អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​ចំណុច​​​៤​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​​​ក្នុង​លោក​ ​មិន​និយាយ​ដាច់ខាត​!

​ចំណុច​​​៤​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​​​ក្នុង​លោក​ ​មិន​និយាយ​ដាច់ខាត​!

ប្រ​ភព៖​​ mobile.businessinsider.com

​បុគ្គល​ដែល​ជោគជ័យ ​​ក្នុង​ជីវិត​ ជា​មនុស្ស​ដែល​មាន​ដោយ​កម្រ​នៅ​លើ​លោក​នេះ ​ ​ព្រោះ​ថា ​ការ​គិត ​និង សកម្មភាព​របស់​ពួកគេ​គឺ​ផ្ទុយ​ស្រលះ​ពី​មនុស្ស​ធម្មតា ​ជា​ហេតុ​នាំ​ឲ្យ​លទ្ធផល​របស់​ពួកគេ​គឺ​អស្ចារ្យ​ជាង​អ្នក​ដទៃ​អ៊ីចឹង​ដែរ​។ ​ខាង​ក្រោម​នេះ ​គឺ​ជា​ចំណុច​​ដែល​បុគ្គលិក​ជោគជ័យ​មិន​ដែល​និយាយ​៖​

១) ​​​​វា​​មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​៖ ​​បុគ្គលិក​ដែល​មាន​ទំនួល​ខុស​ត្រូវ​ ​​មិន​ប្រាកដ​ថា ​​ក្លាយ​ជា​​មនុស្ស​ជោគជ័យ​គ្រប់​រូប​​ ​ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ ​ដូច្នេះ​ហើយ​​ ​ចង់​ក្លាយ​ជា​បុគ្គល​ដែល​ជោគជ័យ​​ ​គឺ​​មិន​អាច​គ្មាន​ទំនួល​ខុសត្រូវ​បាន​ឡើយ​ ​ហើយ​ឃ្លា​ដែល​លើក​ឡើង​ថា ​«វា​​មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ»​ ​គឺ​ជា​​ការ​លើក​ឡើង​របស់​មនុស្ស​ទូទៅ​​ប៉ុណ្ណោះ​។

២) ​​ខ្ញុំ​ស្អប់​ការងារ​របស់​​ខ្ញុំ​ណាស់​៖ ​​​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​លទ្ធផល​ ​ឬ​ ជោគជ័យ​ជា​ដុំកំភួន​បាន​ឡើយ ​ប្រសិនបើ​កំពុង​តែ​ស្អប់​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​។ ​ដូច្នេះ​ហើយ ​​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ ​​គឺ​ត្រូវ​ធ្វើ​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ហើយ​មិន​រាថយ​ដាច់​ខាត់​ ទោះ​មាន​ការ​លំបាក​ប៉ុណ្ណា​ក៏ដោយ​។

៣) ​​​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​សោះ​៖ ​ក្នុង​ពិភពលោក​នេះ ​​គ្មាន​យុត្តិធម៌​១០០​ភាគរយ​នោះ​ទេ ​ដោយ​វា​តែងតែ​មាន​លើស​ ​និង ខ្វះ​ ​ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ អ្នក​មិន​មែន​អង្គុយ​តែ​បន្ទោស ​និង ​រអ៊ូ​ថា ​អ្វីៗ​មិន​យុត្តិធម៌​សម្រាប់​អ្នក​នោះ​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​​គឺ​ខិតខំ​ កែប្រែ​ស្ថានភាព ​ដោយ​ព្យាយាម​ពង្រឹង​សមត្ថភាព ​និង ជំនាញ​ ​​ដើម្បី​សម្រេច​ជ័យ​ជម្នះ​ធំធេង​នៅ​ពេល​ខាង​មុខ​។

៤) ​​​មិន​អាច​ទៅ​រួច​ទេ​៖ ​ក្នុង​លោក​នេះ ​អ្វីៗ​គឺ​សុទ្ធតែ​មិន​អាច​ទៅ​រួច​ទាំង​អស់ ​​នៅ​ពេល​លទ្ធផល​មិន​ទាន់​ចេញ​មក​។ ​ដូច្នេះ​ហើយ ​សម្រាប់​បុគ្គល​ជោគជ័យ​ ​ពួកគេ​មិន​ដែល​គិត​អវិជ្ជមាន​នោះ​ឡើយ​ចំពោះ​ការងារ​អ្វី​ក៏​ដោយ​​ ​ព្រោះ​បើ​គិត​ថា ​មិន​អាច​ទៅ​រួច​ ​វា​ស្មើ​នឹង​​ចាញ់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ទៅ​ហើយ​៕

​ដោយ៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930