អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើស្នាមម្រាមដៃដែលជាអត្តសញ្ញាណសម្គាល់ខ្លួនអ្នកនេះ គួរឲ្យជឿទុកចិត្តប៉ុណ្ណា?

តើស្នាមម្រាមដៃដែលជាអត្តសញ្ញាណសម្គាល់ខ្លួនអ្នកនេះ គួរឲ្យជឿទុកចិត្តប៉ុណ្ណា?

ប្រ​ភព៖​​ pixabay.com

ស្នាម​ម្រាមដៃ​របស់​មនុស្ស​ម្នាក់ៗ​គឺជា​អត្តសញ្ញាណ​តំណាង​ឲ្យ​ភាព​ខុស​គ្នា​រវាង​អ្នក​និង​មនុស្ស​ដទៃ​ផ្សេង​ទៀត។ គេ​តែងតែ​ជឿ​ថា​គ្មាន​ស្នាម​ម្រាមដៃ​របស់​មនុស្ស​២​នាក់​ឯណា​ដែល​ដូច​គ្នា​នោះ​ឡើយ ហើយ​ក៏​ដោយសារ​តែ​លក្ខណៈ​របស់​ស្នាម​ម្រាមដៃ​មនុស្ស​ដែល​មាន​ភាព​ដាច់​ដោយ​ឡែក​និង​ពិសេស​ខុស​ពី​គ្នា​បែប​នេះ ទើប​បាន​ជា​ជាង​១​សតវត្ស​កន្លង​មក​ហើយ​ដែល​មនុស្ស​គ្រប់​គ្នា​ជឿ​ទុកចិត្ត​ទៅលើ​ស្នាម​ម្រាមដៃ ដើម្បី​បញ្ជាក់​ភស្តុតាង​ថា​បុគ្គល​ដែល​មាន​ស្នាម​ម្រាមដៃ​បែប​នោះ​គឺជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​អ្វី​មួយ​ឬ​អត់។ ប៉ុន្តែ ភស្តុតាង​ពី​ស្នាម​ម្រាមដៃ​ប្រហែល​ជា​មិន​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​តែ​ជឿ​ទុកចិត្ត​ទៅលើ​វា​កន្លង​មក​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០០៤ ដោយសារ​តែ​ជឿ​ទុកចិត្ត​ទៅលើ​ភស្តុតាង​ដែល​ស្នាម​ម្រាមដៃ​បាន​បង្ហាញ​មក ជន​រងគ្រោះ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Brandon Mayfield ត្រូវ​បាន​អ្នក​ឯកទេស​ខាង​ស្នាម​ម្រាមដៃ​របស់​FBI​នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ថា​ស្នាម​ម្រាមដៃ​របស់​ជន​រងគ្រោះ​រូប​នេះ​ត្រូវ​គ្នា​ជាមួយ​នឹង​ឧក្រិដ្ឋជន​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ទៅលើ​រថភ្លើង​មួយ​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ម៉ាដ្រីដ ប្រទេស​អេស្ប៉ាញ បន្ទាប់​មក​ក៏​ត្រូវ​បាន​យក​ទៅ​ឃុំឃាំង​ដោយ​ឥត​មាន​កំហុស​អ្វី​សោះ។

កំហុស​ឆ្គង​មួយ​ទៀត​បាន​កើតឡើង​ទៅលើ​ជន​រងគ្រោះ​មួយ​រូប​ដែល​ជា​មន្ត្រី​នគរបាល​ជនជាតិ​ស្កុតឡែន ដែល​មាន​ឈ្មោះ​ថា Shirley McKie។ គាត់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ហេតុការណ៍​ឃាតកម្ម​មួយ​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៧ ក្រោយ​ពី​ស្នាម​ម្រាមដៃ​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ដូច​គ្នា​ជាមួយ​នឹង​ស្នាម​ម្រាមដៃ​ដែល​បាន​បន្សល់​ភស្តុតាង​នៅ​លើ​រាងកាយ​របស់​អ្នក​ស្លាប់។

លោក Mike Silverman គឺ​ជា​អ្នក​ត្រួតពិនិត្យ​និង​មើល​ការ​ខុសត្រូវ​ទៅលើ​ថា​តើ​របៀប​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ទៅលើ​បទឧក្រិដ្ឋ​បាន​ប្រព្រឹត្ត​ទៅ​តាម​លក្ខណៈ​ស្តង់ដា​របស់​វិទ្យាសាស្ត្រ​ឬ​យ៉ាងណា បាន​និយាយ​ប្រាប់​ទៅ​កាន់ The Telegraph ថា វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ដើម្បី​បញ្ជាក់​ភស្តុតាង​ថា​គ្មាន​ស្នាម​ម្រាមដៃ​របស់​មនុស្ស​២នាក់​ឯណា​ដូច​គ្នា​នោះ ហើយ​អ្វី​ដែល​មិន​អាច​ទៅ​រួច​នេះ​ប្រៀប​ដូច​ជា​ការណ៍​ដែល​ឈ្នះ​ឆ្នោត​ដូច្នោះ ប៉ុន្តែ​មនុស្ស​តែងតែ​ធ្វើ​វា​ជា​រៀងរាល់​សប្ដាហ៍​ជានិច្ច។

គាត់​ក៏​បាន​បន្ថែម​ទៀត​ថា ម្យ៉ាងទៀត​បើ​ទោះ​ជា​ស្នាម​ម្រាមដៃ​ដដែល​តែ​មួយ​ក៏​ដោយ នៅ​ក្រោយ​ពេល​ពិនិត្យ​ហើយ​ភ្លាមៗ​ក៏​ចេញ​លទ្ធផល​មក​មិន​ដូច​គ្នា​ដែរ។ ការ​សិក្សា​របស់ Southampton University ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​ពេល​អ្នក​ឯកទេស​ដែល​ពួកគេ​បាន​សិក្សា ត្រូវ​បាន​ប្រគល់​នូវ​ភស្តុតាង​ស្នាម​ម្រាមដៃ​ដដែលៗ​ដោយ​ឥត​ដឹង​ខ្លួន​ចំនួន​២​លើក ប្រមាណ​២​ភាគ​៣​នៃ​អ្នក​ឯកទេស​ទាំងនោះ​ទទួល​បាន​លទ្ធផល​លើក​ទី​២​ខុស​ពី​លទ្ធផល​លើក​ដំបូង បើ​ទោះ​ជា​ស្នាម​ម្រាមដៃ​ដដែល​ក៏​ដោយ។

ឧទាហរណ៍​ជាក់ស្ដែង​ខាងលើ បាន​ឆ្លុះ​បញ្ចាំង​ពី​កំហុស​ឆ្គង​និង​ភាព​ទន់ខ្សោយ​ដែល​ភស្តុតាង​ពី​ស្នាម​ម្រាមដៃ​មាន​ទៅលើ​ដំណើរការណ៍​នៃ​ការ​កាត់​ទោស ហើយ​កំហុស​ឆ្គង​ទាំងនោះ​គឺជា​ការ​ដាស់តឿន​ពី​របៀប​នៃ​ការ​ប្រមូល​យក​ភស្តុតាង​ដែល​ម៉ត់ចត់​និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ស្វែងរក​ថា​តើ​នរណា​ពិត​ជា​ឧក្រិដ្ឋជន​ពិត​ប្រាកដ ពុំ​នោះ​ទេ​ជន​រងគ្រោះ​នឹង​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំឃាំង​ពី​បទឧក្រិដ្ឋ​ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ក្នុង​ករណី​ខាងលើ​មិន​ខាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930