អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ពេល​សម្ភាសន៍​ការងារ​គេ​សួរ​ថា «តើភាពទន់ខ្សោយបំផុតរបស់អ្នកគឺជាអ្វី?» ឆ្លើយ​ថា​ម៉េច​ទើប​សម?

ពេល​សម្ភាសន៍​ការងារ​គេ​សួរ​ថា «តើភាពទន់ខ្សោយបំផុតរបស់អ្នកគឺជាអ្វី?» ឆ្លើយ​ថា​ម៉េច​ទើប​សម?

អ្នកកំពុងតែស្ថិតនៅក្នុងបទសម្ភាសន៍ការងារមួយ ហើយភ្លាមៗនោះស្រាប់តែអ្នកសម្ភាសន៍សួរមកកាន់អ្នកថា “សូមអ្នកប្រាប់ពួកយើងថាតើអ្វីគឺជាភាពទន់ខ្សោយដ៏ធំបំផុតរបស់អ្នក?” សំណួរនេះពិតជាអាចបំភិតបំភ័យសូម្បីតែបេក្ខភាពដែលមានបទពិសោធន៍ជាច្រើនមកហើយនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដូច្នេះនៅក្នុងប្រទេសកម្ពុជាក៏មិនមែនជាករណីលើកលែងនោះដែរ។ ជួនកាលជាជាងសួរអំពីចំណុចខ្សោយជាក់លាក់ណាមួយ ពួកគេអាចស្នើសុំឱ្យអ្នករៀបរាប់នូវរាល់ចំណុចខ្សោយរបស់អ្នកទាំងអស់។

អ្នកមិនអាចឆ្លើយដោយគ្រាន់តែនិយាយថាអ្នកមិនមានចំណុចខ្សោយណាមួយនោះទេ។ ដោយសារតែនៅពេលនោះអ្នកសម្ភាសន៍នឹងគិតថាអ្នកកំពុងនិយាយកុហក។ ប៉ុន្តែនៅពេលជាមួយគ្នានេះដែរអ្នកអាចនឹងខ្លាចថាចម្លើយរបស់អ្នកចំពោះសំណួរនេះនឹងអាចកាត់បន្ថយនូវឱកាសក្នុងការទទួលបានមុខតំណែងដែលអ្នកពិតជាចង់បាននោះ។

ជាទូទៅ មនុស្សភាគច្រើនចូលចិត្តលើកឡើងអំពីភាពខ្លាំងនិងសមត្ថភាពរបស់ពួកគេ។ យើងចូលចិត្តនិយាយលើកតំកើងអំពីខ្លួនយើងព្រោះវាធ្វើអោយយើងមានអារម្មណ៍ថាមានមោទនភាព។ នៅពេលជាមួយគ្នានេះដែរ មនុស្សទូទៅមិនចូលចិត្តនិយាយអំពីចំណុចខ្សោយរបស់ពួកគេនោះទេ។ ដូច្នេះនៅពេលណាដែលអ្នកជួបប្រទះនឹងសំណួរបែបនេះ អ្នកត្រូវតែប្រាកដក្នុងចិត្តថាអ្នកនឹងឆ្លើយដោយស្មោះត្រង់ដោយចាត់ទុកវាជាបទពិសោធន៍ដែលអ្នកគួរសិក្សា។ នេះគឺជាពេលវេលាដែលអ្នកវាយតម្លៃពីខ្លួនឯងដើម្បីកំណត់អត្តសញ្ញាណពិតប្រាដនូវអ្វីដែលរារាំងសមត្ថភាពរបស់អ្នកក្នុងការធ្វើការឱ្យបានកាន់តែប្រសើរឡើង ហើយអ្នកប្រហែលជាអាចរកឃើញដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពទន់ខ្សោយទាំងនោះ។

1. លើកឡើងពីជំនាញដែលមិនចាំបាច់សម្រាប់ការងាររបស់អ្នក

ប្រសិនបើអ្នកព្រួយបារម្ភថាចម្លើយរបស់អ្នកនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការងារនេះ អ្នកអាចបង្កើតចម្លើយអំពីជំនាញដែលមិនចាំបាច់ក្នុងការបំពេញការងាររបស់អ្នក។ ភាពទន់ខ្សោយគឺមិនអាចជៀសវាងបានទេ។ ប៉ុន្តែដោយការព្យាយាមកាត់បន្ថយភាពទន់ខ្សោយទាំងនេះ អ្នកនឹងអាចចាប់យកនូវជំនាញថ្មីៗនិងភាពខ្លាំងថែមទៀត។ ជាមួយនឹងភាពទន់ខ្សោយដែលមិនអាចដាក់កំរិតអ្នកពីការអនុវត្តន៍ការងាររបស់អ្នកឱ្យបានល្អ។

ឧទាហរណ៍ – “ខ្ញុំយល់ឃើញថាការបញ្ចប់ការងារឱ្យបានទាន់ពេលគឺមានការលំបាក ពីព្រោះខ្ញុំមានអារម្មណ៍ថាមិនចាំបាច់ប្រគល់គម្រោងរហូតដល់វាល្អឥតខ្ចោះ១០០% នោះទេ។ ទោះបីជាអតិថិជននិងនិយោជកមុនៗរបស់ខ្ញុំបានឱ្យតម្លៃលើការខិតខំព្យាយាម និងគុណភាពនៃលទ្ធផលការងាររបស់ខ្ញុំ ហើយខ្ញុំក៏បានប្រឈមនឹងផលវិបាកអវិជ្ជមានផងដែរដោយមិនបានប្រគល់គម្រោងជូនឱ្យទាន់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំកំពុងផ្តោតលើប្រសិទ្ធភាពជាជាងលទ្ធផល ហើយខ្ញុំអាចសម្រេចការងារបានយ៉ាងល្អបំផុតក្នុងរយៈពេលខ្លីទៀតផង។”

2. ចំណុចអវិជ្ជមានដែលអាចប្រែក្លាយទៅជាវិជ្ជមាន
តាមរយៈការលើកឡើងនេះ យើងមានន័យថាមនុស្សម្នាក់អាចមានភាពទន់ខ្សោយជាច្រើនដូចជាធ្វើការហួសកម្លាំង គេងមិនគ្រប់គ្រាន់ ចង់ធ្វើឱ្យការងារគ្រប់យ៉ាងឲ្យបានល្អឥតខ្ចោះ។ ទាំងនេះគឺជាភាពទន់ខ្សោយដែលអាចជួយឱ្យអ្នកបំពេញការងាររបស់អ្នកបានល្អ ប៉ុន្តែវាបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរបស់អ្នកនៅក្នុងរយៈពេលវែង។ ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរនៅពេលអ្នកជ្រើសរើសចម្លើយនេះ។ ជួនកាល និយោជកអាចនឹងគិតថាអ្នកមានអំណួតនិងមិនស្មោះត្រង់។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកនិយាយដោយស្មោះត្រង់អំពីភាពទន់ខ្សោយរបស់អ្នកនិងសុភាពរាបសាគ្រប់ពេលវេលា។

ឧទាហរណ៍ – “ខ្ញុំមានទំលាប់នៅធ្វើការដល់យប់ ហើយមិនសូវជាមានអារម្មណ៍ធ្វើការទេនៅថ្ងៃបន្ទាប់។ ថ្វីបើការធ្វើបែបនេះជួយឱ្យខ្ញុំឱ្យបញ្ចប់ការងារទាន់ពេលក៏ដោយ តែការគេងមិនគ្រប់គ្រាន់ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អផងដែរ។ វាបានធ្វើឱ្យខ្ញុំឆាប់នឿយហត់និងអស់កម្លាំង។ ប៉ុន្តែឥឡូវនេះខ្ញុំត្រូវប្រាកដថានឹងចូលគេងឱ្យបានលឿននិងក្រោកពីព្រលឹមដើម្បីបំពេញកិច្ចការរបស់ខ្ញុំ។ ការធ្វើបែបនេះបានជួយខ្ញុំឱ្យសំរាកគ្រប់គ្រាន់ហើយធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលទំលាប់ងើបពេលព្រឹកព្រលឹម។”

