អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > សាកលវិទ្យាល័យ Oxford ​​ជាប់​លេខ​១ ខណៈ​​ Harvard​ ​ធ្លាក់​ដល់​លេខ​៦

សាកលវិទ្យាល័យ Oxford ​​ជាប់​លេខ​១ ខណៈ​​ Harvard​ ​ធ្លាក់​ដល់​លេខ​៦

ប្រ​ភព៖​​ educationafter12th.com

នាពេល​ថ្មីៗ​នេះ ទស្សនា​វ​ដ្តី Times Higher Education (THE) បាន​បញ្ចេញ​នូវ​របាយការណ៍​វាយតម្លៃ ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​នៅលើ​ពិភពលោក សម្រាប់​ឆ្នាំ ២០១៧ និង ២០១៨​។ ការធ្វើ​ចំណាត់ថ្នាក់​នេះ គឺ ផ្អែកទៅលើ​ការបង្រៀន ការស្រាវជ្រាវ ការផ្ទេរ​ចំណេះដឹង និង ទស្សនៈ​អន្តរជាតិ​។

​នៅក្នុង​របាយការណ៍​នោះ គ្រឹះស្ថាន​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​ចំនួន​ពីរ​របស់​សហរដ្ឋអាមេរិក​ដែល​ធ្លាប់តែ​ឈរ នៅ​លេខ​រៀង​ទី​១ និង ទី​២ បាន​ធ្លាក់ មក​លេខ​រៀង​ទី​៣ និង ទី​៦ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​សម្រាប់​ឆ្នាំ​២០១៨ ក្នុងនោះ​មាន​សាកលវិទ្យាល័យ Harvard (​លេខ​១ ក្នុង​ឆ្នាំ​២០១៦ និង លេខ​៦ ក្នុង​ឆ្នាំ​២០១៨) និង វិទ្យាស្ថាន​បច្ចេកវិទ្យា​កា​លី​ហ្វ​ញ៉ា (California Institute of Technology) (​លេខ​២ ក្នុង​ឆ្នាំ​២០១៦ និង ២០១៧ និង លេខ​៣ ក្នុង​ឆ្នាំ​២០១៨)​។

​ផ្ទុយ​មកវិញ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នោះ សាកលវិទ្យាល័យ​ចំនួន​ពីរ​របស់​ចក្រភព​អង់គ្លេស​បានទទួល ចំណាត់ថ្នាក់ លេខ​១ និង លេខ​២ ក្នុងនោះ​មាន សាកលវិទ្យាល័យ Oxford ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង សាកលវិទ្យាល័យ Cambridge ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​លោក​។​

​ ​បន្ថែម​លើ​នេះ​ទៅទៀត របាយការណ៍​នោះ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​មូលហេតុ​នៃ​ការធ្លាក់ចុះ​ពី​លេខ​រៀង​ទី​១ និង ទី​២ របស់​គ្រឹះស្ថាន​អប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​ចំនួន​ពីរ​របស់​សហរដ្ឋអាមេរិក នោះ​គឺ​ដោយសារតែ​ការធ្លាក់ចុះ នៃ​ចំណូល​ពី​ការស្រាវជ្រាវ និង​ភាពមិនច្បាស់លាស់​នៃ​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​។ តែ​ទោះបីជា​យ៉ាងណា​ក៏ ដោយ ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​១០​របស់​ពិភពលោក សាកលវិទ្យាល័យ​របស់​សហរដ្ឋអាមេរិក នៅតែមាន​ចំនួន​ច្រើនជាងគេ គឺមាន​រហូតដល់​ទៅ​៧ គ្រឹះស្ថាន​។

​ ​ជាការ​ពិតណាស់ ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​១០ ក្រៅពី​សាកលវិទ្យាល័យរ​បស់​សហរដ្ឋ​អា មេ​រិ​ក និង ចក្រភព​អង់គ្លេស គឺមាន​សាកលវិទ្យាល័យ​មួយ​ផងដែរ​របស់​ប្រទេស​ស្វី​ស​ដែលមាន​ចំណាត់ថ្នាក់​លេខ ៩ ក្នុង​ឆ្នាំ ២០១៦ និង ២០១៧ ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ ១០ ក្នុង​ឆ្នាំ ២០១៨​។ សាកលវិទ្យាល័យ​នោះ​មាន ឈ្មោះថា ETH Zurich – Swiss Federal Institute of Technology Zurich​៕

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930