អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើគួរធ្វើយ៉ាងណា បើមានអារម្មណ៍ថាជំនក់ចិត្តរបស់អ្នកតែម្យ៉ាងមិនគ្រប់គ្រាន់សម្រាប់​ជោគជ័យ?

តើគួរធ្វើយ៉ាងណា បើមានអារម្មណ៍ថាជំនក់ចិត្តរបស់អ្នកតែម្យ៉ាងមិនគ្រប់គ្រាន់សម្រាប់​ជោគជ័យ?

ប្រ​ភព៖​​ www.istockphoto.com

ជំនក់​ចិត្ត​គឺជា​កម្លាំង​ដុត​បញ្ឆេះ​ពី​ខាងក្នុង ដែល​អាច​ឲ្យ​អ្នក​រុញ​ភ្នំ​មួយ​បាន។ ដូច​ណាប៉ូលេអុង ហីល ធ្លាប់​និយាយ​ថា៖ “ចិត្ត​អំណត់​អត់ធ្មត់ ការ​តស៊ូ​ព្យាយាម និង​ដំណក់​ញើស​ហូរ បង្កើត​បាន​នូវ​ធាតុផ្សំ​បញ្ចូល​គ្នា​ដែល​មិន​អាច​បំបាក់​បាន​សម្រាប់​ភាព​ជោគជ័យ”។ ប៉ុន្តែ អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​អារម្មណ៍​មួយ​ដែល​នឿយណាយ​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ដែល​អ្នក​តែងតែ​បណ្ដុះ​ក្នុង​ចិត្ត​រហូត​មក និង​ការ​ប្រឹង​ជម្នះ​ទៅ​មុខ​ជាមួយ​នឹង​ឧបសគ្គ​រារាំង​ដែល​អ្នក​បាន​បញ្ចេញ​អស់​ពី​លទ្ធភាព​ដើម្បី​ដល់​គោលដៅ ដែល​ធ្វើឲ្យ​អ្នក​យល់​ថា​ជំនក់​ចិត្ត​តែ​ម្យ៉ាង​មិន​អាច​ជួយ​អ្នក​បាន​ឡើយ។ តើ​ការ​សម្រេច​ចិត្ត​បែប​ណា​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ជួប​រឿង​បែប​នេះ ?

មាន​រឿង​មួយ​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ បើ​មនុស្ស​ម្នាក់​ពិត​ជា​ចង់​បាន​អ្វីមួយ​ខ្លាំង​មែន នោះ​ពួកគេ​មិន​មាន​លេស​នោះ​ទេ ពួកគេ​នឹង​ប្រឹង​ពុះ​ជ្រែក​ភ្នំ​ឆ្លងកាត់​មហាសមុទ្រ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​មក​ជា​ការ​ពិត។ មនុស្ស​ជោគជ័យ​ដែល​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង​រួច​មក សុទ្ធតែ​ដឹង​រឿង​នេះ​ច្បាស់​ជាង​នរណា​ទាំងអស់ ប៉ុន្តែ​ពួកគេ​ក៏​ដឹង​ដែរ​ថា​ពេល​ណា​ពួកគេ​គួរ​តែ​ដក​ឃ្លា​មួយ​រយៈ​សិន ហើយ​ពេល​ណា​គួរ​តែ​ខំ​បន្ត​ទៅ​មុខ​ទៀត។

ជីវិត​មួយ​ដែល​មាន​គុណភាព​មិន​បញ្ជាក់​នៅ​ត្រង់​ភាព​រវល់​មមាញឹក​រហូត​នោះ​ទេ បើ​ទោះ​ជា​វា​បាន​បញ្ជាក់​ថា​អ្នក​មិន​បាន​ខ្ជះខ្ជាយ​ពេលវេលា​ចោល​ឥត​ប្រយោជន៍​ក៏​ដោយ។ ជីវិត​ដែល​មាន​គុណភាព គឺជា​ជីវិត​ដែល​ម្ចាស់​របស់​ខ្លួន​គេ​បាន​ដក​ឃ្លា​សម្រាក​ខ្លះ​ដើម្បី​គិតគូរ​ត្រឡប់​មក​វិញ​អំពី​អ្វី​ដែល​ខ្លួនឯង​បាន​ដើរ​ឆ្លងកាត់​កន្លង​មក ការ​សម្រេច​ចិត្ត​កន្លង​មក យុទ្ធសាស្ត្រ​ដែល​ពួកគេ​ជ្រើស​ដើរ​កន្លង​មក។ ពួកគេ​ដក​ជើង​ថយ​មួយ​ជំហាន​ដើម្បី​ត្រួតពិនិត្យ​ឡើង​វិញ​អំពី​ជីវិត​របស់​ខ្លួន។

នៅ​ពេល​អ្នក​រវល់​ជាប់​រហូត នោះ​អ្នក​នឹង​មិន​មាន​ពេល​សម្រាប់​គិត​ស្វែងរក​ដំណោះស្រាយ​បែប​ណា​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ឆ្លើយតប​ចំពោះ​បញ្ហា​ដែល​នឹង​អាច​កើត​ឡើង​នោះ​ទេ ផ្ទុយទៅវិញ​អ្នក​នឹង​ឆ្លើយតប​ទៅ​កាន់​បញ្ហា​ទាំងនោះ​ដោយ​បន្ទាន់​ភ្លាមៗ​ដើម្បី​ឆាប់​បញ្ចប់​បញ្ហា​ដោយ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ពិនិត្យ​និង​វិភាគ​ឡើង​វិញ​ពី​ផ្លូវ​ដែល​ខ្លួន​ជ្រើស​ដើរ​នោះ​ឡើយ។

ការ​ដក​ឃ្លា​មួយ​រយៈ​ក៏​អាច​ឲ្យ​អ្នក​សម្រាក​ខួរក្បាល​ទំនេរ​ដើម្បី​ជម្រះ​នូវ​ភាព​ស្មុគស្មាញ​ទាំងឡាយ​ចោល​ឲ្យ​អស់ នោះ​អ្នក​នឹង​គិត​ឃើញ​ដំណោះស្រាយ​ល្អ​ៗ​ដែល​អ្នក​មិន​ធ្លាប់​បាន​គិត​ដល់​ពី​មុន​មក។ អ្នក​អាច​ទុក​ចោល​ការងារ​ដែល​ជា​ជំនក់​ចិត្ត​របស់​អ្នក​មួយ​រយៈ​សិន ហើយ​ផ្លាស់ប្ដូរ​ទៅ​ចាប់​អារម្មណ៍​ធ្វើ​រឿង​ថ្មីៗ ទទួល​យក​បទពិសោធន៍​ប្លែក​ថ្មី ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​គំនិត​ល្អៗ​ជាង​មុន​ផង​ដែរ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930