អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មេរៀន​ជីវិត​ទាំង​ ៣​ យ៉ាង​ដែល​អ្នកគួរ​រៀនសូត្រ​ពី​ភាពយន្តគំនូរជីវចល​​ Coco

មេរៀន​ជីវិត​ទាំង​ ៣​ យ៉ាង​ដែល​អ្នកគួរ​រៀនសូត្រ​ពី​ភាពយន្តគំនូរជីវចល​​ Coco

ប្រ​ភព៖​​ space.ca

Coco ​គឺ​ជា​ភាពយន្ត​ចុងក្រោយ​គេ​បំផុត​របស់​ Disney ហើយ​ក៏​ជា​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ផង​ដែរ។ Coco ​​រៀបរាប់​ពី​គ្រួសារ​របស់​ក្មេង​ប្រុស​ម្នាក់​​​ដែល​ហាម​មិន​ឲ្យ​មាន​​​តន្ត្រី​​​ឬ​​ចម្រៀង​​ក្នុង​គ្រួសារ​សោះ​​ឡើយ។ ​ក្នុង​រឿង​​​ Coco​មិន​មែន​​និយាយ​ត្រឹម​​តែ​​ឥទ្ធិពល​នៃ​ចម្រៀង​នោះ​ទេ ថែម​ទាំង​បង្កប់​នូវ​ក្ដី​ស្រឡាញ់​​​ឥត​លក្ខខ័ណ្ឌ​ពី​គ្រួសារ​​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​មេរៀន​ជីវិត​ទាំង​៣​​​ដែល​អ្នក​នឹង​​ទទួល​បាន​ពី​រឿង​ Coco ៖

១) វា​មិន​ដែល​យឺត​ពេល​ក្នុង​ការ​អភ័យទោស​នោះ​ទេ៖ ក្នុង​សាច់​រឿង ដោយ​សារ​តែ​មាន​ការ​យល់​ច្រឡំ​មួយ​​ធ្វើ​ឲ្យ​គូស្នេហ៍​មួយ​គូ​​សឹង​តែ​បែកបាក់​ពី​គ្នា។ ដោយ​សារ​តែ​ក្ដី​ស្រឡាញ់​និង​ដឹង​ពី​​ហេតុផល​​នៅ​ពី​ក្រោយ ​​​គូស្នេហ៍​មួយ​គូ​​​នេះ​ក៏​ព្រម​អធ្យាស្រ័យ​ឲ្យ​គ្នា។ ​​ដូច្នេះ​ហើយ ​បើ​ធ្វើ​ខុស​​ ត្រូវ​សូម​ទោស​ហើយ​បើ​ស្រឡាញ់​ក៏​ព្រម​អភ័យទោស​ឲ្យ​គ្នា​ទៅ។

២) គ្រួសារ​គឺ​ជា​អ្វីៗ​ទាំង​អស់៖ មិត្តភ័ក្ដិ​​ដើរ​ចេញ​និង​ដើរ​ចូល​ក្នុង​ជីវិត ប៉ុន្តែ​គ្រួសារ​តែង​តែ​នៅ​ក្បែរ​អ្នក​ជា​និច្ច​ជា​ពិសេស​ពេល​ដែល​អ្នក​មាន​បញ្ហា។ ដូច្នេះ​ហើយ យើង​ទាំង​អស់​គ្នា​គួរ​ស្រឡាញ់​ គោរព​និង​មាន​ពេល​វេលា​សម្រាប់​គ្រួសារ​ឲ្យ​បាន​ច្រើន​។​ បន្ថែម​ពី​លើ​នេះ យើង​ក៏​​មិន​ត្រូវ​​ភ្លេច​សាច់ញាតិ​របស់​យើង​ដែរ​បើ​ទោះ​បី​ជា​ពួក​គាត់​ចែកឋាន​ហើយ​ក្ដី។

៣) ចេះឆក់​​យក​ឱកាស៖ « ចេះ​ឆក់​យក​ឱកាស​ឲ្យ​ជាប់»​ត្រូវ​បាន​និយាយ​ជា​ច្រើន​សារ​ក្នុង​សាច់​រឿង។ ជា​ការ​ពិត​ណាស់ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ក្ដី​សុបិន ប៉ុន្តែ​ឱកាស​មិន​មែន​ចេះ​តែ​​កើត​មាន​នោះ​ទេ។ ​បើ​ឱកាស​មក​ដល់​ហើយ ត្រូវ​ចេះ​​ចាប់​ឲ្យ​ជាប់ កុំ​ស្ទាក់ស្ទើរ​ច្រើន​ពេក​​ហើយ​Coco ​​​គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​​ព្រោះ​Coco ​​​បាន​ចាប់​យក​ឱកាស​​បើ​ទោះ​បី​ជា​​មាន​ឧបសគ្គ​យ៉ាង​ណា​ក្ដី៕ ​


ប្រែ​សម្រួល៖ អឺុង មុយយូ
ប្រភព៖ mrskathyking.com​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031