អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើភាពឈ្លាសវៃបែបណា ទើប​សំខាន់សម្រាប់ភាពជោគជ័យរបស់អ្នក ?

តើភាពឈ្លាសវៃបែបណា ទើប​សំខាន់សម្រាប់ភាពជោគជ័យរបស់អ្នក ?

ប្រ​ភព៖​​ ideagenius.com

នៅ​ក្នុង​សង្គម IQ​ឬ​ជា​តេស្ត​សម្រាប់​វាស់​ស្ទង់​កម្រិត​ភាព​ឈ្លាសវៃ​របស់​បុគ្គល​ម្នាក់ និង​ពិន្ទុ​GPA​នៅ​ក្នុង​សាលា ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សកលលោក ជា​ម៉ែត្រ​ដែល​ក្រិត​សម្រាប់​វាស់​ថា​តើ​ម្នាក់​នេះ​ឈ្លាសវៃ​ប៉ុណ្ណា នោះ​ពួកគេ​នឹង​ជោគជ័យ​នៅ​ក្នុង​ជីវិត​ប៉ុន​នោះ​ដែរ។

ម៉ែត្រ​គឺជា​រង្វាស់​ដ៏​សុក្រឹត​បំផុត បើ​វាស់​ឃើញ​វត្ថុ​ណាមួយ​ស្មើ​១​ម៉ែត្រ នោះ​វត្ថុ​មួយ​នេះ​មាន​ប្រវែង​១​ម៉ែត្រ​ពិត​ប្រាកដ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ។ ហេតុនេះ គ្រប់​គ្នា​តែងតែ​ប្រើប្រាស់​ម៉ែត្រ​ដើម្បី​ស្វែងរក​ប្រវែង​ដ៏​សុក្រឹត​របស់​វត្ថុ​នៅ​ក្នុង​លោក។ យ៉ាងណាមិញ​តើ​អ្នក​អាច​នឹង​ដឹង​ដូចម្ដេច​បាន​ថា ម៉ែត្រ​ដែល​អ្នក​តែងតែ​ជឿជាក់​យក​មក​ប្រើប្រាស់​ដើម្បី​រក​ពី​ភាព​សុក្រឹត​របស់​ប្រវែង​វត្ថុ ត្រូវ​បាន​ក្រិត​យ៉ាង​សុក្រឹត​មិន​លម្អៀង​ហើយ ? តើ​អ្នក​ដឹង​ដូចម្ដេច​បាន​ថា ម៉ែត្រ​នេះ​នឹង​អាច​កំណត់​រក​ភាព​ជាក់លាក់​ទៅលើ​ប្រវែង​វត្ថុ​ទាំងអស់​នៅ​លើ​លោក​បាន ?

តើ​អ្នក​អាច​នឹង​ប្រាកដ​ក្នុង​ចិត្ត​១០០%​យ៉ាង​ដូចម្ដេច​បាន​ថា ពិន្ទុIQ​ឬ​ពិន្ទុGPA​ខ្ពស់​របស់​បុគ្គល​ម្នាក់​អាច​នឹង​ទស្សន៍ទាយ​អំពី​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ឆាក​ជីវិត​នា​ពេល​អនាគត​របស់​បុគ្គល​ម្នាក់​នេះ​បាន ? នៅ​ក្នុង​ស្ថានភាព​ជាក់ស្ដែង ភាព​ជោគជ័យ​និង​តម្លៃ​ជីវិត​មាន​ហួស​ពី​ភាព​ឈ្លាសវៃ​ដែល​បុគ្គល​ម្នាក់​មាន​ក្នុង​ក្រដាស​ដ៏​មាន​ឥទ្ធិពល​មួយ​សន្លឹក​ដែល​គេ​ហៅ​ថា​សញ្ញាប័ត្រ​នេះ​ទៅ​ទៀត។ តេស្ត​ប្រឡង​នៅ​ក្នុង​សាលា​មិន​ដូច​គ្នា​នឹង​តេស្ត​ប្រឡង​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង​ដែល​អ្នក​នឹង​ប្រឈម​ក្នុង​ពេល​អនាគត​ឡើយ។

