អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > របៀបក្នុងការបញ្ឈប់បុគ្គលិកមិនឲ្យនិយាយអាក្រក់អំពីក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា

របៀបក្នុងការបញ្ឈប់បុគ្គលិកមិនឲ្យនិយាយអាក្រក់អំពីក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា

នៅពេលដែលបុគ្គលិកម្នាក់បំពេញការងារមិនបានល្អ ឬក៏ពួកគេមានអាកប្បកិរិយាមិនសមរម្យ ហើយអ្នកមិនអាចទ្រាំបាននឹងរឿងទាំងនោះទេ និងបានធ្វើការព្រមានចំនួន ៣ដងថែមទៀតផងនោះ រឿងដែលល្អបំផុតដែលអ្នកត្រូវធ្វើនៅពេលបន្ទាប់នោះ គឺបណ្ដេញចេញពីការងារ។ បើទោះបីជា វាហាក់ដូចជាការសម្រេចចិត្តដ៏រហ័សបន្តិចមែន នៅពេលដែលយើង​ក្រឡេក​មកមើលអំពីបញ្ហារបស់ក្រុមហ៊ុនទាំងមូលវិញ នេះគឺជារឿងដែលសក្កិសមដែលត្រូវធ្វើ ម្យាងទៀតនេះវាគឺជារឿងដ៏លំបាកសម្រាប់អ្នកគ្រប់គ្រងការងារ។

ក៏ប៉ុន្តែការបណ្ដេញបុគ្គលិកពីការងារ មិនមែនគ្រាន់តែបានន័យថាវាជាការចាកចេញធម្មតានោះទេ បើទោះបីជាបុគ្គលិកខ្លះមានក្រមសីលធម៌គ្រប់គ្រាន់ក្នុងការទទួលស្គាល់​នូវ​ការបញ្ឈប់ការងារក៏ដោយ ក៏នៅតែមានបុគ្គលិកមួយចំនួនដែលនិយាយអាក្រក់អំពីក្រុមហ៊ុនរបស់ពួកគេ ហើយមានគំនិតក្នុងការបំផ្លាញកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនតាមរយៈមធ្យោបាយផ្សេងៗផងដែរ។

ភ្លាមៗនោះអ្នកនឹងគិតថានឹងចង់បញ្ឈប់ទង្វើរបស់គេដោយសារតែកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនគឺជាបញ្ហាដ៏ចម្បងរបស់ក្រុមហ៊ុន។ ជាការពិតណាស់ វាទាក់ទងដល់ការងាររបស់អ្នក ក៏ដូចជាការរីកចម្រើនរបស់អ្នកនៅក្នុងទីផ្សារការងារ។ ក៏ប៉ុន្តែនៅពេលដែលអ្នកមានសិទ្ធិក្នុងការអន្តរាគមន៍ ពេលខ្លះប្រតិកម្មដ៏ល្អបំផុតនោះគឺនៅឲ្យស្ងៀម។ ទោះជាយ៉ាងណាក្ដី មានការចាប់ផ្ដើមជាច្រើនទៀតដ៏មានសារៈប្រយោជន៍ជាច្រើនទៀតដែលអ្នកអាចអនុវត្តន៍បាននៅក្នុងស្ថាប័នរបស់អ្នកដើម្បីដោះស្រាយបញ្ហានេះ និងបញ្ចៀសបញ្ហាទាំងនេះនៅថ្ងៃអនាគតផងដែរ។

