អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > គន្លឹះ​ក្នុង​ការធ្វើ​បទ​បង្ហាញ​ (Presentation) ឲ្យ​ដូច​អ្នក​អាជីព​!

គន្លឹះ​ក្នុង​ការធ្វើ​បទ​បង្ហាញ​ (Presentation) ឲ្យ​ដូច​អ្នក​អាជីព​!

​ជាទូទៅ វិធីសាស្ត្រ​រៀបចំ​ក្នុងការ​ធ្វើ​បទ​បង្ហាញ ​គឺ​ការដាក់​នូវ​គំនិត​ផ្សេងៗ​ទៅលើ​ផ្ទាំងនៃ​​បទ​បង្ហាញ​របស់​លោក​អ្នក​។ ប៉ុន្តែ​ការធ្វើ​បទ​បង្ហាញ ​ដែល​ល្អ គឺ​មិន​ត្រឹមតែ​ជាការ​បង្ហាញ​ទេ តែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​ចិត្ត​ និង​ទាក់​អារម្មណ៍នឹង​​​គំនិត​របស់​អ្នក​ថែម​ទៀត​ផង​។

ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ក្នុងការ​ធ្វើ​បទ​បង្ហាញ​៖
​ក) ការធ្វើ​បទ​បង្ហាញ​​ ​ដូច​ទៅនឹង​រឿងកុន​
​ការធ្វើ​បទ​បង្ហាញ​ដ៏​ល្អ ​មិនមែនជា​ការបង្ហាញ​ពី​ការពិត ឫ​ក៏​របាយការណ៍​ស្ថិតិ​ទេ តែ​ជាការ​និទានរឿង ដោយ​ដាក់​សាច់រឿង​បញ្ចូល​គ្នា ហើយ​សម្ដែង​​ដោយ​ភាព​ប៉ិនប្រសប់​។ យើង​ត្រូវ​ដឹង​អំពី​ចំណុច​អ្វីដែល​យើង​ចង់បង្ហាញ​ដល់​អ្នក​ស្ដាប់​។ យើង​ត្រូវ​ដឹងថា​តើ​ត្រូវ​ប្រើ​អារម្មណ៍​បែបណា​ដើម្បី​ទាក់ទាញ​អ្នក​ស្ដាប់​។ តើ​អ្វីដែល​អ្នក​ចង់​មាន​ឥទ្ធិពល​ទៅលើ​អ្នក​ស្ដាប់ និង​សកម្មភាព​អ្វីដែល​ចង់​ឲ្យ​អ្នក​ស្ដាប់​ធ្វើ​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ចប់​?

​អ្វីៗ​គឺ​ស្ថិត​លើ​ភាព​ប៉ិនប្រសប់​ក្នុងការ​ប្រើប្រាស់​ថ្វីមាត់​របស់​អ្នក មិនមែន​គ្រាន់តែ​សរសេរ​ហើយ​បង្ហាញ​គំនិត​ដែល​សរសេរ​នៅលើ​ផ្ទាំង​បង្ហាញ​នោះទេ​។ យើង​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ចលនា ហើយ​ផ្លាស់ប្ដូរ​សម្លេង​ដើម្បី​បញ្ជាក់​ពីសារ​របស់​យើង​ដែល​ចង់បង្ហាញ​។ អ្នក​ក៏ត្រូវ​គិតពី​កាយវិការ និង​ការប្រើប្រាស់​ទឹកមុខ​របស់​អ្នក​ផងដែរ​។​

ខ) អ្នកធ្វើ​បទ​បង្ហាញ​ដ៏​អស្ចារ្យ​គឺជា​តួ​សម្ដែង​
​ការធ្វើ​បទ​បង្ហាញ​ភាគច្រើន​ គឺជា​ការផ្ដល់​ព័ត៌មាន​ទៅដល់​អ្នក​ស្ដាប់​។ អ្នក​ស្ដាប់​តែងតែ​ផ្ដោតអារម្មណ៍​ទៅលើ​ផ្ទាំង​ធ្វើ​បទ​បង្ហាញ​របស់​អ្នក ជាជាង​ចោល​ភ្នែក​ទៅលើ​អ្នក​ដែលជា​អ្នកធ្វើ​បទ​បង្ហាញ​។ បើ​អ្នក​ចង់​ឲ្យ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកមាន​ការចាប់អារម្មណ៍ អ្នក​ត្រូវ​ធ្វើខ្លួន​អ្នក​ឲ្យ​គេ​ចាប់អារម្មណ៍​សិន​។ ផ្ទាំង​ធ្វើ​បទ​បង្ហាញ​ គឺ​គ្រាន់តែ​ជា​ការជួយ​បន្ថែម​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ប៉ុណ្ណោះ​។ អ្វីដែល​សំខាន់​គឺ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្លុង​អារម្មណ៍​មកលើ​រូបអ្នក មិនមែន​ផ្ទាំង​ធ្វើ​បទ​បង្ហាញ​នោះទេ​។​

