អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ចំណុច​សំខាន់ៗ​​៥​យ៉ាង​ ​ដែល​ឪពុកម្ដាយ​ត្រូវ​បង្រៀន​កូន​ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​!​

​ចំណុច​សំខាន់ៗ​​៥​យ៉ាង​ ​ដែល​ឪពុកម្ដាយ​ត្រូវ​បង្រៀន​កូន​ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​!​

​ចំណុច​សំខាន់ៗ​​៥​យ៉ាង​ ​ដែល​ឪពុកម្ដាយ​ត្រូវ​បង្រៀន​កូន​ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​!​

ប្រ​ភព៖​​ archive.news-leader.com

​​ថ្វីត្បិត​តែ​សាលា​ ​មាន​តួនាទី​ចំបង​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ដល់​មនុស្ស​ ​ប៉ុន្តែ​បើ​និយាយ​អំពី​គ្រួសារ​វិញ ​គឺ​កាន់តែ​សំខាន់​ទៅទៀត ​ព្រោះ​បើ​កាលណា​គ្រួសារ​មួយ​បរាជ័យ ​ក្នុង​ការ​ផ្តល់​ការ​ទូន្មាន ​និង អប់រំ​ដល់​កូនចៅ​របស់​ខ្លួន​ហើយ ​នោះ​វា​ពិបាក​​នឹង​ឲ្យ​ក្មេងៗ​ ​​ក្លាយ​ជា​មនុស្ស​​មាន​ប្រយោជន៍​សំខាន់​សង្គម​ខ្លាំង​ណាស់​។ ​
ខាងក្រោម​នេះ ​ជា​ចំណុច​សំខាន់ៗ​ដែល​ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​បង្រៀន​កូន​តូចៗ​របស់​ពួកគេ​៖​​​​
១) បង្រៀន​ឲ្យ​ស្រលាញ់​ការ​រៀន​សូត្រ៖ ​ការ​រៀនសូត្រ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​។ ​ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​ព្យាយាម​បង្រៀន​គេ​ឲ្យ​ ​​ចេះ​ស្រលាញ់​ការ​រៀនសូត្រ​តាំង​ពី​ក្មេង​មក​ ​តាមរយៈ​​​ការ​ពន្យល់​មេរៀន ​ការ​អាន​ឲ្យ​ស្តាប់​ ​និង ​ធ្វើ​អ្វីៗ​ផ្សេងៗ​ទៀត​ ​​ដើម្បី​ឲ្យ​កូន​តូចៗ​​របស់​អ្នក ​​ជក់​ចិត្ត​ជាមួយ​នឹង​ការ​​សិក្សា​។
​​២) ​បង្រៀន​ឲ្យ​ទំនាក់ទំនង​សង្គម​៖ ​សូម​កុំ​ទុក​ឲ្យ​កូនៗ​របស់​អ្នក​នៅ​តែ​ផ្ទះ ​​ដោយ​គ្មាន​ការ​​ជួប​មនុស្ស​ម្នា ​ឬ ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ផ្សេងៗ​ឲ្យ​សោះ​ ​ព្រោះ​វា​នាំ​ឲ្យ​ពួកគេ​ខ្សោយ​ផ្នែក​ទំនាក់ទំនង​។ ​ដូច្នេះ​ហើយ​ ​​គួរ​ទុក​ពេល​ឲ្យ​ពួក​គេ​មាន​ឱកាស​លេង​នៅ​ខាងក្រៅ​ផ្ទះ ​ជាមួយ​​ក្មេងៗ​តូចៗ​ផ្សេងៗ​ទៀត ​ដែល​​នេះ​ជា​ការ​បណ្ដុះ​នូវ​ជំនាញ​ទំនាក់​ទំនង​សង្គម​មួយ​សំខាន់​បំផុត​។
៣) ​បង្រៀន​ដោយ​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ហិង្សា៖ ​​ត្រូវ​ព្យាយាម​ពន្យល់​យ៉ាងណា​ឲ្យ​កូនៗ​របស់​អ្នក ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រើ​ហិង្សា​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ​ ​ដើម្បី​ឲ្យ​ពួកគេ​​​មាន​គំនិត​ ​ដោះស្រាយ​អ្វី​មួយ​ដោយ​សន្តិវិធី​។
៤) ​បង្រៀន​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​៖ ​ការ​ទទួល​ខុសត្រូវ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា​ ​​បើ​គ្មាន​ទំនួល​ខុស​ត្រូវ​ទេ ​នោះ​ធ្វើ​អ្វី​ក៏​មិន​ងាយ​ជោគជ័យ​ដែរ​។ ​ដូច្នេះ​ហើយ ​គួរ​បង្រៀន​ពួកគេ​តាំង​ពី​ក្មេងៗ​មក ​ដើម្បី​ឲ្យ​ទម្លាប់​ជាមួយ​នឹង​​​តម្លៃ​ដ៏​សែន​សំខាន់​នេះ ​ទើប​នៅពេល​ធំ​ឡើង​ ​កូនៗ​របស់​អ្នក​នឹង​មិន​ទទួល​តែ​ខាង​ត្រូវ​ ​ហើយ​ច្រាន​ចោល​កំហុស​។
៥) ​បង្រៀន​ឲ្យ​​មាន​ក្តី​មេត្តា និង ចេះ​ចែក​រំលែក៖ ​​​ក្មេងៗ គឺ​ជា​ទំពាំង​ស្នង​ឫសី​ ​ដូច្នេះ​ហើយ​បើ​​អ្នក​មិន​ព្រម​បណ្ដុះ​អ្វី​ដែល​ល្អ​ទេ ​ជា​ពិសេស​ក្តី​មេត្តា ​និង ការ​ចែករំលែក​ទេ​នោះ​ ​ដល់​ពេល​ពួកគេ​ធំ​ឡើង​នឹង​ក្លាយ​ជា​​មនុស្ស​ ​ដែល​កាច​សាហាវ ​ហើយ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​៕
ដោយ​៖ ​រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031