សញ្ញា​ទាំង៣​ដែល​បញ្ជាក់​ថា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ខុស - Biz Khmer

សញ្ញា​ទាំង៣​ដែល​បញ្ជាក់​ថា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ខុស

ផ្សាយចេញ ៖ 21-Mar-2016 7:50 am

ប្រ​ភព៖​​ www.bandt.com.au

ពេល​ខ្លះ​អ្នក​ប្រហែល​ជា​អ្នក​មិន​ដឹង​ទេ​ថា ​អ្នក​កំពុង​តែ​សម្រេច​ចិត្ត​ខុស​ចំពោះ​រឿង​អ្វី​មួយ​រហូត​ដល់​ពេល​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ។ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​បញ្ជាក់​ថា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ក្នុង​រឿង​ដែល​អ្នក​កំពុង​ធ្វើ?


១) អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់៖ ទោះ​បី​ពេល​ដំបូង​អ្នក​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​ជាមួយ​ការងារ​ដែល​អ្នក​ធ្វើ​ក៏​ដោយ ប៉ុន្តែ​បន្ទាប់​មក​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ចំពោះ​វា​ហើយ​ងាយ​ឆាប់​ហត់នឿយ។

២) អ្នក​កំពុង​តែ​ស្ដាយ​ក្រោយ​ហើយ​ចង់​ចាកចេញ៖ អ្នក​មាន​អារម្មណ៍​ថា​ខុស​​ហើយ​ចង់​ត្រលប់​ពេល​វេលា​ទៅ​ក្រោយ​វិញ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ថែម​ទាំង​ចង់​ចាក​ចេញ​ពី​ការងារ​នោះ​គ្រាន់​តែ​វា​មិន​ទាន់​មាន​ពេល​សក្ដិសម​​សម្រាប់​អ្នក​តែ​ប៉ុណ្ណោះ។

៣) អ្នក​ចាប់ផ្ដើម​សុំ​យោបល់​ពី​អ្នក​ដទៃ​ញឹកញាប់​៖ ចំណុច​នេះ​មាន​ន័យ​ថា​អ្នក​កំពុង​តែ​មិន​ច្បាស់​និង​មិន​ទុកចិត្ត​ពី​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ​នោះ​ទេ។ អ្នក​ចាប់​ផ្ដើម​ពិគ្រោះ​ជាមួយ​អ្នក​ដទៃ​ហើយ​សួរ​ពួកគេ​ពី​នេះ​ពី​នោះ​ថែម​ទាំង​រអ៊ូរទាំ​ប្រាប់​ពួកគេ​ពី​បញ្ហា​ដែល​អ្នក​ជួប​ថែម​ទៀត​ផង៕


ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.greatist.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared