អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើតម្លៃនៃការយកចិត្តទុកដាក់ស្ដាប់ដោយមានគោលដៅច្បាស់លាស់ គឺជាអ្វី ?

តើតម្លៃនៃការយកចិត្តទុកដាក់ស្ដាប់ដោយមានគោលដៅច្បាស់លាស់ គឺជាអ្វី ?

ប្រ​ភព៖​​ pixabay.com

អ្នក​ពូកែ​និយាយ​មិន​ប្រាកដ​ថា​នឹង​ពូកែ​ស្ដាប់​ដែរ​នោះ​ទេ។ អ្នក​ត្រូវ​ចាំ​ថា​មិនមែន​តែ​អ្នក​នោះ​ទេ​ដែល​ត្រូវការ​ការ​យល់ចិត្ត​ពី​ភាគី​សន្ទនា​របស់​អ្នក តែ​ភាគី​សន្ទនា​របស់​អ្នក​ក៏​ត្រូវការ​ឲ្យ​អ្នក​យល់​ពី​ចិត្ត​គេ​វិញ​ដូច​ដែល​អ្នក​ចង់​ឲ្យ​គេ​យល់​ចិត្ត​អ្នក​វិញ​ដូចគ្នា​ដែរ។ ពេល​ខ្លះ​មិនមែន​ជា​ភាព​ប៉ិនប្រសប់​របស់​អ្នក​នៅ​ក្នុង​ការ​និយាយ​នោះ​ឡើយ តែ​ផ្ទុយទៅវិញ​គឺជា​ការ​យកចិត្តទុកដាក់​របស់​អ្នក​នៅ​ក្នុង​ការ​ស្ដាប់​ភាគី​សន្ទនា​របស់​អ្នក ដែល​ជា​ស្នូល​កសាង​នូវ​ទំនុក​ចិត្ត​ដ៏​រឹងមាំ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​បាន។

ប៉ុន្តែ​តើ​អ្វី​ទៅ​គឺជា​ការ​ស្ដាប់​ដោយ​យកចិត្តទុកដាក់ ? ការ​យកចិត្តទុកដាក់​ស្ដាប់​និង​ត្រៀម​ខ្លួន​ចាំ​វាយតម្លៃ​ភាគី​សន្ទនា​របស់​អ្នក នោះ​ក៏​ចាត់​ទុក​ថា​ជា​ការ​ស្ដាប់​ដោយ​យកចិត្តទុកដាក់​ដែរ ប៉ុន្តែ​វា​មិន​អាច​បណ្ដុះ​នូវ​ទំនុក​ចិត្ត​ដែល​ភាគី​ម្នាក់​ទៀត​មាន​ចំពោះ​អ្នក​នោះ​ឡើយ ហើយ​ជា​ញឹកញាប់​ណាស់​ដែល​នៅ​ក្នុង​ទំនាក់ទំនង​ភាគច្រើន​គឺ​តែងតែ​មាន​លក្ខណៈ​បែប​នេះ។ មនុស្ស​ម្នាក់​ទៀត​ចាំ​ស្ដាប់​គឺ​ដើម្បី​ចាំ​តែ​តបត​បក​ទៅវិញ​តែ​ប៉ុណ្ណោះ ដែល​មិនមែន​មាន​គោលដៅ​យកចិត្តទុកដាក់​ស្ដាប់​ដើម្បី​ព្យាយាម​ស្វែងយល់​ពី​ចិត្ត​គំនិត​របស់​ភាគី​សន្ទនា​របស់​ខ្លួន​នោះ​ឡើយ។

ទំនុក​ចិត្ត​មាន​តម្លៃ​វិសេសវិសាល​ជាង​របស់​មាន​តម្លៃ​ណាៗ​ទាំងអស់ ទោះ​បី​ជា​ក្ដី​ស្រឡាញ់​ក៏​ដោយ​ក៏​មិន​មាន​តម្លៃ​ស្មើ​នឹង​ទំនុក​ចិត្ត​នោះ​ដែរ ព្រោះ​ថា​មនុស្ស​ដែល​ស្រឡាញ់​អ្នក​មិន​មែន​សុទ្ធតែ​ប្រាកដ​ថា​ជា​មនុស្ស​ដែល​ជឿ​ទុកចិត្ត​ទៅលើ​អ្នក​ដែរ​នោះ​ទេ។ មនុស្ស​ដែល​ជឿ​ទុកចិត្ត​ទៅលើ​អ្នក នោះ​ពួកគេ​នឹង​គាំទ្រ​អ្នក​និង​នៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក ជឿជាក់​ថា​អ្នក​ប្រាកដ​ជា​អាច​សម្រេច​អ្វីមួយ​ដែល​អ្នក​បាន​ដាក់​ចិត្ត​ថា​នឹង​សម្រេច​ឲ្យ​បាន​នោះ​មិនខាន។ ខណៈ​ពេល​ខ្លះ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​អាច​នឹង​មាន​ការ​សង្ស័យ​មក​លើ​អ្នក និង​រារាំង​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​នឹង​ប្រឹងប្រែង​ឈោង​ទៅ​ដល់​បាន។

អ្នក​ត្រូវ​ចាំ​ថា​ពេល​ខ្លះ​ភាព​ស្ងប់ស្ងាត់​របស់​អ្នក ដើម្បី​យកចិត្តទុកដាក់​ស្ដាប់​ដោយ​មាន​គោលដៅ​ក្នុង​ការ​ស្វែងយល់​នេះ មាន​តម្លៃ​ខ្លាំងក្លា​និង​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​គោរព​ដែល​អ្នក​មាន​ចំពោះ​ពួកគេ ជាជាង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​របស់​អ្នក​នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​មនុស្ស​ទៅ​ទៀត៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031