3. ភាពទន់ខ្សោយដែលអ្នកកំពុងព្យាយាមលុបបំបាត់

អ្នកអាចចាប់ផ្តើមដោយការរៀបរាប់ពីភាពទន់ខ្សោយរបស់អ្នករួមជាមួយនឹងវិធានការដែលអ្នកបាននឹងកំពុងអនុវត្តដើម្បីកាត់បន្ថយវា។ វាពិតជាមានសារសំខាន់ណាស់ក្នុងការយល់ថាចំណុចខ្សោយពិតជាមិនអាចបំបាត់ចោលទាំងស្រុងនោះទេ។ ប៉ុន្តែជាមួយនឹងការព្យាយាមក្នុងការកាត់បន្ថយវា អ្នកអាចកែប្រែវាទៅជាចំណុចខ្លាំងវិញហើយការធ្វើបែបនេះនឹងអាចបង្កើនឱកាសរបស់អ្នកដើម្បីទទួលបានការងារ។

ឧទាហរណ៍ – “ខ្ញុំតែងតែមានការភ័យខ្លាចនៅពេលតម្រូវឱ្យនិយាយជាសាធារណៈតាំងពីពេលខ្ញុំនៅរៀន ហើយខ្ញុំបានខកខានឱកាសជាច្រើនក្នុងវិស័យនេះ។ ខ្ញុំក៏បានសម្រេចចិត្តចូលរៀនថ្នាក់ជំនាញនិយាយជាសាធារណៈនិងវគ្គសិក្សាតាមអ៊ិនធឺណេតដើម្បីបំបាត់ភាពភ័យខ្លាចនេះ។ ចាប់តាំងពីពេលនោះមក ទោះបីជាខ្ញុំមានអារម្មណ៍ភ័យខ្លាចនៅចំពោះមុខអ្នកស្ដាប់ក៏ខ្ញុំនៅរក្សាជំហរហើយនិយាយទៅកាន់អ្នកស្តាប់ដោយមានទំនុកចិត្ត។”

គន្លឹះមួយចំនួនក្នុងការឆ្លើយសំណួរនេះឱ្យបានល្អ

1. ត្រូវស្គាល់ខ្លួនឯង – ភាពខ្លាំងអាចនឹងត្រូវបានរកឃើញយ៉ាងងាយស្រួល។ ប៉ុន្តែនៅពេលដែលតម្រូវឱ្យកំណត់ភាពទន់ខ្សោយអ្នកគួរតែស្គាល់ច្បាស់អំពីខ្លួនឯង។ ដូច្នេះអ្នកគួរចៀសវាងនិយាយកុហកទៅកាន់អ្នកសម្ភាសន៍។

2.កុំព្យាយាមបដិសេធការពិតដែលថាអ្នកមិនមានភាពទន់ខ្សោយណាមួយទេនោះ។ ដោយសារតែគ្មានបុគ្គលណាម្នាក់ល្អឥតខ្ចោះនោះទេ ហេតុដូចនេះនៅប្រទេសកម្ពុជាយើងក៏ជឿជាក់បែបនេះដូចគ្នា។

3. ត្រូវប្រាកដថាអ្នកបានរៀបចំខ្លួនជាស្រេច កត់ត្រាទុកជាមុននូវចម្លើយរបស់អ្នកនោះអ្នកនឹងអាចឆ្លើយសំនួរនេះប្រកបដោយទំនុកចិត្ត៕

ផ្ដល់​សិទ្ធិ៖ everjobs.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031