អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > គេហទំព័រ​ PayScaleបង្ហាញ​​​ជំនាញ​សិក្សា​ទាំង​១០ ​​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​លើ​លោក

គេហទំព័រ​ PayScaleបង្ហាញ​​​ជំនាញ​សិក្សា​ទាំង​១០ ​​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​លើ​លោក

ប្រ​ភព៖​​ sothon-in.com

តារាង​ផែនការ​ ដែល​គេ​បាន​ប្រមូល​ ពី​សាកលវិទ្យាល័យ​នានា​ទូទាំង​ពិភពលោក​ ប្រចាំ​ឆ្នាំ ២០១៦ ទៅ​២០១៧ បាន​ឲ្យ​​ឃើញ​ថា ជំនាញ​សិក្សា​ទាំង​១០​​​ខាង​ក្រោម​នេះ អាច​​នឹង​​ផ្ដល់​ប្រាក់​ខែ​ ខ្ពស់​ជាង​ជំនាញ​ណាៗ ទាំង​​អស់​។ ក្នុង​នោះ​មាន​ដូច​ជា​៖

១) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គិលានុបដ្ឋាយិកា​Anesthesia៖ ប្រាក់​ឈ្នួល ​ដំបូង​ៗ ​អាច​នឹង​ទទួល​បាន ​ ១៤០,០០០ ដុល្លារ​អាមេរិក។​ វា​ជាំ​តម្លៃ​ខ្ពស់​ជាង​គេ​បង្អស់​ហើយ​ទូទាំង​ពិភពលោក​។ យូរ​ៗ បន្តិច​ទៅ​ បើ​សិន​ជា​មាន​បទពិសោធន៍​កាន់​តែ​ច្រើន​ អ្នក​​នឹង​​ទទួល​បាន​ ​ដល់ ​ទៅ​១៥៦,០០០ ​ ដុល្លារ​​អាមេរិក​។​

២) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​គ្រប់គ្រង​អាជីវកម្ម​៖ តាម​ពិត​ទៅ​ បើ​អ្នក​រៀន​ផ្នែក​នេះ ប៉ុន្តែ​ផ្ដោត​​​ឲ្យ​​ច្បាស់​លាស់​ទៅ​ផ្នែក​ យុត្តិសាស្ត្រ​ អ្នក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ ដល់​ទៅ​​ ៩៦​,២០០​ដុល្លារ​អាមេរិក។ ហើយ យូរ​​ៗ បន្ដិច​ទៅ​អ្នក​អាច​​នឹង​​ទទួល​បាន​ ១៤៩,០០០ ​ ដុល្លារ​​អាមេរិក។​

៣) បណ្ឌិត​ផ្នែក​វិស្វកម្ម​គីមី​៖ អ្នក​​អាច​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៩៦​,១០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៤៦,០០០ ​ ដុល្លារ​​អាមេរិក។

៤) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​​​គ្រប់គ្រង​ទូទៅ​និង​យុទ្ធសាស្ត្រ​៖ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៨៥​,២០០​ដុល្លារ​អាមេរិក។ យូរ​ៗ បន្ដិច​ទៅ​អាច​​​ឡើង​ដល់ ​ ១៤៦,០០០ ​ ដុល្លារ​​អាមេរិក។

៥) បណ្ឌិត​ផ្នែក​វិស្វកម្ម​គីមី​​សរីរាង្គ៖ អ្នក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៨៣​,៤០០​ដុល្លារ​អាមេរិក។ ​យូរ​បន្ដិច​ទៅ​អាច​ឡើង​ដល់​​​ ១៤៦,០០០ ​ ដុល្លារ​​អាមេរិក។

៦) បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​៖ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ១១៨​,០០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៤៥,០០០ ​ ដុល្លារ​​អាមេរិក។

៧) បណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី​៖ ​ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ១០៣​,០០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៤៤,០០០ ​ ដុល្លារ​​អាមេរិក។

៨) បណ្ឌិត​ផ្នែក​ឱសថសាស្ត្រ​៖ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៧៥​,៤០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៤១,០០០ ​ ដុល្លារ​​អាមេរិក។

៩) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​​​​​សហគ្រិនភាព​៖ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៧០​,៣០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៣៩,០០០ ​ ដុល្លារ​​អាមេរិក។

១០) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​​​​​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​​៖ អ្នក​អាច​​ទទួល​បាន​ប្រាក់​ឈ្នួល ​ដំបូង​ៗ​ចំនួន​ ៧៨​,១០០​ដុល្លារ​អាមេរិក។ ហើយ​យូរ​ៗ បន្ដិច​ទៅ​អាច​​នឹង​​ទទួល​បាន​ ១៣៨,០០០ ​ ដុល្លារ​​អាមេរិក៕

ដោយ ៖ ព្រំ សុវណ្ណកណ្ណិកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031