អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ភាព​ខុស​គ្នា​ដូច​មេឃ​ហើយ​និង​ដី​រវាងជីវិត​កូន​អ្នក​មាន និង​ កូន​អ្នក​ក្រ

ភាព​ខុស​គ្នា​ដូច​មេឃ​ហើយ​និង​ដី​រវាងជីវិត​កូន​អ្នក​មាន និង​ កូន​អ្នក​ក្រ

ប្រ​ភព៖​​ chinaSMACK

វាសនា​មនុស្ស​ពិត​ជា​មិន​ដូច​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​មាន​សំណាង​​បាន​កើត​ក្នុង​គ្រួសារ​អ្នក​មាន មាន​អ្វី​ៗ​គ្រប់​យ៉ាង​ មិន​ខ្វះ​មុខ​មិន​ខ្វះ​ក្រោយ។ រី​ឯ​អ្នក​ខ្លះ​វិញ​ក៏​កើត​ក្នុង​​​គ្រួសារ​មិន​សូវ​ធូរធារ ជីវិត​ពោរពេញ​ទៅ​​ដោយ​ឧបសគ្គ​និង​ការ​តស៊ូ។ ខាង​ក្រោម​នេះ​ជា​​ភាព​ខុស​គ្នា​ដូច​មេឃ​ហើយ​និង​ដី​រវាង​កូន​អ្នក​មាន​និង​កូន​អ្នក​ក្រ៖

១) ការ​អប់​រំ៖​ គ្រួសារ​អ្នក​មាន​គេ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជម្រើស​សាលា​ដែល​មាន​គុណភាព​និង​អាច​ផ្គត់ផ្គង់​កូន​​​​ឲ្យ​រៀន​បាន​ច្រើន​សាលា​និង​ចេះ​បាន​​ច្រើន​មុខ​ដូច​ជា​ចេះ​ភាសា​អង់គ្លេស ចេះ​ភាសា​ចិន​ ចេះ​កុំព្យូទ័រ​និង​ជំនាញ​ផ្សេង​ៗ។ ឯ​​គ្រួសារ​អ្នក​ក្រ​វិញ​បាន​ចូល​សាលា​គឺ​ជា​រឿង​សំណាង​ណាស់​ទៅ​ហើយ។ តែ​ចូរ​កុំ​អស់​សង្ឃឹម​ ​​អ្នក​​ត្រូវ​តែ​​មាន​​ការ​​តស៊ូ​និង​ការ​ព្យាយាម រៀន​នៅ​ទី​ណា​ក៏​ចេះ​ដូច​គ្នា​ឲ្យ​តែ​​បាន​ដាក់​ចិត្ត​រៀន។ ​

២) ពេលទំនេរ៖ កូន​​​អ្នក​មាន​អាច​ចាក់​ទុក​ថា​មាន​សំណាង​ដោយ​ពួក​គេ​មិន​ខ្វះ​លុយ​​ចាយ។ ដូច្នេះ​ហើយ ពេលទំនេរ​ពួក​គេ​អាច​ទៅ​បណ្ណាល័យ​អាន​សៀវភៅ រំលឹក​មេរៀន​ឬ​ដើរ​លេង​ជា​ដើម។ ឯ​កូន​អ្នក​ក្រ​វិញ ត្រូវ​ឆ្លៀត​ពេល​រក​ការងារ​ក្រៅ​ម៉ោង​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះ​សម្រាប់​ទ្រទ្រង់​ជីវិត​និង​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត។ តែ​ កុំ​​តូច​ចិត្ត​នឹង​វាសនា​អី ការ​ខំ​ប្រឹង​នៅ​ថ្ងៃនេះ​នឹង​ផ្ដល់​ផល​តប​ស្នង​ទៅ​ថ្ងៃ​ក្រោយ។

៣) ​ការ​រៀបការ៖ កូន​អ្នក​មាន​ប្រហែល​ជា​មិន​ចាំ​បាច់​ខ្វល់​លើ​ការ​ចំណាយ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឡើយ មាន​ន័យ​ថា​ឪពុកម្ដាយ​របស់​ពួក​គេ​មាន​លទ្ធភាព​គ្រប់​​គ្រាន់​​​ក្នុង​ការ​រៀប​ចំ​ពិធី​មង្គលការ​ឬ​អាច​​សល់​ចំណង​ដៃ​ដល់​កូន​ទៀត​ផង។ ចំពោះ​អ្នក​ក្រ​វិញ អ្នក​ត្រូវ​រៀប​ចំ​​ផែន​ការ​ឲ្យ​មាន​ច្បាស់​លាស់ ហើយ​ចាប់ផ្ដើម​សន្សំ​លុយ​ពី​ថ្ងៃ​នេះ​ត​​ទៅ​។​ បើ​​​ទោះ​បី​ជា​អ្នក​ត្រូវ​ចេញ​លុយ​ដោយ​ខ្លួន​ឯង​ តែ​វា​ជា​​មោទនភាព​ជា​ទី​បំផុត​៕

ដោយ៖ អឹុង មុយយូ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930