អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​ធ្វើ​យ៉ាង​ណា​ ទើបអាច​​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​បាន​?

តើ​ធ្វើ​យ៉ាង​ណា​ ទើបអាច​​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​បាន​?

ប្រ​ភព៖​​ pixabay.com

ភាព​ភ័យ​ខ្លាច​គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា គង់​តែ​ជួបប្រទះ​។ តែ​​ករណី​ខ្លះ អ្នក​ក៏​អាច​គេច ចេញ​​ពី​ភាព​ភ័យ​ខ្លាច​នោះ​បាន​ផង​ដែរ​។​ បើ​អ្នក​បុណ្យ​ឲ្យ​ខ្លួន​ឯង​ អាច​​យក​ឈ្នះ​ភាព​ ភ័យ​ខ្លាច​បាន​នោះ អ្នក​គួរ​​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម​៖

១) ដកដង្ហើម​គឺ​ជា​ជំហាន​ទី​១​៖ កាល​ណា​អ្នក កំពុង​ភ័យ​​ខ្លាច​ឬ​តក់​ស្លុត​នឹង​អ្វី​មួយ ជំហាន​ដំបូង​ នោះ​គឺ ឈប់​សិន ផ្ដោត​លើ​ការ​ដកដង្ហើម​ បន្ទាប់​មក​ចាប់​ផ្ដើម​ដក​ដង្ហើម​​មួយៗ ដើម្បី​សម្រួល​សម្ពាធ​ឈាម​អ្នក​ឲ្យ​មក​នៅ​ធម្មតា​សិន​។​

២) ប្រើ​ប្រាស់​ផ្នែក​ផ្សេង​​នៃ​ខួរក្បាល​អ្នក​៖ កាល​ណា​អ្នក​កំពុង​ភិតភ័យ​ វា​ពិបាក​ណាស់ ក្នុង​ការ​គិត​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​។​ តែ​បើ​អ្នក​បង្ខំ​ខ្លួន​ឯង​ ប្រើប្រាស់​ផ្នែក​មួយ​ទៀត​នៃ​ខួរក្បាល​ នោះ​អារម្មណ៍​​របស់​អ្នក​អាច​នឹង​ត្រជាក់​ជាង​ពី​មុន​។​ ​

៣) គ្រប់គ្រង​ការ​ស្រមើស្រមៃ​របស់​អ្នក​៖ អារម្មណ៍​កាន់​តែ​ភិតភ័យ​ខ្លាំង​ កាល​ណា​អ្នក​ស្រមើស្រមៃ​អាក្រក់​ៗ ពេក​។ ពេល​ខ្លះ​រឿង​វា មិន​សូវ​អី​នោះ​ទេ តែ​អ្នក​ខ្លួន​ឯង បាន​គិត​វា​ទៅ​ផ្លូវ​អាក្រក់​។ ដូចនេះ​វិធី​ទប់ស្កាត់ កុំ​ឲ្យ​ស្ថានការណ៍​កាន់តែ​​អាក្រក់ គឺ​អ្នក​ត្រូវ​​តែ​គ្រប់គ្រង​ការ​ស្រមើស្រមៃ​របស់​ខ្លួន​ឯង​ជា​មុន​សិន​៕

 

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ uncommonhelp

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031