អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អ្នក​គួរ​ត្រៀមយ៉ាងណា​ប្រសិន​អ្នក​ចង់​សិក្សា​នៅ​វិទ្យាស្ថាន​ភាសា​បរទេសយ៉ាងជោគជ័យ?

អ្នក​គួរ​ត្រៀមយ៉ាងណា​ប្រសិន​អ្នក​ចង់​សិក្សា​នៅ​វិទ្យាស្ថាន​ភាសា​បរទេសយ៉ាងជោគជ័យ?

ប្រ​ភព៖​​ Flickr

វិទ្យាស្ថាន​ភាសា​បរទេស​ដែល​មាន​វ័យ​ចំណាស់​​និង​ល្បី​ល្បាញ​មួយ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​បាន​​​​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​រាប់​លាន​នាក់​មក​ហើយ។ ​ជា​រៀង​រាល់​ឆ្នាំ សិស្សានុសិស្ស​ជា​ច្រើន​បាន​ដាក់​​ពាក្យ​ប្រឡង​ដើម្បី​ទទួល​បាន​សិទ្ធ​ក្នុង​ការ​រៀន​ក្នុង​វិទ្យាស្ថាន​មួយ​នេះ។ ប្រសិន​អ្នក​មាន​បំណង​ចង់​សិក្សា​នៅ​ទី​នេះ អ្នក​គួរ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​​ដូច​ចំណុច​ខាង​ក្រោម៖

១) ជ្រើសរើស​មុខ​ជំនាញ៖ វិទ្យាស្ថាន​ភាសា​បរទេស​​ផ្ដោត​ទៅ​លើ​ភាសា​បរទេស​ដូច​ជា​អង់គ្លេស ចិន​ ជប៉ុន ថៃ​ បារាំង​និង​សិក្សា​អន្តរជាតិ។ ដូច្នេះ​ហើយ ជា​ដំបូង​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សិន​តើ​អ្នក​ចង់​រៀន​នូវ​ជំនាញ​មួយ​ណា។

២) ទិញ​និង​ដាក់​ពាក្យ៖ ក្រោយ​ពី​មាន​​​ជំនាញ​ដែល​អ្នក​ចង់​រៀន​ហើយ អ្នក​គួរ​ទៅ​សាលា​ដើម្បី​ទិញ​ពាក្យ​និង​ដាក់​ពាក្យ។ ​បន្ថែម​ពី​លើ​នេះ រាល់​ព័ត៌មាន​ដែល​អ្នក​តម្រូវ​ឲ្យ​បំពេញ​គឺ​ត្រូវ​​ភាព​​ច្បាស់​លាស់​ព្រោះ​អ្នក​មិន​អាច​កែប្រែ​វិញ​ទេ។ ឧទាហរណ៍​ថា​អ្នក​ដាក់​វេន​រៀន​ពេល​ព្រឹក ប្រសិន​អ្នក​ប្រឡង​ជាប់​ អ្នក​ត្រូវ​តែ​រៀន​វេន​ពេល​ព្រឹក។

៣) ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន៖ ជា​ធម្មតា អ្នក​ដែល​ចង់​សិក្សា​​ផ្នែក​ភាសា​អង់គ្លេស​និង​សិក្សា​អន្តរជាតិ​ទើប​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ដូច្នេះ​ហើយ ប្រសិន​អ្នក​​ចង់​សិក្សា​ភាសា​អង់គ្លេស អ្នក​គួរ​តែ​​រៀន​ធ្វើ​លំហាត់​ TOEFL​​ឲ្យ​បាន​ច្រើន​ ឯ​អ្នក​ចង់​សិក្សា​ផ្នែក​សិក្សា​អន្តជាតិ អ្នក​គួរ​តែ​​​ពង្រឹង​ចំណេះ​ដឹង​ទូ​ទៅ​និង​ស្វែង​យល់​ពី​ព្រឹត្តិការណ៍​ពិភពលោក។

៤) បញ្ចេញ​ឲ្យ​អស់​ពី​លទ្ធភាព​៖ នា​ថ្ងៃ​ប្រឡង ចូរ​អ្នក​កុំ​បែប​អារម្មណ៍​ឲ្យ​សោះ​។ ផ្ទុយ​ទៅ​វិញ ​អ្នក​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​វិញ្ញាសា​ប្រឡង​និង​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព។ ជា​ចុង​ក្រោយ Bizkhmerសូម​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា​សំណាង​ល្អ​និង​ប្រលង​ជាប់​៕

ដោយ៖ អឹុង​ មុយយូ

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930