អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វីកញ្ចក់មានលក្ខណៈចាំងបា្លតត្រឡប់មកវិញ ?

ហេតុអ្វីកញ្ចក់មានលក្ខណៈចាំងបា្លតត្រឡប់មកវិញ ?

ប្រ​ភព៖​​ murrayfredericks.com.au

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា ហេតុអ្វី​អ្នក​អាច​ឃើញ​រូប​របស់​ខ្លួនឯង​នៅ​ក្នុង​កញ្ចក់​បាន ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​កញ្ចក់​អាច​ឆ្លុះ​ឲ្យ​ឃើញ​រូបភាព​បាន ? តើ​អាតូម​ដែល​បង្ក​កញ្ចក់​ឡើង​មាន​ទំនាក់ទំនង​យ៉ាង​ដូចម្ដេច​ជាមួយ​ពន្លឺ ដើម្បី​បង្កើត​ជា​រូបភាព​របស់​អ្នក ?

នៅ​ពេល​អវត្តមាន​របស់​ព្រះអាទិត្យ សោភណភាព​នៃ​ភាព​ចម្រុះ​ពណ៌​គ្នា​របស់​វត្ថុ​ទាំងអស់​នៅ​ក្នុង​ភព​ផែនដី​យើង​ក៏​ត្រូវ​បាន​បាត់បង់​និង​ប្រែ​ជា​ភាព​ងងឹត​សូន្យសុង។ ដោយសារ​តែ​យើង​កើត​មក​ឃើញ​វត្ថុ​នីមួយៗ​មាន​ពណ៌​របស់​វា​ស្រាប់ អ្នក​អាច​នឹង​រស់នៅ​ពេញ​មួយ​ជីវិត​ដោយ​ការ​យល់​ឃើញ​ថា​វត្ថុ​ទាំងនោះ​មាន​ពណ៌​ដោយ​ធម្មជាតិ​មក​ជាមួយ​វា។ យ៉ាងណាមិញ បើ​សិន​ជា​វត្ថុ​ទាំងនោះ​មាន​ពណ៌​ដោយ​ធម្មជាតិ​មក​ជាមួយ​វា​មែន នោះ​អ្នក​ក៏​មិនមែន​មិន​អាច​មើល​ឃើញ​វា​នៅ​ពេល​មិន​មាន​ពន្លឺ​អ្វី​សោះ​នោះ​ដែរ។ ចុះ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​វា​បញ្ចេញ​ពណ៌​ឃើញ​នឹង​ភ្នែក​មនុស្ស​បាន ?

វត្ថុ​ទាំងឡាយ​នៅ​លើ​លោក​នេះ​អាច​មាន​ពណ៌​ជាក់លាក់​របស់​វា​បាន​តាម​វិធី​២​បែប ដែល​ទី​១​គឺ​វា​បញ្ចេញ​ប្រភព​ពន្លឺ​មក​ដោយ​ខ្លួនឯង ជាក់ស្ដែង​ដូចជា​ព្រះអាទិត្យ​និង​អំពូល​ភ្លើង​និង​ភ្នក់​ភ្លើង​ដែល​ចេញ​មក​ពី​ចំហេះ​របស់​អុស និង​ទី២​គឺ​វា​អាច​មាន​ពណ៌​បាន​ដោយសារ​តែ​ទំនាក់ទំនង​របស់​លក្ខណៈ​អាតូម​ដែល​បង្ក​វត្ថុ​មួយ​ឡើង​ចំណាំង​ប្លាត​ជាមួយ​នឹង​ប្រភព​ពន្លឺ​ដែល​ធ្វើ​ដំណើរ​មក។

