អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ៥០% នៃ​អាជីវកម្ម​បរាជ័យ​ដោយសារតែ​ខ្វះ​ចំណុច​ទាំង​ ៤នេះ​

៥០% នៃ​អាជីវកម្ម​បរាជ័យ​ដោយសារតែ​ខ្វះ​ចំណុច​ទាំង​ ៤នេះ​

​អាជីវកម្ម​ភាគច្រើន ​តែងតែ​ជួបប្រទះ​ការលំបាក​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​។ បើ​យើង​តាម​​ការ​ស្រាវជ្រាវ​ពី​ការិយាល័យ​ស្តិតិ​ការងារ​របស់​សហរដ្ឋ​អាមេរិក​ (Bureau of Labor Statistics) ពី​ឆ្នាំ 1995 ដល់​ឆ្នាំ 2015 បាន​រកឃើញថា 50%​នៃ​អាជីវកម្ម​បរាជ័យ ​គឺ​កំឡុងពេល 5​ឆ្នាំ​ដំបូង​។​ ​មាន​ហេតុផល​ជាច្រើន​ដែល​ចូលរួមចំណែក​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​បរាជ័យ ដូចជា​បញ្ហា​លំហូរ​សាច់ប្រាក់ តម្រូវការ​ទីផ្សារ​តិច ឬក៏​ការដឹកនាំ​ទន់ខ្សោយ​ជាដើម​។​

ខាងក្រោម​នេះ​គឺជា​កត្តា​ទាំង ​៤​ដែល​អាចជួយ​អ្នក​ពី​ភាពបរាជ័យ​៖
1) ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​អតិថិជន​
កំហុស​មួយ​ដែល​ថ្នាក់ដឹកនាំ​ភាគច្រើន​មិន​សូវ​បាន​យកចិត្តទុកដាក់​គឺ ​​ចំណាយពេល​ជាមួយ​អតិថិជន​របស់ខ្លួន​។ អតិថិជន​របស់​អ្នក​អាចជួយ​កែ​កំហុស រកឃើញ​ឱ​កាស និង​អាចជួយ​ឲ្យ​អ្នក​រកឃើញ​ពី​កត្តា​គំរាមកំហែង​ដែល​បណ្ដាលមកពី​ការប្រកួតប្រជែង​ទីផ្សារ​។​

​រៀន​ឲ្យ​បាន​ច្រើន​ពី​អតិថិជន​របស់​អ្នក ដោយ​កាត់​​បន្ថយ​ចំណុច​ណា​មិនល្អ និង​ផ្ដោត​ទៅ​លើ​ចំណុច​ណា​ដែល​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន និង​ព្យាយាម​បំពេញ​តម្រូវ​ចិត្ត​អតិថិជន​ឲ្យ​បានល្អ​។​

2) មើល​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន​
​អ្នកដឹកនាំ​មាន​ពីរ​ប្រភេទ​៖ ទី​1 គឺ​អ្នកដឹកនាំ​ដែល​មើល​ឃើញតែ​បញ្ហា និង​ឧបសគ្គ ហើយ​និង​អ្នកដឹកនាំ​ទី​2 គឺ​អ្នក​​ដឹក​​​នាំ​តែងតែ​មើល​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន​បើទោះបី​ជាមាន​ឧបសគ្គ​ប៉ុន​ភ្នំ​ក៏ដោយ​។ ត្រូវ​រៀន​មើល​ពី​ភាព​ដែល​អាចទៅរួច ពេល​អ្នក​ជួប​​​បញ្ហា​។​ ប្តូរ​ផ្នត់គំនិត​របស់​អ្នក​ទៅរក​ភាព​វិជ្ជមាន ហើយ​ជួយ​ជំរុញ​អ្នក​​ដទៃ​ឲ្យ​ចេះ​មើលឃើញ​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន​​ដែរ​ ព្រោះ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​ដើម្បី​ភាព​រីកចម្រើន​។​

3) ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ក្លាយជា​ទីតាំង​គោលដៅ​
​ប្រសិនបើ​អាជីវកម្ម​របស់​អ្នកមាន​ទីតាំង​ហើយ អ្នក​ត្រូវធ្វើ​ឲ្យ​ទីតាំង​នោះ​ក្លាយជា​ទីតាំង​គោលដៅ​របស់​អតិថិជន​។ បង្រៀន​បុគ្គលិក​របស់​អ្នក​អំពី​របៀប​ផ្ដល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចះ​ដល់​អតិថិជន​របស់​អ្នក ហើយ​ត្រូវ​ឲ្យ​ពួកគេ​ដឹង​ពី​តួនាទី​ដ៏​សំខាន់​របស់​អតិថិជន​របស់​​​អ្នក​។​
​ប្រសិនបើ​អ្នកជា​អាជីវកម្ម​លក់ទំនិញ​លើ​ប្រព័ន្ធ Internet ត្រូវ​ចេះ​ទទួលយក​​មតិ​ពី​អតិថិជន​ដើម្បី​ដឹងថា​តើ​ការដឹក​ជ​ញ្ចូ​ន​របស់​អ្នក​បានផ្ដល់​សេវាកម្ម​យ៉ាង​ល្អ​ដល់​ពួកគេ​​ ឬ​នៅ​មាន​ចំណុច​ខ្វះ​ខា​ត​ត្រង់​ណា​ខ្លះ។ យើង​ត្រូវ​ដឹងថា​តើ​អតិថិជន​របស់​យើង​អាច​ស្វែងរក​គេហទំព័រ​របស់​អ្នក​បាន​ងាយស្រួល​ទេ​? តើ​អ្នកមាន​អ្នក​ឆ្លើយតប​ទៅនឹង​អតិថិជន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន ឬក៏​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អតិថិជន​ទេ​?

​ប្រសិនបើ​អ្នកជា​អ្នកផ្ដល់​សេវាកម្ម តើ​គេហទំព័រ​របស់​អ្នកមាន​ភ្ជាប់​ជាមួយ​អ្វីដែល​អ្នកធ្វើ និង​អំពី​ហេតុផល​ដែល​គេ​គួរតែ​ជ្រើស​រើសយក​សេវាកម្ម​អ្នក​? តើ​អ្នក​បានបង្ហាញ​ពីបទ​ពិសោធន៍ និង​គុណ​តម្លៃ​ដែល​អ្នកនឹង​ផ្ដល់​ឲ្យ​អតិថិជន​របស់​អ្នក​ឬទេ​?

4) ធ្វើ​ការវាស់ស្ទង់​
​អ្នក​ត្រូវ​ធ្វើការ​ឲ្យ​​​លម្អិត​​មុន​នឹងដាក់​សេវាកម្ម ឬក៏​ផលិតផល​របស់​អ្នក​ចូលក្នុង​ទីផ្សារ​។ តម្រូវការ​និង​បំ​ម្លា​ស់​ប្ដូរ​ក្នុង​ទីផ្សារ​គឺ​លឿន​ខ្លាំងណាស់​។ ប្រសិនបើ​អ្នក​ចង់បង្ហាញ​សេវាកម្ម ឬក៏​ផលិតផល​មួយ អ្នក​ត្រូវ​រៀន​អភិ​វ​ឌ្ឃ ទទួល​មតិ​ឆ្លើយតប​របស់​អតិថិជន ធ្វើការ​សាកល្បង​ផលិតផល​ដល់​អតិថិជន ហើយ​ចំណុច​ពិសេស​គឺ ត្រូវ​រក​ឲ្យ​ឃើញថា​តើ​គេ​ពិតជា​ចង់​ប្រើប្រាស់់​ផលិតផល ឬក៏​សេវាកម្ម​របស់​អ្នក​ឬ​អត់​។​

​ប្រសិនបើ​អ្នក​បានធ្វើ​វា​យ៉ាង​ល្អ​ ហ្មត់ចត់ ​និង​បាន​ចំណាយពេល​ពិភាក្សារ​ជាមួយ​អតិថិជន​ហើយ ដំណាក់កាល​ធ្វើតេស្ដ​នឹង​ឆាប់រហ័ស និង​កាត់បន្ថយ​បញ្ហា ដោយ​វា​ទាមទារ​តែ​ការកែតម្រូវ​បន្តិចបន្តួច​នៅពេល​អ្នក​ដាក់​ដំណើរការ​ផលិតផល ឬ​សេវាកម្ម​ថ្មី​របស់​អ្នក​៕
​ប្រែ​សម្រួល​​​៖ លង់ វណ្ណៈ​
​ប្រភព​៖ inc-asean.com​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031