តេស្ត​ប្រឡង​នៅ​ក្នុង​សាលា​មិន​បាន​ធ្វើ​តេស្ត​ស្វែងរក​ពី​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង សមត្ថភាព​គិត​វិភាគ​ស៊ីជម្រៅ​និង​ថ្លឹងថ្លែង​រក​ល្អ​និង​អាក្រក់ ហើយ​តេស្ត​ប្រឡង​ទាំងនោះ​ក៏​មិន​បាន​ជជីក​សួររក​ភាព​ច្នៃប្រឌិត​របស់​អ្នក និង​ភាព​បត់បែន​របស់​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ស្ថានការណ៍​លំបាក​ថ្មីៗ​នោះ​ដែរ។ ប៉ុន្តែ​នេះ​គឺជា​អ្វី​ដែល​ជីវិត​ជាក់ស្ដែង​របស់​អ្នក​នឹង​ជួប នៅ​ពេល​អ្នក​តម្រង់​ផ្លូវ​ដើរ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​របស់​អ្នក។ នៅ​ក្នុង​សាលា​តែងតែ​បង្រៀន​ឲ្យ​អ្នក​ស្វែងរក​ភាព​ប្រាកដប្រជា ភាព​ត្រឹមត្រូវ និង​ភាព​ល្អឥតខ្ចោះ។ ប៉ុន្តែ​ភាព​ច្នៃប្រឌិត​គឺជា​របៀប​នៃ​ការ​គិត​ដែល​បញ្ច្រាស​ទិស​ពី​ចំណុច​ទាំងនេះ ហើយ​សង្គមជាតិ​មួយ​អាច​រីកចម្រើន​ទៅ​បាន តើ​មិនមែន​ដោយសារ​តែ​សេរីភាព​នៃ​ការ​គិត​របស់​បុគ្គល ដែល​ជា​បេះដូង​នៃ​ភាព​ច្នៃប្រឌិត​នេះ​ទេ​ឬ ?

នៅ​ពេល​និយាយ​ដល់​សេរីភាព​ក្នុង​ការ​គិត​របស់​បុគ្គល មិនមែន​សំដៅ​ទៅលើ​សេរីភាព​ឥត​មាន​ដែន​កំណត់ ដែល​ផ្ដល់​សិទ្ធិ​អំណាច​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស សាហាវ​យង់ឃ្នង​នោះ​ឡើយ ប៉ុន្តែ​វា​ជា​សេរីភាព​មួយ​បែប​ដែល​ដាក់​ក្រោម​កំណត់​ជាក់លាក់​មួយ ហើយ​ទុក​ចន្លោះ​សម្រាប់​ការ​គិត​របស់​បុគ្គល​ឲ្យ​មាន​សេរីភាព។ សេរីភាព​ដែល​គ្មាន​សម្ពាធ​គាប​សង្កត់​បែប​នេះ​ហើយ​គឺជា​ភ្លើង​ដែល​ដុត​បញ្ឆេះ​ឲ្យ​មាន​គំនិត​ច្នៃប្រឌិត​របស់​មនុស្ស​នោះ។

ប្រព័ន្ធ​អប់រំ​ចាស់​កម្រិល​នៅ​ក្នុង​សាលា​តែង​មាន​ទំនោរ​ឃុំ​គ្រង​សេរីភាព​របស់​បុគ្គល​ក្នុង​ការ​គិត​វិភាគ និង​ភាព​ងឿងឆ្ងល់​ជជីក​សួរ​រក​ឫសគល់។ ភាព​ច្នៃប្រឌិត​នៅ​មិន​ដាច់​ពី​គ្នា​នោះ​ឡើយ​ជាមួយ​នឹង​ការ​សាង​កំហុស​ឆ្គង ព្រោះ​វា​គឺជា​ការ​សាកល្បង​ជាមួយ​នឹង​អ្វី​ដែល​ថ្មី​និង​មាន​ភាព​ប្រកួតប្រជែង ហើយ​ការ​ងឿងឆ្ងល់​ជជីក​សួរ​មានន័យ​ថា​អ្នក​មិន​ចេះ​ប្រាកដ​នោះ​ឡើយ។

