អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​ទម្លាប់​​អាក្រក់​៤​យ៉ាង​ ​ដែល​អ្នក​​ត្រូវ​​ជម្រុះ​​ចោល​​ឲ្យ​អស់​​​​​ឲ្យ​បាន​​​​​​មុន​ឆ្នាំ​២០១៨​​​​ចូល​មក​ដល់​

​ទម្លាប់​​អាក្រក់​៤​យ៉ាង​ ​ដែល​អ្នក​​ត្រូវ​​ជម្រុះ​​ចោល​​ឲ្យ​អស់​​​​​ឲ្យ​បាន​​​​​​មុន​ឆ្នាំ​២០១៨​​​​ចូល​មក​ដល់​

ប្រ​ភព៖​​ pixabay.com

គ្មាន​​នរណា​ដែល​​មិន​ចង់​បាន​ភាព​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ​ ​ប៉ុន្តែ​បើ​ទោះបី​ជា​មនុស្ស​គ្រប់គ្នា​ចង់​បាន​វា​ក្តី ​​ក៏​មិន​ងាយ​សម្រេច​បាន​តាម​បំណង​ដោយ​ងាយៗ​​ឡើយ​។ បញ្ហា​នេះ​ក៏​ដោយ​សារ​តែ ​មនុស្ស​ភាគច្រើន​មាន​​ទម្លាប់​អាក្រក់ៗ​ ​ដែល​​ធ្វើ​​​ឲ្យ​សកម្មភាព​របស់​ពួកគេ​ប្រាសចាក​​ពី​គន្លង​​ឆ្ពោះ​ទៅ​រក​​ផ្លូវ​ជោគជ័យ​។ ខាង​ក្រោម​នេះ​ ​ជា​ទម្លាប់​អាក្រក់​៤​យ៉ាង​ ​ដែល​​អ្នក​ត្រូវ​ជម្រុះ​​ចោល​​​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​មុន​ពេល​ឆ្នាំ​២០១៨​ឈាន​ចូល​មក​ដល់​៖

១) ​ ​​​​សង្ស័យ​លើ​ខ្លួន​ឯង​៖ ​​​​អ្នក​នឹង​មិន​អាច​​ធ្វើ​អ្វី​បាន​​ឡើយ​ ​​បើ​កាល​ណា​អ្នក​នៅ​តែ​សង្ស័យ​ ​និង​ ​មិន​ជឿជាក់​​លើ​សមត្ថភាព​របស់​ខ្លួន​ឯង​​។ ​​​​​លោក ​​​Warren Buffett ​​​មហាសេដ្ឋី​របស់​អាមេរិក​​ ​បាន​លើក​ឡើង​ថា ​«​ខ្ញុំ​​​ដឹង​យ៉ាង​ច្បាស់​ថា ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​មាន​។ ខ្ញុំ​មិន​ដែល​សង្ស័យ​ចំពោះ​រឿង​នេះ​​សូម្បី​តែ​មួយ​នាទី​»។ ​​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​​លើ​កិច្ចការ​ណា​មួយ​ ​សូម​កុំ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​​ ​ហើយ​ត្រូវ​​ហ៊ាន​​ធ្វើ​វា​​រហូត​សម្រេច​តាម​បំណង​។

