អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អនុវត្ត​គន្លឹះ​ទាំង​នេះ​ នឹង​ជួយ​​ឲ្យ​អ្នក​​ក្លាយ​ជាមនុស្សមានជំនាញផ្នែក​​ចរចា​ដ៏​អស្ចារ្យម្នាក់

អនុវត្ត​គន្លឹះ​ទាំង​នេះ​ នឹង​ជួយ​​ឲ្យ​អ្នក​​ក្លាយ​ជាមនុស្សមានជំនាញផ្នែក​​ចរចា​ដ៏​អស្ចារ្យម្នាក់

​ក្នុង​ជីវិត​​នេះ​បើ​ចង់​ជោគជ័យ ការ​ចរចា​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត​នោះ​ទេ​ព្រោះ​អ្នក​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​។ មិន​ថា​អ្នក​ចង់​ដំឡើង​ប្រាក់​ខែ ចង់​លក់​ផលិតផល ចង់​បាន​អាហារូបករណ៍​​សុទ្ធ​តែ​ទាមទារ​ឲ្យ​​អ្នក​ចេះ​​​សិល្បៈ​​ក្នុង​ការ​និយាយ​ឬ​ចរចា។ ​ប្រសិន​អ្នក​ខ្សោយ​ក្នុង​ការ​ចរចា អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​នេះ​បាន៖

១) រូបមន្ត៥១/៤៩ ៖ ​មិន​ថា​​ក្នុង​ការងារ​ឬ​​ជំនួញ​ក៏​ដោយ អ្នក​គួរ​តែ​ផ្ដល់​ផលប្រយោជន៍៥១​ភាគរយ​ដល់ភាគីម្ខាងទៀត ​ហើយ​អ្នក​យក​តែ​៤៩​ភាគរយ​បាន​ហើយ។ ការ​ធ្វើ​បែប​នេះ​នឹង​នាំ​យក​ផល​ប្រយោជន៍​ដល់​អ្នក​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត​ព្រោះពួកគេនឹងមានអារម្មណ៍ថា សប្បាយចិត្តក្នុងការធ្វើការក្នុងគម្រោងណាមួយ ហើយលើសពីនេះទៀតពួកគេ​នឹង​និយាយ​ល្អ​​អំពី​អ្នក​ហើយ​មនុស្ស​ជា​ច្រើន​នឹង​ចង់​ធ្វើការ​ឬ​ជំនួញ​ជា​មួយ​អ្នក។ ដូច្នេះ​ហើយ ក្នុង​ជំនួញ​ឬ​ការងារ អ្នក​គួរ​តែ​ឲ្យ​មុន​​អ្នក​ទទួល។

២) ដឹង​ច្បាស់​ពី​កាលៈទេសៈ៖ ប្រសិន​អ្នក​ជា​​អ្នក​សម្រេច​ចិត្ត​មាន​ន័យ​ថា​អ្នក​មាន​អំណាច​ខ្លាំង​​ជាង​​អ្នក​ដទៃ​ អ្នក​អាច​កំណត់​ឬ​លក្ខខណ្ឌ​​​ប្រសិន​អ្នក​ចង់​ចរចា។ ឧទាហរណ៍​ថា​អ្នក​ជា​អ្នក​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​មួយ អ្នក​អាច​ចរចា​ដាក់​លក្ខខណ្ឌ​​ដើម្បី​បាន​ផល​ចំណេញ​ច្រើន​ជាង​មុន។ ប៉ុន្តែ​ប្រសិន​អ្នក​ជា​អ្នក​លក់ អ្នក​មិន​​គួរ​ដាក់​លក្ខខណ្ឌ​​​ច្រើន​ពេក​ដល់​អតិថិជន​របស់​អ្នក​នោះ​ទេ។ ដូច្នេះ​ហើយ​ ការ​ដឹង​ពី​ស្ថាន​ភាព​ច្បាស់​នឹង​ជួយ​ឲ្យ​អ្នក​​ចរចា​បាន​ផ្លែផ្កា​​ជាង​មុន។

៣) យើង​ចំណេញ​គេ​មិន​ខាត៖ សិល្បៈ​នៃ​ការ​បញ្ចុះបញ្ចូល​អ្នក​ដទៃ​គឺ​ជា​ជំនាញ។ ហើយ​ជំនាញ​នៃ​ការ​ចរចា​នេះ​នឹង​កំណត់​នូវ​ជោគវាសនា​របស់​អ្នក។​ជោគជ័យ​ឬ​មិន​ជោគជ័យ​គឺ​អាស្រ័យ​ទៅ​លើ​វិធី​នៃ​ការ​ចរចា​របស់​អ្នក​ហើយ។ រាល់​ពេល​ដែល​អ្នក​ចរចា អ្នក​ត្រូវ​ប្រាកដ​ថា​អតិថិជន​របស់​អ្នក​មិន​ខាត​បង់​ហើយ​អ្នក​ចំណេញ​តែ​ម្នាក់​ឯង​នោះ​ទេ។ អ្នក​ត្រូវ​ជួយ​អតិថិជន​របស់​អ្នក​ទទួល​បាន​ផល​ចំណេញ​​ពី​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក ធ្វើ​យ៉ាង​ណា​​ចុង​ក្រោយ​ មនុស្ស​ទាំង​អស់​គ្នា​សុទ្ធ​តែ​​ពេញ​ចិត្ត​៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ cnbc.com ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031