ប៉ុន្តែ​បើ​អ្នក​មិន​ប្រាកដប្រជា​នោះ​ទេ នោះ​អ្នក​នឹង​ធ្លាក់​ការ​ប្រឡង​មិន​ខាន ដូច្នេះ​អ្នក​ត្រូវ​តែ​តម្រង់​ការ​គិត​របស់​ខ្លួនឯង​ឲ្យ​ស្វែងរក​ភាព​ល្អឥតខ្ចោះ​ជានិច្ច និង​ជា​អ្នក​ចេះ​ច្បាស់លាស់​ជានិច្ច​ទៅលើ​អ្វី​ដែល​គ្រូ​បាន​បង្រៀន បើ​ទោះ​ជា​ការ​ពិត​គឺជា​ចំណេះដឹង​បែប​ស្រាលៗ មាន​លក្ខណៈ​ជា​ប្រធានបទ​ចំហ​ទូទៅ​ទូលំទូលាយ និង​ចេះ​ទាំង​ងងឹតងងល់​មិន​យល់​ពី​ហេតុ​និង​ផល​ក៏​ដោយ និង​ច្រើន​តែ​ជា​ការ​ទន្ទេញ​ឲ្យ​ចាំ​មាត់ ដោយ​គ្មាន​ការ​យល់​ពី​ជម្រៅ​នៃ​បញ្ហា​អ្វី​នោះ​ឡើយ។

នៅ​ពេល​ជួប​ប្រទះ​នឹង​បញ្ហា​ប្រទាក់​ក្រឡា​នៅ​ក្នុង​ជីវិត​យ៉ាង​ស្មុគស្មាញ វា​នឹង​ក្លាយ​ជា​បញ្ហា​សម្រាប់​សិស្ស​ទាំងនោះ ក៏​ព្រោះ​តែ​មិន​ដឹង​ថា​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​រៀន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ព្រម​ជាមួយ​នឹង​សញ្ញាប័ត្រ​ដ៏​ខ្ពង់ខ្ពស់​នេះ​ទៅ​ទៀត បាន​ផ្ដល់​ចំណេះដឹង​អ្វីខ្លះ​សម្រាប់​ជា​ទុន​សម្រាប់​ឲ្យ​ពួកគេ​យក​ទៅ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត។ នេះ​ក៏​ព្រោះ​តែ​ខ្វះខាត​បទពិសោធន៍​ជាក់ស្ដែង​នេះ​ឯង។ ពិភព​រស់នៅ​ក្នុង​សាលា​មិន​ដូច​គ្នា​នឹង​ពិភព​រស់នៅ​ជាក់ស្ដែង​នោះ​ឡើយ។

មាន​ភាព​ឈ្លាសវៃ​ក្នុង​សាលា​ដែល​មាន​លក្ខណៈ​ជា​ទ្រឹស្ដី​គឺជា​ការ​ប្រសើរ​បំផុត​ហើយ ប៉ុន្តែ​ភាព​ជោគជ័យ​និង​តម្លៃ​ជីវិត​ទាមទារ​ឲ្យ​អ្នក​មាន​លើស​ពី​នេះ​ទៅ​ទៀត។ ពូកែ​ទ្រឹស្ដី​បើ​បាន​ទៅ​ដំណាល​គ្នា​ជាមួយ​ពូកែ​អនុវត្ត​ទៅ​ទៀត នោះ​វា​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ស៊ីចង្វាក់​គ្នា ដើម្បី​ជួយ​អ្នក​ឲ្យ​ទៅ​ដល់​គោលដៅ​បាន​យ៉ាង​ជោគជ័យ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930