អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នក​​ជោគជ័យ​ទាំង​៤​​រូប​ក្នុង​នោះ​ក៏​មាន​ អូបាម៉ា​ដែរ​​ ដែល​ធ្លាប់​​ត្រូវ​បាន​សាលា​ល្បីៗ​បដិសេធ​មិន​ឲ្យ​ចូល​រៀន​

អ្នក​​ជោគជ័យ​ទាំង​៤​​រូប​ក្នុង​នោះ​ក៏​មាន​ អូបាម៉ា​ដែរ​​ ដែល​ធ្លាប់​​ត្រូវ​បាន​សាលា​ល្បីៗ​បដិសេធ​មិន​ឲ្យ​ចូល​រៀន​

លោក អូបាម៉ា ប្រធានាធិបតីរបស់អាមេរិក

ប្រ​ភព៖​​ www.youtube.com

ប្រសិន​ជា​អ្នក​មិន​បាន​រៀន​នៅ​សាលា​ដែល​អ្នក​ចង់​រៀន​ ​សូម​កុំ​អន់​ចិត្ត​អី​ ព្រោះ​ថា​ ​​វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​នោះ​​ឡើយ​។ ​ក្នុង​លោក​នេះ មាន​​បុគ្គលិក​ជោគជ័យ​ធំៗ​ជាច្រើន ​ធ្លាប់​ត្រូវ​បាន​សាលា​ល្បីៗ​បដិសេធ​មិន​ឲ្យ​ចូលរៀន ​ប៉ុន្តែ​ទីបំផុត​ពួកគេ​នៅ​តែ​ជោគជ័យ​ក្នុង​ជីវិត​ដដែល​។
១)​Isaac Asimov៖ ​គាត់​ត្រូវ​បាន​បដិសេធ​ដោយ​សាលា​Columbia ដែល​កាល​នឹង​គាត់​មាន​អាយុ​ត្រឹម​១២ឆ្នាំ។​ គាត់​ដឹង​ថា​ ​ហេតុ​អ្វី​គាត់​មិន​ត្រូវ​បាន​គេ​ទទួល​ដោយ​សារ​តែ​គាត់​មាន​អាយុ​តិច​ពេក​។​គាត់​ដាក់​ពាក្យ​ទៅ​សកលវិទ្យាល័យ​ពេទ្យ​ប្រាំ​នៅ​ទីក្រុង​ New York ​តែ​នៅ​តែ​មិន​ជាប់​។ ​ចុងក្រោយ​គាត់​ដាក់​ទៅ​វិទ្យាល័យColumbia ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ ​ហើយ​ក៏​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​​និពន្ធ​ដ៏​ល្បី​ម្នាក់​របស់​អាមេរិក​។

ប្រភព៖ www.salon

ប្រភព៖ www.salon

២)Tom Hanks ៖ ​​គាត់​និយាយ​ថា​គាត់​បាន​ដាក់ពាក្យ​​ទៅ​សាលា​សិល្បៈ​ចំនួន​៣​ ​ដើម្បី​ចូលរៀន​ ​គឺ​មាន​​M.I.T.​ទីក្រុងVillanova, ​ Chabot College​​​ ​។​ ​​លោក​បាន​ដឹង​ខ្លួន​ថា ​​សាលា​ល្បីៗ​ទាំង​នោះ​មិន​​ព្រម​ទទួល​ខ្លួន​នោះ​ទេ ​ដូច្នេះ​ហើយ​ក៏​សម្រេច​ចិត្ត​ទៅ​សិក្សា​​នៅ​សាលា​ ​Sacramento​ដែល​ជា​សាលា​ធ្វើ​អោយ​គាត់​មាន​ថ្ងៃនេះ​។​ បច្ចុប្បន្ន​ ​លោក​គឺ​ជា​​តារា​សម្តែង​ និង ជា​អ្នក​ផលិតផល​ភាពយន្ត​ដ៏​ល្បី​មួយ​រូប​របស់​អាមេរិក​។

ប្រភព៖ celebritynews.io

ប្រភព៖ celebritynews.io

៣) ​Barack Obama ៖ ប្រធានាធិបតី Barack Obamaត្រូវ​បាន​​សាលាSwarthmore​​ ​បដិសេធ​មិន​ឲ្យ​ចូល​រៀន​។ ​នេះ​យោង​តាម​សេចក្ដី​រាយការណ៍​ជាច្រើន។​ គាត់​ទៅ​សកល​វិទ្យាល័យOccidental College ​និង​Columbia University​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៨៣។​ ​បច្ចុប្បន្ន​​លោក​ជា​ប្រធានាធិបតី​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​រូប​។​

ប្រភព៖ www.sigmalive.com

ប្រភព៖ www.sigmalive.com

៤)Steven Spielberg៖ ​គាត់​ត្រូវ​បាន​បដិសេធ​នៅ​សាលា University of Southern California និង UCLA។ ​គាត់​ក៏​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​នៅ​មហាវិទ្យាល័យCal State Long Beach។​គាត់​បាន​ចាក​ចេញពី​សាលា​ដើម្បី​ទៅ​ថត​កុន ​ហើយ​រហូត​​ក្លាយ​ជា​អ្នកដឹកនាំ​ និង ​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​មួយ​របស់​អាមេរិក​៕​

ប្រភព៖ www.jewishjournal.com

ប្រភព៖ www.jewishjournal.com

​​ប្រែ​សម្រួល៖ អ៊ឺង មួយយូ​
​ប្រភព៖ time.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30