អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បើ​និយាយ​ពី​ជំនាញ​និង​ការអប់រំ ប្រទេស​ទាំង​១០​នេះ​គឺជា​ប្រទេស​ដែល​ល្អ​ដាច់​គេ​

បើ​និយាយ​ពី​ជំនាញ​និង​ការអប់រំ ប្រទេស​ទាំង​១០​នេះ​គឺជា​ប្រទេស​ដែល​ល្អ​ដាច់​គេ​

​ ​តើ​អ្វី​ទៅជា​កត្តា​ដ៏​សំខាន់បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​? ច្បាស់​ណាស់ កត្តា​ទាំងនោះ​មិនមែនជា សាជីវកម្ម​ពហុ​ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឬក៏​បច្ចេកវិទ្យា​នោះទេ ប៉ុន្តែ​វា​គឺជា​ការអប់រំ​និង​ជំនាញ​ដែល​ប្រជាជាតិ​នីមួយ ៗ​ត្រូវតែមាន​។ ប្រជាជន​ដែលមាន​កម្រិត​អប់រំ​ខ្ពស់​និង​មាន​ជំនាញ​ច្បាស់លាស់​គឺជា​ធនធាន​ដ៏​សំខាន់បំផុត របស់ ប្រទេសមួយ​។ ធនធាន​នេះ​ត្រូវបាន​ហៅ​ជាទូទៅ​ថា “​មូលធន​មនុស្ស ឬ Human Capital”​។

​ ​ផ្អែកទៅលើ​របាយការណ៍​វាស់វែង​មូលធន​មនុស្ស​ឆ្នាំ ២០១៧ (Human Capital Report 2017) របស់ វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ប្រទេស​ចំនួន​១០​ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​ប្រទេស​ដែល ល្អ​ដាច់​គេ​ក្នុង​លោក​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​អប់រំ​និង​ជំនាញ​វិជ្ជាជីវៈ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​។ ប្រទេស​ទាំង នោះ​មានដូចជា ប្រទេស​ន័​រ​វ៉េ (Norway) មាន​ចំណាត់ថ្នាក់​លេខ​១ ប្រទេស​ហ្វាំ​ង​ឡង់ (Finland) មាន​ចំណាត់ ថ្នាក់​លេខ​២ ប្រទេស​ស្វី​ស (Swiss ឬ Switzerland) មាន​ចំណាត់ថ្នាក់​លេខ​៣ សហរដ្ឋអាមេរិក (United States) មាន​ចំណាត់ថ្នាក់​លេខ​៤ ប្រទេស​ដា​ណា​ម៉ាក (Denmark) មាន​ចំណាត់ថ្នាក់​លេខ​៥ ប្រទេស​អាឡឺម៉ង់ (Germany) មាន​ចំណាត់ថ្នាក់​លេខ​៦ ប្រទេស​ញូ​ហ្ស៊ែ​ល​លែ​ន (New Zealand) មាន​ចំណាត់ថ្នាក់​លេខ​៧ ប្រទេស​ស៊ុយអែត (Sweden) មាន​ចំណាត់ថ្នាក់​លេខ​៨ ប្រទេស​ស្លូ​វិ​ន​នៀ (Slovenia) មាន​ចំណាត់ថ្នាក់​លេខ​៩ និង​ជា​ចុងក្រោយ​ប្រទេស​អូស្ត្រាលី (Australia) មាន​ចំណាត់ថ្នាក់​លេខ​១០​។

​ ​ជាការ​ពិតណាស់ លទ្ធផល​នៃ​ការវាស់វែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងប្រទេស​ចំនួន ១៣០ ដោយ​ផ្តោត​សំខាន់ លើ​កម្រិត​នៃ​ការអភិវឌ្ឍន៍​មូលធន​មនុស្ស ដែល​គេ​បានដាក់​ព​ន្ទុ​ពី​លេខ ០ (​អន់​បំផុត​) ដល់​លេខ ១០០ (​ល្អ​បំផុត​) ៕
ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត្រ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728