ជំហានទី១- មិនគួរប្រតិកម្មទាំងកម្រោលឡើយ

នៅក្នុងការដំណើរការអាជីវកម្មមួយ ទោះបីជាខ្នាតធំឬក៏តូចក្ដី អ្នកប្រាកដជាជួបប្រទះនឹងជម្លោះដែលមាននៅខាងក្នុងនិងខាងក្រៅក្រុមហ៊ុនមិនខាន។ បើទោះបីជាបញ្ហានៅខាងក្នុងក្រុមហ៊ុនអាចគ្រប់គ្រងបាន បញ្ហាដែលនៅខាងក្រៅដូចជាមានមនុស្សនិយាយអាក្រក់អំពីក្រុមហ៊ុន ពេលខ្លះគឺពិតជាពិបាកក្នុងការគ្រប់គ្រងណាស់។ ចំពោះស្ថានបែបនោះ យើងមិនជម្រុញឲ្យអ្នកប្រតិកម្មទៅវិញដោយកម្រោលនោះឡើយ ព្រោះថាវាអាចនឹងបង្ហាញអំពីគំនិតអវិជ្ជមាន និងកម្រិតជំនាញក្នុងការគ្រប់គ្រងជម្លោះរបស់អ្នក។ នៅពេលដែលព្យាយាមដោះស្រាយបញ្ហាបែបនេះ អ្នកមិនចង់ដោះស្រាយវាបែបកម្រោលនោះទេ ដោយសារតែវាអាចនឹងបង្ហាញថាអ្នកកំពុងតែព្យាយាមលាក់បាំងអ្វីម្យ៉ាង។

ហេតុដូច្នេះ ពួកយើងសូមស្នើរសុំឲ្យអ្នក ទប់អារម្មណ៍ និងគ្រប់គ្រងស្ថានភាពទាំងអស់ឲ្យបាន ហើយស្វែងរកមធ្យោបាយដែលអ្នកអាចដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនផ្ទាល់បាន។

ជំហានទី២ -ផ្ដល់ដំណឹងដល់បុគ្គលិកអំពីស្ថានការណ៍ដែលកើតមានឡើងនៅពេលបច្ចុប្បន្ន

នៅក្នុងករណីដែលអ្នកជួបប្រទះនឹងបញ្ហាដែលអតីតបុគ្គលិករបស់អ្នកបាននិយាយមិនល្អអំពីក្រុមហ៊ុនទៅដល់បុគ្គលិករបស់អ្នក វាគឺជាមធ្យោបាយដ៏ល្អក្នុងការផ្ដល់ដំណឹងដល់អ្នកគ្រប់គ្រងរបស់អ្នក ឲ្យនិយាយជាមួយនឹងចៅហ្វាយនាយរបស់ពួកគេ ហើយពន្យល់អំពីជម្លោះទាំងនោះ។ ដោយសារតែរបាយការណ៍សមត្ថភាពការងាររបស់បុគ្គលិករបស់អ្នកនាពេលបច្ចុប្បន្ន អ្នកអាចនឹងមានៅភាពងាយស្រួលក្នុងការពន្យល់ទៅកាន់បុគ្គលិករបស់អ្នកថាបញ្ហាទាំងនេះនិងមិនអាចមាបផលប៉ះពាល់ទៅដល់ការបាត់បង់ការងាររបស់ពួកគេនោះឡើយ។

ពួកយើងក៏ស្នើរសុំឲ្យអ្នកធ្វើការពន្យល់ទៅកាន់តបុគ្គលិករបស់អ្នក និងបង្ហាញពួកគេថាអ្នកបានធ្វើតាមដំណាក់កាលចំនួនក្នុងការបណ្ដេញបុគ្គលិកចេញពីការងារ បើទោះបីជាក្នុងករណីដែលបុគ្គលិកមិនមានសមត្ថភាពក្នុងការបំពេញការងារក៏ដោយ។

ជំហានទី៣ -គ្រប់គ្របបញ្ហាក្នុងប្រព័ន្ធបណ្ដាញសង្គមព័ត៌មាន

ភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួន គឺអាស្រ័យទៅលើរបៀបក្នុងការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គមព័ត៌មាន។ មានន័យថា រាល់អ្វីដែលអ្នកបានសរសេរនៅលើគេហទំព័រហ្វេសបុក ឬក៏ ទំព័រLinkedIn នឹងត្រូវបានទៅដល់ដៃនរណាម្នាក់ក្នុងរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ ហើយវាមានឥទ្ធិពលខ្លាំងណាស់ចំពោះក្រុមហ៊ុនរបស់អ្នក។ ហេតុដូច្នេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នចំពោះព័ត៌មានរបស់អ្នកនៅលើប្រព័ន្ធបណ្ដាញសង្គមព័ត៌មាន។ ក៏ប៉ុន្តែអ្នកមិនត្រូវមានប្រតិកម្មជាមួយនឹងការរិះគន់ ការសរសេរអំពីរឿងអាក្រក់ ឬក៏ការបរិហាកេរ្ត៍ឡើយ ព្រោះថាអ្នកនៅតែអាចឆ្លើយតបវិញដោយសុជីវធម៌ លុបចោល ឬក៏ធ្វើការរាយការណ៍បានយ៉ាងងាយផងដែរ។

