អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​មិត្ត​៤​ប្រភេទ​នេះ ​អ្នក​មិន​ងាយ​នឹង​បំភ្លេច​បាន​ឡើយ​ក្នុង​ជីវិត​!​​

​​មិត្ត​៤​ប្រភេទ​នេះ ​អ្នក​មិន​ងាយ​នឹង​បំភ្លេច​បាន​ឡើយ​ក្នុង​ជីវិត​!​​

ប្រ​ភព៖​​ pixabay.com

​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​​ ​មាន​មិត្ត​ច្រើន​ណាស់​ ​បើ​រាប់​ចាប់តាំង​ពី​ក្មេងៗ​មក ​ប៉ុន្តែ​​ទោះបី​យ៉ាង​នេះ​ក្តី ​មិត្ត​ល្អ​ ​និង ដឹងចិត្ត​ថ្លើម​គ្នា​ច្បាស់​ ​គឺ​មាន​មិន​ច្រើន​នោះ​ឡើយ​។ ​​សម្រាប់​មិត្ត​ល្អ​វិញ ​ទោះបីជា​បាន​បែក​គ្នា​ជា​យូរ​ហើយ​ក្តី​ ​ក៏​មិន​អាច​ភ្លេច​ដោយ​ងាយ ​ពោល​គឺ​នឹង​ឆ្លៀត​ឱកាស​ដើម្បី​ជួប​គ្នា​វិញ ​នៅ​ថ្ងៃ​ណា​មួយ​ ​ព្រោះ​អ្វីៗ​ស្ថិត​ក្នុង​ការ​ចងចាំ​ដែល​មិន​ងាយ​នឹង​ភ្លេច​បាន​​។ ខាង​ក្រោម​នេះ ​ជា​ប្រភេទ​មិត្ត​ល្អ​ដែល​មិន​ងាយ​នឹង​បំភ្លេច​បាន​​ឡើយ​ ​​ក្នុង​ជីវិត​​នេះ​៖

១) ​ ​​មិត្ត​ណា​ដែល​​​មិន​​ភ្លេច​​អ្នក​ក្នុង​គ្រា​លំបាក​៖ ​​មនុស្ស​មួយ​ចំនួន​មាន​មិត្ត​ច្រើន​ណាស់​ ​ប៉ុន្តែ​រាល់​ពេល​ជួប​ការ​លំបាក​ម្តងៗ​ គឺ​មិន​សូវ​មាន​នរណា​ចេញ​មុខ​ជួយ​នោះ​ទេ ពោល​គឺ​មាន​​តែ​ក្នុង​គ្រា​សប្បាយ​​ប៉ុណ្ណោះ​។ ​ដូច្នេះ​ហើយ​ ​ប្រសិនបើ​ ​អ្នក​​ជួប​នរណា​ម្នាក់​ដែល​ ​មិន​ភ្លេច​អ្នក​សោះឡើយ ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​នោះ​ហើយ​គឺ​ជា​មិត្ត​ដែល​កម្រ​រក​បាន​ ​ហើយ​ក៏​មិន​អាច​បំភ្លេច​ដោយ​​ងាយ​បាន​ដែរ​។

២) ​​​មិត្តភក្ដិ​ដែល​​ព្រម​ស្តាប់​​រឿង​ក្នុង​ចិត្ត​របស់​អ្នក​៖ ​ជា​ទូទៅ​​មនុស្ស​ម្នាក់ៗ​​ជួប​ប្រទះ​រឿង​ក្នុង​ចិត្ត​ជាច្រើន​ ​ដូច្នេះ​ហើយ​បើ​មិន​ព្រម​និយាយ​ចេញ​មក​ខ្លះ​ទេ ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ​ណែន​ក្នុង​ទ្រូង​។ ​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ​​​​មិន​មែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​ស្តាប់​នោះ​ឡើយ ​ពោល​គឺ​មាន​តែ​មិត្ត​ស្និត​ប៉ុណ្ណោះ​។ ​ដូច្នេះ​ហើយ ​មិត្តភក្ដិ​ដែល​​អ្នក​និយាយ​ប្រាប់​ ​ហើយ​ព្រម​ស្តាប់​យ៉ាង​យកចិត្ត​ទុក​ដាក់​នោះ ​គឺ​ជា​មិត្ត​ដែល​​ស្ថិត​ក្នុង​ការ​ចងចាំ​ជា​និច្ច​។

៣) ​​មិត្ត​ណា​ដែល​ពូកែ​លើក​ទឹកចិត្ត​អ្នក​៖ ​ជា​ធម្មតា​មនុស្ស​ ​ទោះ​ខ្លាំង​ប៉ុណ្ណា​ក៏​តែ​ជួប​ការ​លំបាក ​ហើយ​ក៏​ឈាន​ដល់​ដំណាក់​កាល​ធ្លាក់​ទឹក​ចិត្ត​ដែរ ​ដូច្នេះ​ប្រសិនបើ​មិត្ត​ណា​ដែល​អាច​លើក​ទឹកចិត្ត​អ្នក​ ​​ឲ្យ​មាន​កម្លាំង​ចិត្ត​​ឡើង​វិញ​នោះ​​ ​​គឺ​ជា​រឿង​​សំខាន់​បំផុត​ ​ហើយ​ក៏​មិន​ងាយ​នឹង​ភ្លេច​មិត្ត​ប្រភេទ​នេះ​ដែរ​។

៤) ​មិត្ត​ដែល​មាន​ចិត្ត​ស្មោះត្រង់​៖ ​ភាព​ស្មោះត្រង់​ ​ជា​រឿង​សំខាន់​ណាស់​​សម្រាប់​មនុស្ស​គ្រប់រូប​ ​ដើម្បី​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខសាន្ត​។ ចំពោះ​មិត្តភក្ដិ​វិញ ​គឺ​រឹតតែ​មិន​អាច​ភ្លេច​ពាក្យ​ថា ​ស្មោះត្រង់​ទៅ​ទៀត​ ​ព្រោះ​មិត្ត​ដែល​គ្មាន​ចិត្ត​ស្មោះត្រង់ នឹង​បង្ក​បញ្ហា​ជាច្រើន​ដល់​អ្នក​មិន​ខាន​ ​ដូច្នេះ​ហើយ ​ប្រសិនបើ​អ្នក​មាន​មិត្ត​ដែល​មាន​ចិត្ត​ស្មោះត្រង់ ​មិន​ដែល​កុហក ​បោកប្រាស់​នោះ ​ពួកគេ​គឺ​ពិត​ជា​សម​ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន​របស់​អ្នក​មែន​៕

​ដោយ​៖ ​រតនា ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031