អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > កម្មវិធី ANCHOR BEACH CANIVAL 2017 នៅ​កំពង់ចាម​ធ្វើ​ឲ្យ​កក្រើក​និង​មានការ​ពេញចិត្ត​ពី​ថ្នាក់ដឹកនាំ​ខេត្ត​

កម្មវិធី ANCHOR BEACH CANIVAL 2017 នៅ​កំពង់ចាម​ធ្វើ​ឲ្យ​កក្រើក​និង​មានការ​ពេញចិត្ត​ពី​ថ្នាក់ដឹកនាំ​ខេត្ត​

​ក្រោយ​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី ANCHOR BEACH CANIVAL 2017 កន្លងមក​ដែល ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី 18-19 ខែមីនា ឆ្នាំ 2017, បន្តទៅ​ខេត្តសៀមរាប​ថ្ងៃ ទី 25-26 ខែមីនា ឆ្នាំ 2017, ខេត្តបាត់ដំបង ថ្ងៃទី 01-02 ខែមេសា ឆ្នាំ​2017,​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​កម្មវិធី ANCHOR BEACH CANIVAL 2017 ក៏បាន​ធ្វើដំណើរ​មកដល់​ទី​រួម​ខេត្តកំពង់ចាម​។​



​កម្មវិធី​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅនេះ​ដែល​ថ្ងៃ​ទីមួយ​មាន​វត្តមាន​លោក ណុប បា​យ៉ា​រិ​ទ្ធ​, លោក ដួង វិ​រៈ​សិទ្ធ​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក ឃី សុ​ឃុន និង កញ្ញា ឈី​ន រតនៈ និង​ថ្ងៃទី​ពីរ​មាន​ឆាយ វិ​រៈ​យុទ្ធ អ្នកនា ពេជ្រ សោភា​, លោក ឆន​សុវណ្ណ​រាជ​, លោក ហ្សូ​ណូ​, កញ្ញា វី ឌី​ណែ​ត ហើយ​កាន់តែ​អស្ចារ្យ​នោះ​គឺ​កញ្ញា Koy Ratchawin Wongviriya ដែលជា​តារាចម្រៀង​ដ៏​ល្បី​មកពី​ព្រះរាជាណាចក្រ​ថៃ​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​កម្មវិធី ANCHOR BEACH CANIVAL 2017 នៅ​កំពង់ចាម​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​បានស្នើរ​សុំ​ដល់​ក្រុមការងារ​ថា​តើ​អាច​បន្ត​កម្មវិធី​រហូត​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ប​បានដែរ​ទេ​? នេះ​បើតាម​លោក ឌី​ម បុល ដែលជា​តំណាង​ចែកចាយ​ខេត្តកំពង់ចាម បានលើកឡើង​ក្នុង​ស​ន្និសិទ​សារ​ព៌​ត័​មាននៅ​សណ្ឋាគា LBN
​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​មិនអាច​បន្ត​បានទេ ព្រោះ​ក្រុមការងារ​ត្រូវធ្វើ​តំណើរ​ទៅ​រៀបចំ​កម្មវិធី​នៅ​ក្រុងព្រះសីហនុ ថ្ងៃទី​14-15-16 ខែមេសា ឆ្នាំ 2017 ដែល​ត្រូវជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV ដែល​ចាប់ផ្តើម​ពី​ម៉ោង 8​ល្ងាច ដល់​ម៉ោង​11 យប់ និង​នៅលើ​គេហទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ អាន់​ឆ័​រ​កម្មវិធី ANCHOR BEACH CANIVAL 2017​។​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031