២) ​ខ្លាច​ការ​រិះគន់​៖ ​​យើង​មិន​អាច​ធ្វើ​​​ឲ្យ​មនុស្ស​ទាំង​អស់​សប្បាយ​ចិត្ត​នោះ​ឡើយ​ ​ព្រោះ​ថា ​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្សេងៗ​គ្នា​។ ​កាល​ណា​មនុស្ស​មាន​គំនិត​​ផ្សេង​គ្នា​នោះ ​​ការ​ជំទាស់​​ ​​និង ការ​រិះគន់​តែងតែ​​​មាន​ជា​និច្ច​​​ ​ដែល​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ​​ប្រសិន​បើ​អ្នក​​ធ្វើ​អ្វី​មួយ​ ​​​ដោយ​​ផ្អែក​លើ​គំនិត​​ ​និង ​មតិ​​​របស់​អ្នកដទៃ​​ ​នោះ​​​​គ្មាន​ឡើយ​ពាក្យ​ថា ​អាច​សម្រេច​​​សាច់ការ​បាន​​​ ​ព្រោះ​នៅ​ពេល​មាន​ការ​រិះគន់​កើតឡើង​ ​អ្នក​​ប្រាកដ​ជា​ ​​​​ឈប់​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា ​ល្អ​​ ​និង​ ​ត្រឹមត្រូវ​ទៀត​ហើយ​។ ​ដូច្នេះ​ហើយ​​​​​​ប្រសិន​បើ​អ្នក​​ចង់​ធ្វើ​អ្វី​មួយ​​មែន ​ហើយ​​មើល​ឃើញ​ថា ​វា​ពិត​ជា​ល្អ​​ ​​សូម​កុំ​ខ្លាច​ការ​រិះគន់​របស់​អ្នកដទៃ​​ឲ្យ​សោះ​ ​ហើយ​ក៏​មិន​បាច់​ទៅ​អង្គុយ​ឈ្លោះ​​នោះ​ដែរ​​ ​​តែ​អ្វី​ដែល​សំខាន់​នោះ​​អ្នក​ត្រូវ​តែ​ប្រឹង​ធ្វើ​​វា​​ឲ្យ​អស់​ពី​លទ្ធភាព​ ​រហូត​​សម្រេច​សាច់ការ​។

៣)​​​ ​ចំណាយ​ច្រើន​ជាង​ចំណូល​៖ ​​​​​មិន​សំខាន់​ត្រង់​ថា ​អ្នក​​រក​ចំណូល​បាន​ប៉ុន្មាន​​នោះ​ទេ​ ​តែ​អ្វី​ដែល​សំខាន់​​តើ​យើង​ចាយ​ប៉ុណ្ណា​ ​ហើយ​សន្សំ​ទុក​ប៉ុណ្ណា ​ដើម្បី​ថ្ងៃ​ក្រោយ​។ អ្នក​ខ្លះ​មាន​ចំណូល​ច្រើន​គួរសម​​ ​ប៉ុន្តែ​គ្មាន​ឡើយ​ពាក្យ​ថា ​សល់​លុយ​ ​ព្រោះ​​បាន​លុយ​មក​មិន​ទាន់​ទេ​ ​គឺ​ដឹង​តែ​ចង់​ចាយ​។ បើ​ចាយ​តាម​ការ​ចង់​ ​នោះ​គ្មាន​ឡើយ​ថ្ងៃ​​​ដែល​អាច​​​សន្សំ​លុយ​បាន​ច្រើន​។ ​​ដូច្នេះ​​​ហើយ​ ​ត្រូវ​​​បោះបង់​ទម្លាប់​ចាយ​ច្រើន​ជាង​ចំណូល​​ឲ្យ​បាន​ ​ដោយ​ព្យាយាម​ធ្វើ​របាយការណ៍​​​ ​និង​ ​ផែនការ​​​ឲ្យ​បាន​ច្បាស់​ ​ចំពោះ​អ្វី​ដែល​អ្នក​ត្រូវ​ចំណាយ ​ហើយ​ចំណាយ​វា​ដើម្បី​អ្វី​។

៤) ​មនុស្ស​អវិជ្ជមាន​៖ ​​​ត្រូវ​ចាំ​ថា ​​មនុស្ស​ដែល​អ្នក​រាប់​អាន​ ​តែងតែ​មាន​ឥទ្ធិពល​​មក​លើ​អ្នក​ (​តិច​ឬ ច្រើន​)​​​។ បើ​អ្នក​រាប់​អាន​មនុស្ស​វិជ្ជមាន​ ​​​​ឬ​​​ ​មនុស្ស​ណា​ដែល​​មាន​គំនិត​​ល្អៗ​ ​នោះ​​អ្នក​នឹង​ទទួល​បាន​ឥទ្ធិពល​យ៉ាង​វិជ្ជមាន ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​​ ​ក៏​ដូច​ជា ​ការ​ប្រកប​ការងារ។​ ​តែ​បើ​មាន​រាប់​អាន​តែ​មនុស្ស​ដែល​​ ​​មាន​តែ​គំនិត​អវិជ្ជមាន ​នោះ​មិន​យូរ​ទេ​​ ​អ្នក​នឹង​មាន​គំនិត​ដូច​ពួកគេ​ ​ហើយ​មួយ​ជីវិត​នេះ​កុំ​សង្ឃឹម​​ថា ​អាច​ធ្វើ​អ្វី​បាន​​​អស្ចារ្យ​​ឲ្យ​សោះ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930