អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​ចំណុច​៥​​យ៉ាង​នេះ​​ សូម​កុំ​ស្មាន​ថា​អាច​យក​លុយ​ទៅ​ទិញ​បាន​ដោយ​ងាយ​​ឲ្យ​សោះ​!​

​​ចំណុច​៥​​យ៉ាង​នេះ​​ សូម​កុំ​ស្មាន​ថា​អាច​យក​លុយ​ទៅ​ទិញ​បាន​ដោយ​ងាយ​​ឲ្យ​សោះ​!​

ប្រ​ភព៖​​ pixabay.com

មនុស្ស​មួយ​ចំនួន​បាន​ផ្តល់​តម្លៃ​លើ​ទឹក​លុយ​យ៉ាង​ខ្លាំង​ ​ហើយ​តែង​ពោល​ពាក្យ​ថា ​​ឲ្យ​តែ​មាន​លុយ ​គឺ​មាន​អ្វីៗ​ទាំង​អស់ ឬ ​អាច​ប្រើ​ខ្មោច​ឲ្យ​កិន​​ម្សៅ​​បាន​។ ​ថ្វីត្បិត​តែ​ភាព​ជាក់​ស្តែង​​លុយ​​​ពិត​ជា​សំខាន់​ ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​​មែន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​​មាន​លុយ​ ​គឺ​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​នោះ​ទេ​។ ខាង​ក្រោម​នេះ ជា​​ចំណុច​សំខាន់ៗ​ដែល​លុយ​មិន​អាច​ទិញ​បាន​ដោយ​ងាយ​ឡើយ​៖​​

១)​​ ​​កេរ្តិ៍ឈ្មោះ និង កិត្តិយស​​៖ កេរ្តិ៍ឈ្មោះ និង កិត្តិយស​ ​គឺ​បាន​មក​ដោយ​សកម្មភាព​ល្អៗ​របស់​អ្នក ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​គេ​ផ្តល់​តម្លៃ ​ដែល​លុយ​មិន​អាច​យក​មក​ទិញ​បាន​ឡើយ​។ ​ដូច្នេះ​​ ​សូម​កុំ​ប្រឡំ​ថា ​អ្នក​អាច​យក​លុយ​មក​ទិញ​បាន​ឲ្យ​សោះ ​​​ហើយ​​ទោះ​បី​ជា​ទិញ​បាន​ ​តែ​វា​គ្រាន់​តែ​ជា​របស់​​លម្អ​​ខាងក្រៅ​ប៉ុណ្ណោះ​​ គឺ​គ្មាន​តម្លៃ​អ្វី​ទេ​។

២) ​សេចក្តី​ស្រលាញ់​ពិតប្រាកដ​​៖ ​សេចក្តី​ស្រលាញ់​ពិត​ប្រាកដ​ ​គឺ​​មាន​តម្លៃ ​និង ទំហំ​ធំធេង​ណាស់ ​ដែល​មិន​អាច​យក​លុយ​មក​ទូទាត់​ ឬ ទិញ​ដូរ​បាន​ឡើយ​។ ​​ប្រសិនបើ​អ្នក​​បាន​សេចក្តី​ស្រលាញ់​តាមរយៈ​ការ​ប្រើ​លុយ ​នោះ​វា​នឹង​រលត់​ទៅ​វិញ​យ៉ាង​រហ័ស​បំផុត ​នៅ​ពេល​អ្នក​អស់​លុយ​ ​ព្រោះ​អ្វីៗ​វា​គ្រាន់​តែ​ជា​ការ​សម្ដែង​ដើម្បី​​លុយ​របស់​អ្នក​ប៉ុណ្ណោះ​។

៣) ​សុខភាព​៖ ​ថ្វីត្បិត​តែ​អ្នក​មាន​លុយ​ អាច​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​ពេល​​មាន​បញ្ហា​សុខភាព​ ​ប៉ុន្តែ​សូម​កុំ​យល់​ថា លុយ​អាច​ទិញ​សុខភាព​របស់​អ្នក​បាន​​ឲ្យ​សោះ។ ​បើ​ចង់​បាន​សុខភាព​ល្អ ​គឺ ត្រូវ​តែ​ព្យាយាម​ថែរក្សា ​តាមរយៈ​ការហាត់ប្រាណ ​បរិភោគ​អាហារ​ត្រឹមត្រូវ ​និង ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ដើម។ ​បើ​អ្នក​មិន​បាន​​ព្យាយាម​ថែរក្សា​សុខភាព ​​ហើយ​ចាំ​តែ​យក​លុយ​ទាំង​ដុំៗ​ ​ដើម្បី​ទៅ​ព្យាបាល​ជម្ងឺ​នោះ ​វា​ជា​រឿង​ខុស​ឆ្គង​មួយ ​​​ព្រោះ​​កង្វះ​ការ​ថែទាំ​សុខភាព ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ​ហើយ​អាច​ស្លាប់​បាន ​ដោយ​លុយ​មិន​អាច​ជួយ​បាន​អ្វី​ឡើយ ​ព្រោះ​គ្រូពេទ្យ​ក៏​មិន​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​គ្រប់គ្នា​​ដែរ​។​

៤) ​សុភមង្គល​គ្រួសារ​៖​​ ​​ថ្វីត្បិត​តែ​លុយ​ជា​ចំណែក​សំខាន់​មួយ​ ដែល​ជួយ​​ឲ្យ​គ្រួសារ​មាន​សេចក្ដីសុខ​ ​និង សុភមង្គល​នោះ​​ ​​ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ​អាច​យក​លុយ​តែ​ម្យ៉ាង​​ដើម្បី​​​បង្កើត​សុភមង្គល​របស់​គ្រួសារ​នោះ​ឡើយ​។ ​សំខាន់​បំផុត ​វា​កើត​ចេញ​ពី​ការ​យោគយល់ ​ការ​អធ្យាស្រ័យ ​ភាព​ស្មោះត្រង់ ​និង ការ​ស្រលាញ់​គ្នា​ទៅវិញ​ទៅ​មក ​ដូច្នេះ​បើ​អ្នក​គិត​​ថា​ ​លុយ​វា​សំខាន់​ជាង​ចំណុច​ទាំង​នេះ ​ ​នោះ​អ្នក​នឹង​បាត់បង់​គ្រួសារ​ដ៏​ល្អ​មួយ​មិន​ខាន ​ដោយសារតែ​ការ​ផ្តល់​តម្លៃ​ឲ្យ​លុយ​ហួសហេតុ​ពេក​។

៥) ​ភាព​ជោគជ័យ​ក្នុង​ជីវិត​៖ ​ជោគជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត ​គឺ​ជា​ការ​សម្រេច​តាម​​បំណង ឬ ​គោល​ដៅ​​របស់​ខ្លួន ​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ ​​ភាព​ជោគជ័យ​នេះ វា​ត្រូវ​តែ​កើត​ចេញ​ពី​ចិត្តអំណត់​ ​ការ​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​ដោយ​កណ្តាប់​ដៃ​របស់​អ្នក​។ ដូច្នេះ​ហើយ​សូម​កុំ​គិត​ថា ​យក​លុយ​​ទៅ​ទិញ​ភាព​ជោគជ័យ​បាន​ដោយ​ងាយ​ឲ្យ​សោះ​​ ​ទោះបីជា​បាន​ ​តែ​វា​មិន​មែន​ជា​ភាព​ជោគជ័យ​ពិត​ប្រាកដ​ ​ឬ ស្ថិតស្ថេរ​នោះ​ឡើយ​៕

​​ដោយ​៖ ​រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930