុំវិញ​ណ្វៃយ៉ូ​របស់​អាតូម​មេដែក។ នៅ​ក្នុង​ណ្វៃយ៉ូ​អាតូម ដែល​បង្ក​ឡើង​ដោយ​ប្រូតុង​គឺជា​បន្ទុក​វិជ្ជមាន និង​ណឺត្រុង​គ្មាន​បន្ទុក អេឡិចត្រុង​គឺជា​បន្ទុក​អវិជ្ជមាន​ដែល​វិល​ជុំវិញ​ណ្វៃយ៉ូ​អាតូម។

បន្ទុក​អវិជ្ជមាន​នេះ​តែង​នាំ​មក​ជាមួយ​វា​នូវ​អគ្គិសនី ឬ​មានន័យ​ថា​ចលនា​របស់​អេឡិចត្រុង​អាច​បង្កើត​ជា​ចរន្ត​អគ្គិសនី។ ដូច្នេះ ចលនា​របស់​អេឡិចត្រុង​នៅ​ក្នុង​របារ​មេដែក​នឹង​បង្កើត​ជា​ចរន្ត​អគ្គិសនី ហើយ​អគ្គិសនី​នេះ​នឹង​ធ្វើ​ចលនា​នៅ​ក្នុង​របារ​មេដែក បង្កើត​បាន​ជា​ប៉ូល​ពីរ ដែល​ជា​ប៉ូល​ខាងជើង​និង​ប៉ូល​ខាងត្បូង និង​ដែន​ម៉ាញេទិច​របស់​វា​នេះ​ឯង។ ចលនា​អគ្គិសនី​នេះ​នឹង​ចូល​ទៅ​តាម​ប៉ូល​ខាងត្បូង​និង​ចេញ​ទៅ​វិញ​ទៅ​តាម​ទិស​ខាងជើង។

មេដែក​ពីរ​អាច​ឆក់​ទាញ​គ្នា​ចូល​បាន លុះត្រាតែ​ប៉ូល​ទាំងពីរ​របស់​មេដែក​គឺជា​ប៉ូល​ផ្ទុយ​គ្នា។ បើ​អ្នក​ដាក់​ប៉ូល​ខាងជើង​នឹង​ខាងជើង​របស់​មេដែក​ពីរ​នៅ​ជិត​គ្នា ឬ​ត្បូង​នឹង​ត្បូង នោះ​មេដែក​ទាំងពីរ​នេះ​នឹង​ច្រាន​គ្នា​ចេញ។ ផ្ទុយទៅវិញ បើ​អ្នក​ដាក់​ប៉ូល​ខាងត្បូង​របស់​មេដែក​មួយ​និង​ប៉ូល​ខាងជើង​របស់​មេដែក​មួយ​ទៀត​នៅ​ជិត​គ្នា នោះ​កម្លាំង​ម៉ាញេទិច​នឹង​ឆក់​ទាញ​វា​ឲ្យ​មក​នៅ​ជាប់​គ្នា។

មូលហេតុ​ដែល​ប៉ូល​ផ្ទុយ​គ្នា​ឆក់​ទាញ​គ្នា​ចូល គឺ​ដោយសារ​តែ​លក្ខណៈ​របស់​មេដែក​ដែល​ចលនា​របស់​អគ្គិសនី​ចូល​តាម​ត្បូង​ចេញ​ទៅ​វិញ​តាម​ជើង​នេះ​ឯង។ បើ​ប៉ូល​ជើង​នឹង​ជើង​ជួប​គ្នា អគ្គិសនី​នៅ​ក្នុង​មេដែក​ទាំងពីរ​នឹង​ទង្គិច​ប៉ះ​គ្នា ហើយ​បើ​ប៉ូល​ត្បូង​នឹង​ត្បូង​ជួប​គ្នា អគ្គិសនី​នឹង​ចូល​ទៅ​ក្នុង​មេដែក​របស់​វា​រៀង​ខ្លួន។ យ៉ាងណាមិញ នៅ​ពេល​ប៉ូល​ជើង​ជួប​ប៉ូល​ត្បូង អគ្គិសនី​របស់​មេដែក​ប៉ូល​ខាង​ត្បូង​នឹង​រត់​ចេញ​ទៅ​តាម​ប៉ូល​ខាងជើង​របស់​មេដែក​មួយ​ទៀត ហើយ​ក៏​បង្កើត​បាន​ជា​មេដែក​ថ្មី​មួយ​ទៀត នៅ​ពេល​វា​ឆក់​ទាញ​គ្នា​នេះ​ឯង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930