អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង៥​សំនួរ​នេះ​សិន​ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ទទួល​យក​ការងារ​ណា​មួយ កុំឲ្យស្តោយក្រោយ

អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង៥​សំនួរ​នេះ​សិន​ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ទទួល​យក​ការងារ​ណា​មួយ កុំឲ្យស្តោយក្រោយ

ត្រូវគិតឲ្យច្បាស់មុនពេលសម្រេចចិត្តធ្វើការ ព្រោះអ្នកអាចនឹងខកចិត្តនៅពេលក្រោយ

ប្រ​ភព៖​​ www.enkivillage.com

ការ​ស្វែង​រក​ការងារ​ធ្វើ​ពិត​ជា​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ជា​ពិសេស​បើ​សិន​វា​ជា​លើក​ដំបូង​របស់​អ្នក​ ព្រោះ​ថា​ទីផ្សារ​ការងារ​ពិត​ជា​មាន​ស្មុគស្មាញ​ណាស់​។ យ៉ាង​ណា​មិញ​ វា​ក៏​ជា​រឿង​ពិបាក​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​អ្នក​គួរ​ទទួល​ឬ​មិន​ទទួល​សម្រាប់​ការងារ​ដែល​គេ​ផ្ដល់​ឲ្យ​នោះ ព្រោះថាការងារមួយចំនួនពិតជាមិនសមជាអ្នកឡើយ ឬ វានឹង​ផ្តល់ផលវិបាកទៅថ្ងៃក្រោយច្រើនក៏មាន។ ដើម្បី​ដឹង​ថា​ការងារ​មួយ​នោះ​សាក​សម​សម្រាប់​អ្នក​ឬ​មួយ​ក៏​អត់​ អ្នក​គួរ​តែ​គិត​អំពី​សំនួរ​ខ្លះៗ​ខាង​ក្រោម៖
១) តើ​ការងារ​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​អ្នក​​បាន​រៀន​សូត្រ​ពី​អ្វី​ដែរ​ឬ​ទេ?៖ អ្នក​គួរ​តែ​គិត​អំពី​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​មាន​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នោះ​ ថា​តើ​​អ្នក​នឹង​អាចត្រូវបានគេ​ផ្ដល់​ឱកាស​ឲ្យ​ចូល​រួម​ក្នុង​សិក្ខា​សាលា​ ឬ​សន្និសីទ​ដើម្បី​រៀន​ពី​អ្វី​​ថ្មី​ដែរ​ឬ​ទេ​មិន​ថា​ទាក់ទង​ឬ​មិន​ទាក់ទង​នឹង​ជំនាញ​នោះ​ឡើយ​?
២) តើ​ការ​ងារ​នោះ​មាន​អត្ថ​ប្រយោជន៍​អ្វី​ពិសេស​ដែរ​ឬ​ទេ?៖ ក្រៅ​ពី​ប្រាក់​បៀវត្ស​ ការ​ឈប់​សម្រាក និង​លុយ​ដំណាច់​ឆ្នាំ​ អ្នក​គួរ​តែ​គិត​ថា​អ្វី​ទៅ​ដែល​ជា​ចំណុច​ពិសេស​របស់​ការងារ​ ឬ​របស់​ក្រុមហ៊ុន​នោះ​ដែល​អ្នក​មិន​អាច​ទៅ​រក​នៅ​ទីណា​ផ្សេង​បាន។
៣) តើ​ការងារ​នោះ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ឬ​ពេញ​ចិត្ត​ដែរ​ឬ​ទេ?៖ ចំណុច​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​ព្រោះ​ថា​បើ​សិន​ជា​អ្នក​ធ្វើ​ការ​ងារ​ដែល​ខ្លួន​​ឯង​មិន​ពេញចិត្ត មិន​យូរ​មិន​ឆាប់​ទេ​ អ្នក​នឹង​លា​ឈប់​ពី​ការងារ​នោះ​ជា​មិន​ខាន​ទេ។
៤) តើ​ការងារ​នេះ​នឹង​ជួយ​អ្នក​សម្រាប់​បំពេញ​គោលដៅ​បន្ទាប់​សម្រាប់​ខ្លួន​ដែរ​ឬ​ទេ?៖ ពេល​ខ្លះ​អ្នក​មិន​មែន​ធ្វើ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​អស់​មួយ​ជីវិត​នោះ​ទេ ព្រោះ​ថា​វា​អាច​ត្រឹម​តែ​ជា​ជំហាន​សម្រាប់​អ្នក​ក្នុង​ការ​ឈាន​ទៅ​គោល​ដៅ​បន្ទាប់​របស់​អ្នក​តែ​ប៉ុណ្ណោះ។
៥) តើ​បរិបទ​នៅ​ក្នុង​ក្រុមហ៊ុន​មាន​សភាព​យ៉ាង​ណា​ដែរ?៖ អ្នក​គួរ​តែ​ព្យាយាម​ស៊ើប ឬ​សង្កេត​មើល​ថា​តើ​បុគ្គលិក​ព្រម​ទាំង​ថ្នាក់លើ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ជា​មនុស្ស​យ៉ាង​ណា​ដែរ ហើយ​អ្នក​ពេញ​ចិត្ត​បរិបទ​បែប​នោះ​ដែរ​ឬ​ទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.businessnewsdaily.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031