ចំណែក​ដ៏​តូច​មួយ​ក្នុង​ចំណោម​ពន្លឺ​របស់​ព្រះអាទិត្យ​ទាំងអស់​ដែល​អាច​មើល​ឃើញ​ដោយ​ភ្នែក​មនុស្ស​បាន មាន​ឈ្មោះ​ថា​ពន្លឺ​មើល​ឃើញ។ ពន្លឺ​មើល​ឃើញ​នេះ​គឺជា​ពន្លឺ​ពណ៌​ស ដែល​ផ្គុំ​បញ្ចូល​គ្នា​ដោយ​ពន្លឺ​៧​ពណ៌ ដែល​មាន​ពណ៌​ក្រហម​ជា​ពន្លឺ​ដែល​មាន​ថាមពល​ទាប​ជាង​គេ បន្ទាប់​មក​ពណ៌​ទឹកក្រូច ពណ៌​លឿង ពណ៌​បៃតង ពណ៌​ខៀវ ពណ៌​ទឹកសមុទ្រ និង​ពណ៌​ស្វាយ​ជា​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ។

មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​មើល​ឃើញ​ពណ៌​របស់​វត្ថុ​មួយ នោះ​គឺ​ដោយសារ​តែ​អាតូម​ដែល​បង្ក​វត្ថុ​នោះ​ឡើង​ស្រូប​យក​ពណ៌​របស់​ពន្លឺ​មួយ​ចំនួន និង​ចំណាំង​ប្លាត​ទៅវិញ​នូវ​ពណ៌​មួយ​ចំនួន ដែល​ពណ៌​ដែល​វត្ថុ​នេះ​ចំណាំង​ប្លាត​ទៅវិញ​គឺជា​ពណ៌​ដែល​ធ្វើ​ដំណើរ​មក​កាន់​ភ្នែក​អ្នក ហើយ​អ្នក​ក៏​មើល​ឃើញ​ពណ៌​របស់​វត្ថុ​មួយ​នោះ។ ផ្លែ​ប៉ោម​មាន​ពណ៌​ក្រហម​ដោយសារ​តែ​លក្ខណៈ​របស់​អាតូម​នៅ​ក្នុង​ផ្លែ​ប៉ោម​ស្រូប​យក​ពណ៌​របស់​ពន្លឺ​ដែល​ធ្វើ​ដំណើរ​មក​ទាំងអស់ តែ​ចំណាំង​ប្លាត​ទៅវិញ​ជាមួយ​នឹង​ពណ៌​ក្រហម។

ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​កញ្ចក់​មាន​លក្ខណៈ​ជា​កញ្ចក់ ដែល​អាច​ឲ្យ​អ្នក​ឆ្លុះ​ឃើញ​រូបភាព​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ ? កញ្ចក់​ត្រូវ​បាន​ធ្វើ​ឡើង​ពី​កែវ ដែល​មាន​លាប​ប្រាក់​ឬ​អាលុយមីញ៉ូម​ពី​លើ។ នៅ​ពេល​ពន្លឺ​ពណ៌​ស​ដែល​ផ្គុំ​ឡើង​ដោយ​ពណ៌​របស់​ពន្លឺ​ចំនួន​៧​ខុសៗ​គ្នា​នេះ ធ្វើ​ដំណើរ​មក​ប៉ះ​ជាមួយ​នឹង​អាតូម​ប្រាក់ ពន្លឺ​ទាំង​៧ពណ៌​នឹង​ត្រូវ​បាន​ប្លាត​ចេញ​ទៅវិញ​ទាំងអស់ ហើយ​ដឺក្រេ​របស់​ពន្លឺ​ដែល​ធ្វើ​ដំណើរ​មក​ប៉ះ​នឹង​កញ្ចក់​និង​ដឺក្រេ​របស់​ពន្លឺ​ដែល​ចាំង​ប្លាត​ត្រឡប់​ទៅវិញ​គឺ​ស្មើគ្នា ដែល​ជា​មូលហេតុ​នាំឲ្យ​វា​អាច​ផ្ដល់​រូបភាព​ជាក់​ច្បាស់​របស់​អ្នក​បង្ហាញ​នៅ​ក្នុង​កញ្ចក់​បាន​នេះ​ឯង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930