អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ត្រូវ​ប្រយ័ត្ន! ​​បើ​ជួប​សញ្ញា៥យ៉ាង​នេះ ​​បង្ហាញ​ថា​អ្នក​នឹង​បរាជ័យ​ឆាប់ៗ​មិន​ខាន

ត្រូវ​ប្រយ័ត្ន! ​​បើ​ជួប​សញ្ញា៥យ៉ាង​នេះ ​​បង្ហាញ​ថា​អ្នក​នឹង​បរាជ័យ​ឆាប់ៗ​មិន​ខាន

ប្រ​ភព៖​​ www.onelifesuccess.net

ភាព​ជោគជ័យ​មាន​តម្រុយ​អោយ​យើង​ដឹង ​ហើយ​បរាជ័យ​ក៏​ដូចគ្នា​ដែរ។ ប្រសិនបើ​អ្នក​សម្លឹង​មើល​ទៅ​ទម្លាប់​របស់​មនុស្ស​ដែល​ជោគជ័យ​ ​គឺ​ពួកគាត់​មាន​ទម្លាប់​ផ្ទុយ​ពី​អ្នក​បរាជ័យ។ អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​សញ្ញា​ខាង​ក្រោម​​នេះ បើ​សិន​អ្នក​ចង់​ជោគ​ជ័យ៖
១) ​អ្នក​ចាយ​លុយ​ខ្ជះខ្ជាយ​ និង​ពឹង​លុយ​ឪពុកម្ដាយ​ទាំង​ស្រុង​ ៖ វា​មិន​មាន​អ្វី​ខុស​ទេ​ដែល​ឪពុកម្ដាយ​ជួយ​កូន​របស់​​ខ្លួន ​ទោះបីជា​ពួកគេ​មាន​វ័យ​ចំណាស់​ក៏​ដោយ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​​ចាយ​លុយ​របស់​​ឪពុកម្ដាយ​ដោយ​មិន​គិត​ និង​មិន​​​យល់​តម្លៃ​​ នោះ​វា​បង្ហាញ​ថា​អ្នក​នៅ​មិន​ទាន់​ចាស់​ទុំ​ ​​ហើយ​​ក៏​មិន​​ទាន់​មាន​សញ្ញា​ជោគជ័យ​នៅ​ឡើយ​។
២)អ្នក​មិន​គោរព​វិន័យ ៖ ប្រសិន​បើ​អ្នក​មិន​មាន​វិន័យ​ទេ អ្នក​នឹង​មិន​អាច​ទទួល​បាន​​ភាព​ជោគជ័យ​ឡើយ។ ប្រសិន​បើ​អ្នក​គ្រាន់តែ​ចង់​មាន​​ ​​អារម្មណ៍​សប្បាយ​មួយ​ពេល​ ដោយ​មិន​គិត​ខំប្រឹង​ដើម្បី​ថ្ងៃ​អនាគត​នោះ​ទេ អ្នក​មិន​ខុស​ពី​សត្វ​ដែល​ដើរ​មួយ​ពេល​គិត​មួយ​ពេល​ឡើយ​។​
៣)​អ្នក​មិន​​ព្រម​បញ្ចប់​​អ្វី​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើ​ ៖ ភាព​ខុសគ្នា​មួយ​រវាង​មនុស្ស​ដែល​ជោគជ័យ​និង​បរាជ័យ​គឺ ​អ្នក​បរាជ័យ​ចាប់​ធ្វើ​តែ​មិន​បញ្ចប់​វា។ អ្នក​​បរាជ័យ​និយាយ​ថា​ពួក​គេ​ចង់​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​របស់​ពួកគេ​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​មាន​ការ​លំបាក ពួក​គេ​ក៏​បោះបង់​ចោល។ មាន​ចំណង់​ចំណូល​ចិត្ត​គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិន​បើ​អ្នក​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត។
៤) ​អ្នក​ចូលចិត្ត​ការ​បន្ទោស ៖ មនុស្ស​មួយ​ចំនួន​មាន​សំណាង​ ហើយ​ទទួល​បាន​ឱកាស​ជា​ច្រើន។ ប៉ុន្តែ ​បើ​គ្មាន​ឆន្ទៈ​ទេ​​ ឱកាស​ច្រើន​យ៉ាង​ណា​ក៏​អត់​ប្រយោជន៍​ដែរ។ កត្តា​ធំ​បំផុត​ដែល​នៅ​ពី​ក្រោយ​ការ​ជោគជ័យ​ទាំង​ឡាយ​គឺ ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។
៥)​អ្នក​មិន​ជឿជាក់​លើ​ខ្លួន​ឯង ៖ ប្រសិន​បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង​ទេ​ ​មាន​ន័យ​ថា​អ្នក​បរាជ័យ​បាត់​ទៅ​ហើយ។ អ្នក​ដែល​ជឿ​ថា​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ពួកគេ​ប្ដេជ្ញា​ចិត្ត​ហើយ​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​ពួក​គេ ក្លាយ​ជា​ការ​ពិត។​ ការ​ខ្វះ​ជំនឿ​លើ​ខ្លួនឯង​នាំ​អោយ​ពួកគេ​ខ្វះ​សកម្មភាព ដែល​ជា​ហេតុ​ខ្វះ​ភាព​ជោគជ័យ៕​
ប្រែ​សម្រួល​៖​​ អ៊ឺង ​​មួយ​យូ
ប្រភព​ ៖  www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031