​វិធី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់អារម្មណ៍ និង​ផ្ចង់អារម្មណ៍
1) និយាយ​តែ​ចំណុច​សំខាន់​មួយ​ក្នុងពេល​តែមួយ​
​ប្រសិនបើ​អ្នកសរសេរ​ពាក្យ​តែមួយ​ម៉ាត់​នៅលើ​ផ្ទាំង​ធ្វើ​បទ​បង្ហាញ​របស់​អ្នក អ្នក​ស្តាប់​ប្រាកដជា​ឆ្ងល់​ហើយ​ក្រលេកមើល​អ្នក​ដើម្បី​រក​ការពន្យល់​បន្ថែម​។ តែបើ​អ្នកសរសេរ​ពាក្យ​ច្រើន​នៅលើ​ផ្ទាំង​ធ្វើ​បទ​បង្ហាញ អ្នក​ស្ដាប់​នឹង​ពិបាក​យល់​អត្ថន័យ​មិន​ខាន​។ ការធ្វើ​បែបនេះ​នឹងមិន​ជួយ​ឲ្យ​ពួកគេ​យល់​ទេពី​គំនិត​របស់​អ្នក​នោះទេ​។ ដូចនេះ​ត្រូវ​បង្ហាញ​ចំណុច​សំខាន់​មួយ ជាជាង​ចំណុច​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​យល់​។​

2) ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ពី​គំនិត​សំខាន់​របស់​អ្នក​
​ប្រសិនបើ​សារ​របស់​អ្នក​មិន​បង្ហាញ​ពី​គំនិត​សំខាន់​គ្រប់គ្រាន់​នោះទេ អ្នក​ស្តាប់​នឹងមិន​ចាប់អារម្មណ៍​លើ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​ឡើយ​។ អ្នក​ស្ដាប់​នឹងមិន​ផ្ដោតអារម្មណ៍​ទៅលើ​អ្វីដែល​អ្នក​និយាយ បើទោះបីជា​គំនិត​របស់​អ្នក​ល្អ​យ៉ាងណាក៏ដោយ​។​

3) កាត់ចោល​នូវ​ចំណុច​ណា​ដែល​មិន​សំខាន់
​បើទោះបីជា​អ្នក​ព្យាយាម​បន្ថែម​គំនិត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ដែល​អ្នក​បានដឹង​ឫ​តាម​ការស្រាវជ្រាវ គំនិត​ទាំងនោះ​នឹងធ្វើ​ឲ្យ​ការបង្ហាញ​របស់​អ្នក​មិនសូវ​មានតម្លៃ ប្រសិនបើ​វា​មិន​ទាក់ទង​ទៅនឹង​ប្រធានបទ​របស់​អ្នក​។ ដូចនេះ យើង​ត្រូវ​កាត់ចោល​នូវ​អ្វីដែល​មិន​បន្ថែម​គុណ​តម្លៃ​ដល់​ប្រធានបទ​របស់​អ្នក​។​

4) ប្រើប្រាស់​រូបភាព​សម្រាប់​​​ចំណុច​​​​ដែល​អ្នក​ចង់​លើក​យក​មក​បង្ហាញ
​រូបភាព​អាចជួយ​ទាក់ទាញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ផ្ដោតអារម្មណ៍​មកលើ​អ្នក​។ មនុស្ស​អាច​ចង​ចាំតែ 10% នូវ​អ្វីដែល​គេ​បានឮ​​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ ប៉ុន្តែ​ប្រសិនបើ​ព័ត៌មាន​នោះ​មានភ្ជាប់​​រូបភាព​​មក​ជាមួយ ការចងចាំ​អាច​ឡើងដល់ 65%​។​

5) តែងតែ​ជាក់លាក់ និង​លម្អិត​
​គំនិត ពាក្យ ឃ្លា​ដែល​គេ​ប្រើ​សាមញ្ញៗ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ឆាប់​ភ្លេច​។ ដូចនេះ អ្នក​ត្រូវ​បន្ថែម​ចំណុច​លម្អិត និង​តួលេខ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់អារម្មណ៍​។ ឧទាហរណ៍​ថា​៖ អ្នក​ប្រាប់​អ្នក​ស្ដាប់​របស់​អ្នក​ថា ការទិញ​ឡាន​គឺជា​ការសម្រេចចិត្ត​ដ៏​ល្អ​។ ប៉ុន្តែ​វិធីសាស្ត្រ​ដ៏​ល្អ​នោះ​គឺ​អ្នក​ត្រូវ​ចេះ​បន្ថែមបន្ថយ​ដោយ​ប្រើ​អារម្មណ៍​និង​តួលេខ​។ ដោយ​និយាយថា​៖ «​ការទិញ​ឡាន​គឺជា​​ការ​ជ្រើសរើស​យាន្ដ​ជំនិះ​មួយ​ដែល​វា​នឹង​បង្កើត​អនុស្សាវរីយ៍​ល្អៗ​ដល់​អ្នក​។ វា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​ភាពស្រស់​បំព្រង និង​មាន​ភាពងាយស្រួល វា​អាច​ដឹក​អ្នក​ទៅគ្រប់​ទីកន្លែង​និង​អាច​ដឹក​អ្នក​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ក្នុង​ចម្ងាយ​រាប់រយ​គីឡូ​ម៉ែត​»​។ ការពិត​ដែល​ជាក់ច្បាស់​និង​អារម្មណ៍​រំភើប​ហូរ​ចូលទៅក្នុង​បេះដូង​របស់​អ្នក​ស្ដាប់ ហើយ​បន្សល់ទុក​នូវ​ស្នាម​ដិត​ក្នុង​អារម្មណ៍​៕
​ប្រែ​សម្រួល​​​៖ លង់ វណ្ណៈ​
​ប្រភព​៖ Lifehack​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031