ជំហានទី៤ -ស្វែរករកជំនួយអំពីផ្នែកអាជ្ញារធរមានសមត្ថកិច្ច

វាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាតិចតួចនៅក្នុងផ្ទះ។ យ៉ាងណាមិញ ប្រសិនបើប្រតិកម្មនោះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកនោះ អ្នកត្រូវតែស្វែរកដំបូន្មានអំពីអាជ្ញារធរមានសមត្ថកិច្ចថាតើអ្នកត្រូវតែដោះស្រាយវាដោយរបៀបណា។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចជារឿងដែលពិបាកបន្តិចដោយសារតែអតីតបុគ្គលិករបស់អ្នកគ្រាន់តែចែកចាយនូវ រឿងអាស្រូវ បច្ចេកទេសការងារ ឬក៏គំនិតអវិជ្ជាមាននោះ។ ដូច្នេះ អ្នកមិនអាចប្ដឹងពួកគេបាននោះឡើយ។ ក៏ប៉ុន្តែនៅក្នុងករណីដែលពួកគេព្យាយាមចែកចាយនូវព័ត៌មានមិនពិតរបស់ក្រុមហ៊ុន ប្រើប្រាស់អំពើហឹង្សា ធ្វើការញុះញង់ដល់បុគ្គលិកក៏ដូចជាអ្នកគ្រប់គ្រងកាងារ ឬក៏ព្យាយាមទាក់ទងជាមួយអតិថិជន និងបុគ្គលិករបស់អ្នក អ្នកនឹងអាចមានលទ្ធផលក្នុងការស្វែងរកអាជ្ញាធរមានសមត្ថកិច្ចដើម្បីអន្តរាគមន៍ដោយទាមទារសំណង់អំពីជនល្មើស។

ទោះជាយ៉ាងណាក្ដី អ្នកត្រូវតែដឹងថាការស្វែងរកជំនួយអំពីអាជ្ញាធរនៅក្នុងករណីនេះ នឹងគ្រាន់តែធ្វើឲ្យអ្នកចំនាយលុយជាច្រើន ហើយវាច្រើនជាងលទ្ធផលដែលអ្នកទទួលបានតែប៉ុណ្ណោះ។

របៀបក្នុងការជៀសវាងស្ថានភាពបែបនេះនាថ្ងៃអនាគត

វាគឺជាការពិតដែលថានៅក្នុងចំនោមដែលស្មោះត្រង់ជាច្រើន អ្នកប្រាកដជាបានជួបនឹងបុគ្គលិកណាម្នាក់ដែលមិនខ្វាយខ្វល់អំពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក្ដី នៅពេលដែលមានជម្លោះបែបនេះកើតឡើង ពួកយើងចង់ស្នើរសុំឲ្យអ្នកមានការប្រុងប្រយ័ត្នចំពោះច្បាប់ និងទំលាប់ដែលអ្នកមាន។ អ្នកត្រូវតែធ្វើឲ្យប្រាកដថា អ្នកបានរក្សាទុកនូវដំណាក់កាលដ៏ត្រឹមត្រូវនៅពេលដែលបណ្ដេញបុគ្គលិកចេញពីការងារ។ បើទោះពួកគេជាបុគ្គលិកដែលមិនល្អក៏ដោយ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវព្រមានពួកគេចំនួន ៣ដងមុនពេលដែលអ្នកធ្វើការសម្រេចចិត្តចុងក្រោយក្នុងការបណ្ដេញពួកគេចេញពីការងារ អ្នកគួរតែបានបង្ហាញពួកគេអំពីរបៀបក្នុងការកែតម្រូវចំនុចខ្វះខាតរបស់ពួកគេ៕

ផ្ដល់​សិទ្ធិ៖ everjobs.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728