អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > វិធី​ដែល​មនុស្ស​ឆ្លាត​ប្រើប្រាស់ ​ដើម្បីធ្វើ​ការ​តិច​តែ​ទទួល​ផល​ច្រើន

វិធី​ដែល​មនុស្ស​ឆ្លាត​ប្រើប្រាស់ ​ដើម្បីធ្វើ​ការ​តិច​តែ​ទទួល​ផល​ច្រើន

ប្រ​ភព៖​​ pexel.com

មនុស្ស​ខ្លះ​​​មើល​ទៅ​ហាក់​ដូច​ជា​ពូកែ មាន​លទ្ធផល​ដ៏​អស្ចារ្យ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ធ្វើ​ការ​សៅរ៍​ឬ​អាទិត្យ ប៉ុន្តែ​ផលិតភាព​ការងារ​របស់​ពួក​គេ​គឺ​មិន​ចាញ់​មនុស្ស​ដែល​​ធ្វើ​ការ​រាល់​ថ្ងៃ​ឡើយ។ ខាង​ក្រោម​នេះ​​​ជា​គន្លឹះ​ដែល​ជួយ​អ្នក​ឲ្យ​មាន​ពេល​សម្រាក​នៅ​ចុង​សប្ដាហ៍​ហើយ​ផលិតភាព​ការងារ​​​អាច​ដល់​ទៅ​១១០​ភាគរយ​នៅ​ថ្ងៃ​ច័ន្ទ​ទៀត​ផង៖

១) ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​ការងារ​ចុង​សប្ដាហ៍​​៖ ការ​​​​​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​ការងារ​​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​មនុស្ស​ឆ្លាត​បាន​ប្រើ​ប្រាស់។ ​ប្រសិន​អ្នក​មិន​អាច​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​ការងារ​នោះ​ទេ នោះ​អ្នក​ដូច​ជា​ធ្វើ​ការ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​​អ៊ីចឹង​។ ​ហើយ​អ្នក​មិន​មាន​ពេល​រៀប​ចំ​យុទ្ធសាស្ត្រ​​​​សម្រាប់​ជំហាន​បន្ទាប់​ ​ព្រោះបើសម្រុកធ្វើការសឹងរាល់ថ្ងៃ ដោយមិនទុកពេលវេលាខ្លះដើម្បីរៀបចំផែនការទេ នោះ​​ទោះប្រឹងធ្វើក៏ធ្វើទាំងមិនដឹងទិសដៅច្បាស់លាស់ ដូច្នេះហើយ ការទុកពេលវេលាសមរម្យនៅចុងសប្តាហ៍ដើម្បីសម្រាកខ្លះ និង ដើម្បីរៀបចំគម្រោងនេះ គឺជារឿងដែលមិនគួរមើលរំលង។

២) ធ្វើ​លំហាត់​ប្រាណ៖ ជា​ការ​ពិត​ណាស់ មនុស្ស​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​និង​មមាញឹក​នឹង​ការងារ​ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​លៃលក​ពេល​វេលា​សម្រាប់​ការ​ហាត់​ប្រាណ។ ដូច្នេះ​ហើយ​នៅ​ចុង​សប្ដាហ៍​​ អ្នក​មាន​ពេលវេលា​ដល់​ទៅ​៤៨​ម៉ោង។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​និង​កាត់​បន្ថយ​ភាព​តានតឹង​នោះ​ទេ វា​ថែម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ឆ្នៃ​ប្រឌិត​ជាង​មុន។

៣) ការ​គិត​ពិចារណា៖ អ្នក​ប្រើ​ប្រាស់​ចុង​សប្ដាហ៍​​​​សម្រាប់​ធ្វើ​ការ​វិភាគ​ គិត​ពិចារណា​​ដើម្បី​​ភាព​រីកចម្រើន​បន្ថែម​ទៀត។ ការ​គិត​ពិចារណា​ប្រៀប​បាន​ដូច​ជា​សំលៀង​ពូថៅ​​ព្រោះ​​អ្នក​បាន​សំលៀង​ការ​គិត​របស់​អ្នក​ឲ្យ​មុត​ ដូច្នេះ​ហើយ​អ្នក​អាច​បង្កើន​ផលិតភាព​ការងារ​របស់​អ្នក​ដូច​គ្នា។

៤) បង្កើន​ចំណេះ​៖ អ្នក​​មមាញឹក​ខ្លាំង​ណាស់​នៅ​ថ្ងៃ​ធ្វើ​ការ ​​ សឹង​តែ​​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង។ អ៊ីចឹង​ហើយ នៅ​ចុង​សប្ដាហ៍​​គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។ ​អ្នក​​អាច​រៀន​១​ម៉ោង​នៅ​ចុង​សប្ដាហ៍​​ឬ​​អាន​សៀវភៅ​​ដើម្បី​ពង្រឹង​ចំណេះ​ដឹង​បន្ថែម។ ការ​បន្ថែម​ចំណេះ​ដឹង​​អាច​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​អ្នក ធ្វើ​តិច​តែ​​ធ្វើ​ត្រូវ ទទួល​ផល​បាន​ច្រើន៕

ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728