អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តិកនិក​ងាយៗ​ ​តែ​អ្នក​មិន​ចាប់​អារម្មណ៍​​ដែល​អាច​ជួយ​​​ឲ្យ​អ្នក​ចំណាយ​ពេល​តិច​ ​តែ​ធ្វើ​បាន​ច្រើន

តិកនិក​ងាយៗ​ ​តែ​អ្នក​មិន​ចាប់​អារម្មណ៍​​ដែល​អាច​ជួយ​​​ឲ្យ​អ្នក​ចំណាយ​ពេល​តិច​ ​តែ​ធ្វើ​បាន​ច្រើន

នៅ​ចុង​បញ្ចប់​ អ្វី​ដែល​សំខាន់​គឺ​លទ្ធផល​ការងារ​មិន​មែន​រយៈ​ពេល​នៃ​ការ​ធ្វើ​ការ​នោះ​ទេ។ មិន​ថា​អ្នក​ខំ​ប្រឹង​យ៉ាង​ណា​​ប្រសិន​អ្នក​មិន​ឃើញ​លទ្ធផល​ទេ នោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ក៏​គ្មាន​ប្រយោជន៍​ដែរ។ ​អ្នក​ខ្លះ​ប្រឹង​ប្រែង​តិច​តួច​​តែ​ទទួល​បាន​លទ្ធផល​ច្រើន​ ឯ​អ្នក​ខ្លះ​វិញ​ខិត​ខំ​ខ្លាំង​ណាស់​តែ​លទ្ធផល​មើល​មិន​ឃើញ​នោះ​ទេ។ ប្រសិន​អ្នក​ចង់​បង្កើន​​ផលិតភាព​ការងារ​ឲ្យ​បាន​ខ្ពស់ អ្នក​គ្រាន់​តែ​អនុវត្ត​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ៖

១) ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​ធ្វើ៖ ភាព​ពេញ​ចិត្ត​​ចំពោះ​ការងារ​គឺ​ជា​​គន្លឹះ​មួយ​ដែល​បង្កើន​ផលិតភាព​ការងារ​របស់​អ្នក។ ​ដូច្នេះ​ហើយ អ្នក​ត្រូវ​ស្រឡាញ់​ការងារ​របស់​អ្នក។​

២) សម្រាក៖ ប្រសិន​អ្នក​ធុញថប់​ហើយ អ្នក​គួរ​តែ​សម្រាក​​តិច​ទៅ។ ការ​ខំ​ប្រឹង​ដោយ​នឿយហត់​ក៏​មិន​នាំ​យក​លទ្ធផល​ប៉ុន្មាន​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​សម្រាក​ហើយ​ត្រលប់​មក​ធ្វើ​ការ​វិញ​ដោយ​ថាមពល​។ ម៉្យាង​វិញ​ទៀត អ្នក​អាច​ផ្ដោត​អារម្មណ៍​លើ​ការងារ​បាន​ល្អ​ជាង​មុន ដែល​ជួយ​អ្នក​សម្រេច​កិច្ចការ​បាន​ច្រើន​។

៣) ជម្រុះ​ចោល​នូវ​ការ​រំខាន​ទាំង​ឡាយ៖ អ្នក​នឹង​មិន​​បញ្ចប់​ការងារ​របស់​អ្នក​នោះ​ទេ​ប្រសិន​អ្នក​រវល់​តែ​លេង​ទូរស័ព្ទ​ឬ​មើល​វីដេអូ​ជា​ដើម។ សរុប​មកវិញពេល​ដែល​អ្នក​ធ្វើការ អ្នក​មិន​គួរ​ធ្វើ​អ្វី​ផ្សេង​នោះ​ទេ។
​​​
៤) ដឹង​ពី​ពេលវេលា​ដែល​អ្នក​មាន​ផលិតភាព៖ មនុស្ស​គ្រប់​​គ្នា​សុទ្ធ​តែ​មាន​ម៉ោង​ផលិតភាព មាន​ន័យ​ថា​ម៉ោង​ដែល​ពួក​​គេ​អាច​ផ្ដោត​អារម្មណ៍​លើ​ការងារ​បាន​ច្រើន​ជាង​គេ។ អ្នក​ខ្លះ​​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​នៅ​ពេល​ព្រឹក​ឯ​​អ្នក​​​ខ្លះ​ក៏​នៅ​ពេល​ល្ងាច​ឬ​យប់​ជា​ដើម។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ដឹង​ពី​ពេលវេលា​ដែល​អ្នក​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​និង​ប្រើប្រាស់​វា​ឲ្យ​អស់​ពី​លទ្ធភាព។

៥) សកម្មភាព៖ ផលិតភាព​ការងារ​គឺ​ជា​លទ្ធផល​ដែល​អ្នក​សម្រេច​បាន​។ ដូច្នេះ​ហើយ បើ​​អ្នក​ចង់​មាន​ផលិតភាព​ អ្នក​ដាច់ខាត​ត្រូវ​តែ​មាន​សកម្មភាព។ ពេល​ខ្លះ ​ជំហាន​ដំបូង​នៃ​ការងារ​តែង​តែ​លំបាក​តិច​ហើយ តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​​​ប្រសិន​អ្នក​ចង់​មាន​លទ្ធផល។

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ lifehack.org

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031