អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

ប្រ​ភព៖​​ pixabay.com

ជា​ទូទៅ​សិស្ស​មហាវិទ្យាល័យ​មាន​ការ​មមាញឹក​ជាមួយ​នឹង​កិច្ចការ​សាលា​ កិច្ចការ​ផ្ទះ និង​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ទាំង​មេរៀន​ដែល​ពួកគេ​បាន​រៀន​ និង​មិន​ទាន់​បាន​រៀន​ជាដើម។ ឥឡូវ​អ្នក​នឹង​លែង​មាន​បញ្ហា​ជាមួយ​រឿង​ទាំង​អស់​នេះ​ទៀត​ហើយ​ បន្ទាប់​ពី​បាន​បើក​មើល​គេហទំព័រ​ទាំង​៩នេះ៖

១) RogerHub.com៖ គេហទំព័រ​មួយ​នេះ​នឹង​ជួយ​អ្នក​គណនា​ចំណាត់ថ្នាក់​របស់​អ្នក​មិនថា​ជា​ពិន្ទុ​ ឬ​ជា​ភាគរយ​ ឲ្យ​អ្នក​បាន​ដឹង​មុន​ដោយ​មិន​បាច់​រង់​ចាំ​លទ្ធផល​សាលារៀន​ចេញ​នោះ​ទេ។

២) ​Grammarly.com៖ អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ការ​សរសេរ​ខុស​វេយ្យាករណ៍​ ខុស​ពាក្យ ឬ​ទម្រង់​ពាក្យ​នោះ​ទេ។

៣)Tutor.com៖ គ្មាន​អ្នក​ជួយ​បង្រៀន​មែន​ទេ? Tutor.com នឹង​ជួយ​បង្រៀន​អ្នក​រហូត​ទៅ​ដល់​៤០​មុខ​ជាង ដូចជា​គណិតវិទ្យា​ វិទ្យាសាស្ត្រ សង្គម​វិទ្យា​ និង​អង់គ្លេស​ជាដើម មិន​ថា​ពេល​ណា​ក៏​ដោយ។

៤) InternMarch.com៖ គេហទំព័រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រក​បាន​ការងារ​ណា​ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​ ទេពកោសល្យ និង​សមត្ថភាព​របស់​អ្នក។

៥)​​Quizlet.com៖ គេហទំព័រ​នេះ​មាន​វិធីសាស្ត្រ​ក្នុង​ការ​រៀន​មុខវិជ្ជា​ដែល​យើង​ចង់​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​ ព្រម​ទាំង​មាន​ល្បែង​កម្សាន្ត​ដែល​ទាក់ទង​ជាមួយ​មុខវិជ្ជា​ដែល​យើង​កំពុង​តែ​សិក្សា​ផង​ដែរ។

៦)​ StudentRate.com៖ ​គេហទំព័រ​នេះ​នឹង​ជួយ​អ្នក​គិត​គូរ​អំពី​ ការ​ចំណាយ​ចំណាយ​ផ្សេងៗ ដូចជា​ការទិញ​របស់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​សិក្សា សំលៀកបំពាក់ ការ​ហូបចុក ឬ​ការ​ដើរ​កម្សាន្ត​ជាដើម។​​

៧) KhanAcademy.com៖ គេហទំព័រ​នេះ​មាន​ការ​ពន្យល់​បែប​សម្រាយ​ទៅលើ​មុខ​វិជ្ជា​ពិបាក​មួយ​ចំនួន​ដូចជា គណិតវិទ្យា​ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច គីមីវិទ្យា ជីវវិទ្យា និង​ហិរញ្ញវត្ថុ​ជាដើម ហើយ​ថែម​ទាំង​មាន​ការ​ Upload នៅ​លើ​ YouTube ថែម​ទៀត​ផង។​

៨)​WolframAlpha.com៖ ទោះ​បី​ជា Google មាន​ព័ត៌មាន​ឬ​មាន​ចម្លើយ​ទាំង​អស់​ក៏​ពិត​មែន តែ​គេហទំព័រ​នេះ​មាន​លក្ខណៈ​គួរ​ឲ្យ​ទុកចិត្ត​ច្រើន បើ​គិត​ទៅ​លើ​ប្រភព។

៩) Ted.com៖ ​នេះ​គឺ​ជា​គេហទំព័រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​គេហទំព័រ​ល្អៗ​ទាំង​អស់ ព្រោះ​វា​មាន​ការ​ចែក​រំលែក​ជាច្រើន​ពី​វាគ្មិន​ដែល​មាន​ភាព​ជោគជ័យ​ខ្ពស់ និង​មាន​ភាព​ឆ្លាតវៃ​កម្រិត​ពិភពលោក​ផង​ដែរ៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930