អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុផល​៤​យ៉ាង​ដែល​អ្នក​ជំនួញ​​គួរ​លៃលក​ពេលវេលា​សម្រាប់​ដើរលេង​កម្សាន្ត

ហេតុផល​៤​យ៉ាង​ដែល​អ្នក​ជំនួញ​​គួរ​លៃលក​ពេលវេលា​សម្រាប់​ដើរលេង​កម្សាន្ត

ប្រ​ភព៖​​ pexel.com

អ្នក​ប្រហែល​ធ្លាប់​ឭ​សុភាសិត​មួយ​​ពោល​ថា«ធ្វើ​ការ​ទាន់​ខ្លួន​នៅ​ក្មេង»​ ពោល​គឺ​យើង​ម្នាក់​ៗ​គួរ​ណា​តែ​ខិត​ខំ​​ប្រឹងប្រែង​ធ្វើ​ការ​ រក​លុយ​​ដើម្បី​ជីវភាព​ល្អ​ឬ​ដើរលេង​ពេល​ចាស់​ទៅ។ វា​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ថា​យើង​គួរ​តែ​ធ្វើ​ការ​និង​សន្សំ​លុយ​ពេល​យើង​នៅ​ក្មេង។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​​មិន​ដែល​មាន​ពេលវេលា​​ឡើយព្រោះ​រវល់​តែ​ធ្វើ​ការ​​​។ កុំ​រង់​ចាំ​ដល់​អ្នក​​​មាន​លុយ​ច្រើន​ទើប​ដើរ​លេង។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​អ្នក​គួរ​លៃលក​ពេលវេលា​សម្រាប់​ដើរលេង៖

១) ដំណើរ​កម្សាន្ត​ជា​កម្លាំង​ចិត្ត៖ ក្នុង​មុខរបរ​រក​ស៊ី​ឬ​ធ្វើការ​ពិត​ជា​លំបាក​ខ្លាំង​ណាស់។ អ្នក​រវល់​​ធ្វើ​នេះ​រវល់​ធ្វើ​នោះ ដោះ​ស្រាយ​បញ្ហា​នេះ​ដោះ​ស្រាយ​បញ្ហា​នោះ ​ធ្វើ​ការ​គ្មាន​សៅរ៍​​គ្មាន​អាទិត្យ សឹង​តែ​គ្មាន​ពេលវេលា​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន។ ប៉ុន្តែ ប្រសិន​ជា​អ្នក​​រៀប​ចំ​ដំណើរ​កម្សាន្ត​មួយ​សម្រាប់​ខ្លួន​ឯង​នា​ពេល​ឆាប់​ៗ​នេះ ​អ្នក​​នឹង​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ធ្វើ​ការ​និង​មាន​ថាមពល​ប្រឹងប្រែង​បញ្ចប់​ការងារ​ដើម្បី​រីករាយ​នឹង​ដំណើរ​កម្សាន្ត។

២) មាន​តុល្យភាព​រវាង​ការងារ​និង​ជីវិត៖ ប្រសិន​ជា​អ្នក​រៀប​ចំ​ដំណើរ​កម្សាន្ត​ជា​មួយ​ក្រុម​គ្រួ​សារ ពួក​គាត់​មិន​ត្រឹម​តែ​អាច​មាន​ពេល​វេលា​រីករាយ​ជា​មួយ​នឹង​អ្នក​​ ថែម​ទាំង​​អត់​ខឹង​នឹង​អ្នក​ទៀត​ប្រសិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ឬ​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ជា​ដើម។

៣) មាន​គំនិត​ល្អ​៖ ពេល​ដែល​អ្នក​ដើរ​លេង​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ ​អ្នក​ក៏​អាច​បញ្ចេញ​នូវ​រឿង​ដែល​ស្មុគស្មាញ​ចេញ​មក​ក្រៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​អាច​មាន​គំនិត​ល្អ​ឬ​ថ្មីៗ​ទៀត​ ពេល​ដែល​អ្នក​ទៅ​មើល​ពិភពលោក​ខាងក្រៅ។ ការ​​​ទទួល​បាន​គំនិត​ទាំង​នោះ​ក៏​អាច​ជួយ​ដល់​ជីវិត​អ្នក​ឬ​ការងារ​របស់​អ្នក​ផង​ដែរ។

៤) បញ្ចប់​ការងារ៖ តើ​អ្នក​ធ្លាប់​បញ្ចប់​ការងារ​មុន​ពេល​កំណត់​ដែរ​ឬ​ទេ? ​បើ​ទោះ​បី​ជា​អ្នក​មាន​ការងារ​ច្រើន​យ៉ាង​ណា​ក៏​ដោយ អ្នក​​នឹង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​និង​បញ្ចប់​​កិច្ច​ការ​​មុន​ពេល​កំណត់​ដើម្បី​​​រីករាយ​នឹង​ដំណើរ​កម្សាន្ត​របស់​អ្នក។ នេះ​ហើយ​ជា​ឥទ្ធិពល​នៃ​ដំណើរ​កម្សាន្ត៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ addicted2success.com​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031